ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្តហោះ​មួយគ្រឿង​នៅថៃ​ស្លា.ប់​អ្នក​បើក

13 ឆ្នាំ មុន

យន្តហោះ​ចម្បាំង​​ប្រភេទ F16A មួយ​​គ្រឿង​របស់កង​​​ទ័ព​អាកាស​ថៃបាន​ធ្លាក់​នៅ​តំបន់​មួយ​ក្នុងសង្កាត់​បាន ​តាក ខេត្ត​ភាគ​កណ្តាល​ ពីព្រឹក​ថ្ងៃទី​១៨ តុលា ។ នេះ​បើ​តាម​ការ​ឱ្យដឹង​ដោយ​អភិបាល​ខេត្ត​តាក​ លោក Samart Loyfa ។ ទាក់ទិន​ទៅនឹង​ការ​ធ្លាក់​យន្ត​ហោះ​នេះ កាសែត​បាង​កក​ប៉ុស្តិ៍​រាយការណ៍​ថា យន្តហោះ​នោះ​កំពុង​ហោះ​ហើរ​ក្នុង​ព្រឹត្តិ​ការណ៍​ហ្វឹកហ្វឺន​ពី​តំបន់ Wing 4 ក្នុង​ខេត្តណាខន សាវណ្ណ​ ទៅ​កាន់​តំបន់ Wing 41 ​ក្នុងខេត្ត​ឈៀង​ម៉ៃ ហើយ​ក៏​បាន​បាត់​ដាន​ពីប្រព័ន្ធ​រ៉ាដាវេលា​ម៉ោង​១០​ព្រឹក​ រួច​​ក្រោយ​មក​ក៏​ត្រូវបាន​គេ​រាយ​ការណ៍​ថា ​បាន​ធ្លាក់​នៅក្បែរ​ភូមិ​មួយឈ្មោះ Den Maisung បណ្តាល​ឱ្យស្លា.ប់​អ្នក​បើក​យន្ត​ហោះ​នោះ ។

យន្តហោះ​ចម្បាំង​​ប្រភេទ F16A មួយ​​គ្រឿង​របស់កង​​​ទ័ព​អាកាស​ថៃបាន​ធ្លាក់​នៅ​តំបន់​មួយ​ក្នុងសង្កាត់​បាន​តាក ខេត្ត​ភាគ​កណ្តាល​ ពីព្រឹក​ថ្ងៃទី​១៨ តុលា ។ នេះ​បើ​តាម​ការ​ឱ្យដឹង​ដោយ​អភិបាល​ខេត្ត​តាក​ លោក Samart Loyfa ។ ទាក់ទិន​ទៅនឹង​ការ​ធ្លាក់​យន្ត​ហោះ​នេះ កាសែត​បាង​កក​ប៉ុស្តិ៍​រាយការណ៍​ថា យន្តហោះ​នោះ​កំពុង​ហោះ​ហើរ​ក្នុង​ព្រឹត្តិ​ការណ៍​ហ្វឹកហ្វឺន​ពី​តំបន់ Wing 4 ក្នុង​ខេត្តណាខន សាវណ្ណ​ ទៅ​កាន់​តំបន់ Wing 41 ​ក្នុងខេត្ត​ឈៀង​ម៉ៃ ហើយ​ក៏​បាន​បាត់​ដាន​ពីប្រព័ន្ធ​រ៉ាដាវេលា​ម៉ោង​១០​ព្រឹក​ រួច​​ក្រោយ​មក​ក៏​ត្រូវបាន​គេ​រាយ​ការណ៍​ថា ​បាន​ធ្លាក់​នៅក្បែរ​ភូមិ​មួយឈ្មោះ Den Maisung បណ្តាល​ឱ្យស្លាប់​អ្នក​បើក​យន្ត​ហោះ​នោះ ។​ អ្នក​ភូមិ​បានប្រាប់​ប៉ូលិស​ថា មុនពេល​ធ្លាក់​យន្តហោះនោះ​ត្រូវភ្លើង​ឆាប​ឆេះ ។ អភិបាល​​ខេត្ត​តាក​ថ្លែងថា យន្តហោះ​នោះ​ប្រហែល​ជា​ធ្លាក់​ដោយសារ​ការ​​មើល​មិន​សូវ​ឃើញ ព្រោះនៅ​ពេល​នោះ​មាន​ភ្លៀងធ្លាក់​​យ៉ាង​ខ្លាំង ។ ទោះបីជា​បែបណា ពុំ​មាន​ប្រភពណា​មួយ​​​ឱ​្យដឹង​ថា ​ក្នុង​យន្តហោះ​នេះ​​មាន​​មនុស្ស​ប៉ុន្មាន​នាក់​ទេ ៕