ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​ម៉ូតូ និង​ជួញដូរ​គ្រឿងញៀ.ន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ចោម​ចៅ បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ជា​មុខសញ្ញា​ឆបោក​ម៉ូតូ​ផង និង​ជួញដូរ​គ្រឿងញៀ.ន​ផង

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ចោម​ចៅ បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ជា​មុខសញ្ញា​ឆបោក​ម៉ូតូ​ផង និង​ជួញដូរ​គ្រឿងញៀន​ផង បន្ទាប់​ពី​ទទួល​បានការ​រាយការណ៍​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​របស់​ខ្លួន ដែល​នៅ​ក្នុង​ការ​ឃាត់ខ្លួន​នោះ កម្លាំង​នគរបាល​ខាងលើ​បាន​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ក្នុង​នោះ​មាន​ថ្នាំ​ញៀន រួម​ជាមួយ​សាជូរ​ជា​ច្រើន​ទៀត​សម្រាប់​លាយ​ជាមួយ​គ្រឿងញៀន​ច្រក​ក្នុង​កូន​ថង់​លក់​ផង​ដែរ​។ ប្រតិបត្តិការ​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជួល មួយ​កន្លែង​ដែល​មាន​ទីតាំង ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់​ខ្ល​ទី​ន​នោះ ១,​ឈ្មោះ ឈិ​ន ណា​ឡា​ង ហៅ​នី អាយុ​៣០​ឆ្នាំ ២,​ឈ្មោះ ឡេ​ង ណា​រិ​ទ្ធ អាយុ​៣៦​ឆ្នាំ ទាំង​ពីរ​នាក់​នេះ​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា និង​៣,​ឈ្មោះ ខន អឿ​ន អាយុ​៣៦​ឆ្នាំ ពួក​គេ​ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​ខាងលើ​នោះ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចាប់ខ្លួន ជន​ទាំងនោះ​បាន គឺ​មាន​ពាក្យបណ្ដឹង​មួយ​ចំនួន​ពី​សំណាក់​ជន​រង​គ្រោះ​ដែល​បាន​ចាញ់បោក​ជនសង្ស័យ​ទាំងនោះ អស់​ម៉ូតូ​ជា​បន្តបន្ទាប់ ប៉ុន្តែ​នគរបាល​កំពុង​សាកសួរ ហើយ​មិន​ទាន់​ដឹង​ថា កន្លង​មក​មាន​អ្នក​ដែល​ត្រូវ​ចាញ់បោក​ប៉ុន្មាន​នាក់​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា​ពួក​គេ​ធ្វើ​សកម្មភាព​ឆបោក​យក​ម៉ូតូ​ពី​អ្នក​ដទៃ យក​ទៅ​លក់ និង​បញ្ចាំ​នៅ​កន្លែង​ហ្គេ​ម​បាញ់​ត្រី ឌី​យ៉ា​ម៉​ល យក​លុយ​ទិញ​គ្រឿងញៀន​សម្រាប់​លក់​ចែកចាយ​យកចំណេញ​។

ក្រោយមក​នគរបាល​ប៉ុស្ដិ៍​ខាងលើ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ទទួល​បានការ​រាយការណ៍​ពី​កន្លែង​ដែល​ពួក​គេ​ស្នាក់​នៅ ទើប​ឈាន​ដល់​ការ​ចុះ​ទៅ​បង្ក្រាប និង​ចាប់ខ្លួន​បាន​ទាំង​ក្រុម​បែប​នេះ​តែ​ម្ដង​។ ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៨​កញ្ចប់ មាន​១​កញ្ចប់​ធំ និង​៧​កញ្ចប់​មធ្យម ដែល​មាន​តម្លៃ​ខ្ទង់ពាន់​ដុល្លារ រួម​ជាមួយ​សាជូរ​ជា​ច្រើន​សម្រាប់​លាយ​ជាមួយ​គ្រឿងញៀន ច្រកចូល​កូន​ថង់​លក់​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ចាប់ខ្លួន​កម្លាំង​បាន​នាំ​ក្រុម​សង្គម​ងងឹត​ទាំងនេះ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្ដិ៍​ដើម្បី​ស្វែងរក​ចម្លើយ និង​ចង់​ដឹង​ពី​សកម្មភាព​របស់​ពួក​គេ​ក្នុង​ពេល​កន្លង​មក និង​កសាង​សំណុំ រឿង​បញ្ជូន​បន្ត​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាត់ការ​បន្ត និង​បញ្ជូន​ទៅ​សាលាដំបូង ចាត់ការ​តាម​ច្បាប់​៕