ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​៣០០​អង្គ និមន្ត​គោចរ​បិណ្ឌបាត​ក្នុង​ពេល​ថ្ងៃ​ចូល​ព្រះ​វស្សា

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ បុណ្យ​អាសា​ទ្ប្ហ​បូជា និង​បុណ្យ​ចូល​វស្សា នៅ​ព្រឹក​ថ្ងៃ​ទី​០៩ កក្កដា ២០១៧ គេ​ឃើញព្រះសង្ឃ​និមន្ត​មក​ពី​តាម​បណ្តា​វត្ត​នានា​ក្នុង​នោះ​ដូច​ជា

ខេត្តកំពង់ចាម ៖ បុណ្យ​អាសា​ទ្ប្ហ​បូជា និង​បុណ្យ​ចូល​វស្សា នៅ​ព្រឹក​ថ្ងៃ​ទី​០៩ កក្កដា ២០១៧ គេ​ឃើញព្រះសង្ឃ​និមន្ត​មក​ពី​តាម​បណ្តា​វត្ត​នានា​ក្នុង​នោះ​ដូច​ជា វត្ត​បឹង​កុក វត្ត​ដីដុះ វត្ត​បឹង​ស្នាយ វត្ត​នគរ​បា​ជ័យ​ក្រៅ​-​ក្នុង ចំនួន​៣០០​អង្គ​។ បាន​និមន្ត​គោចរ​បិណ្ឌបាត​ក្នុង​ក្រុង​កំពង់ចាម ជា​ថ្ងៃ​បវារណា​ចូលព្រះ​វស្សា ជាមួយ​នោះ​មាន​ពលរដ្ឋ​ជា​ច្រើន​នាំ​គ្នា​ដាក់​ចង្ហាន់ និង​បួងសួង​សុំ​សេចក្តីសុខ ក្នុង​គ្រួសារ​ក៏​ដូចជា​ប្រទេស​ជាតិ​ទាំងមូល​បន្ត​មាន​សុខ​សន្តិភាព ព្រមទាំង​មានការ​រីក​ចម្រើន​ផង​ដែរ​។

អ្នកស្រី យក់ សុធា អាយុ​៥១​ឆ្នាំ នៅ​ភូមិ​បឹង​កុក​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​ថា ជីដូន​ជីតា​របស់​គាត់​ដែល​ជា​អ្នក​កាន់​នៅ​ព្រះពុទ្ធ​សាសនា រហូត​មក​ដល់​រូប​គាត់​នូវ​តែ​ជំនឿ​ដដែល​ដោយ​មិន​ងាករេ​នោះ​ទេ ហើយ​រាល់​ថ្ងៃនេះ ថែម​ទាំង​កាន់​សិល្ប៍​៨​ផង​ដែរ​។ សម្រាប់​នៅ​ព្រឹក​ថ្ងៃ​ខាងលើ​ក្រុម​គ្រួសារ​កូន​ៗ និង​ប្តី​បាន​ដាំបាយ​ព្រមទាំង​នំនែក ទឹកបរិសុទ្ធ ដោយ​បច្ច័យ​មួយ​ចំនួន​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​និមន្ត​បិណ្ឌបាត​តាម​មុខ​ផ្ទះ​នោះ​។ អ្នកស្រី យក់ សុធា ប្រាប់​បន្ត​ឲ្យ​ដឹង​ថា គាត់​មាន​សេចក្តី​រីករាយ​ជ្រះថ្លា​នឹង​ព្រះពុទ្ធ​សាសនា ក្រោយ​ពី​ដាក់​បាត​ចប់​នោះ​គាត់​នឹង​ត្រូវ​យក​ចង្ហាន់​១​ស្រាក់ ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​បឹង​កុក​បន្ត​ទៀត​ហើយ​ក៏​សូម​បួងសួង​សុំ​សេចក្តីសុខ ក្នុង​គ្រួសារ​របស់​គាត់​ធ្វើ​យ៉ាងណា​ក្នុង​ពេល​ខាង​មុខ​សូម​ឲ្យ​បានជួប​ព្រះ​ពិត​។

ម្យ៉ាងទៀត​ក៏​សូម​ប្រាថ្នា​ឲ្យ​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា ត្រូវ​ចេះ​សាមគ្គី​គ្នា​ដើម្បី​អភិ​វ​ឌ្ឈ​ប្រទេស​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន​គ្រប់​វិស័យ និង​មាន​សន្តិភាព​រៀង​រហូត​ផង​ដែរ​។ ព្រះ​ចៅអធិការ​វត្ត​បឹង​កុក ព្រះ​នាម​ភិក្ខុ​ឋាន​វុ​ឌ្ឈោ ខាន់ ខាត់ មាន​ថេរ​ដីកា​ឲ្យ​ដឹង​ដែរ​ថា ពិធីបុណ្យ​អាសា​ទ្ប្ហ​បូជា និង​បុណ្យ​ព្រះ​វស្សា​នេះ​ធ្វើ​ឡើង ដើម្បី​រំលឹក​ដល់​ថ្ងៃ​យាងចុះ​បដិសន្ធិ យាង​ចេញ​សាង​ព្រះ​ផ្នួស សម្តែង​ធម្មចក្កប្បវត្តនសូត្រ កំណើត​ព្រះ​រតនត្រៃ​គ្រប់​បរិបូរណ៍ សម្តែង​យមក​ប្បាដិហារ្យ និង​ថ្ងៃ​បវារណា​ចូល​ព្រះ​វស្សា​។ ព្រះ​ភិក្ខុ ខាន់ ខាត់ ចៅអធិការ​វត្ត​បឹង​កុក មាន​ថេរ​ដីកា​បន្ត​ថា បុណ្យ​នេះ​ដើម្បី​ជា​ការ​ឆ្លុះ​បញ្ចាំង​ដែល​ជា​ថ្ងៃ​បដិសន្ធិ​ដូច្នេះ​មាតាបិតា​ត្រូវ​ចេះ​ថែរក្សា​បុត្រ​ក្នុង​ផ្ទៃ ដែល​ធ្វើ​យ៉ាងណា​ប្តី​ត្រូវ​ចេះ​ថែរក្សា​ប្រពន្ធ​ឲ្យ​មាន​សុខភាព​ល្អ​ទាំង​ម្តាយ និង​កូន​ក្នុង​ផ្ទៃ​នោះ​។

ហើយ​ក៏​សូម​ឲ្យ​ញាតិ​ញោម​ទាំងអស់ ត្រូវ​មាន​ភក្តីភាព​ស្មោះត្រង់​ប្តី​ប្រពន្ធ​ផង​ដែរ ។ តាម​រយៈ​ការ​បិណ្ឌបាត​ដែល​មាន​ព្រះសង្ឃ​ចំនួន​៣០០​អង្គ សម្រាប់​បច្ច័យ និង​របស់របរ​ដែល​បាន​មកនេះ គឺ​ទុក​ក្នុង​ឃ្លាំង​សម្រាប់​ផ្ត​ត់​ផ្គង់​ដល់​ព្រះសង្ឃ ដែល​គង់​តាម​វត្ត ការ​រៀន​ព្រះធម៌​ដើម្បី​បន្ត​នៅ​ថ្នាក់ឧត្តម​សិក្សា​វត្ត​ជ្រោយ​ថ្ម ស្ថិត​នៅ​ក្នុង​ក្រុង​កំពង់ចាម សំដៅ​ឲ្យ​ព្រះពុទ្ធ​សាសនា​មានការ​រីក​ចម្រើន​៕