ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រួម​ភេទ​ពង្រឹង​ថាមពល​ខួរក្បាល​មនុស្ស​ចាស់ (18+)

6 ឆ្នាំ មុន

ការ​រួម​ភេទ​នៅ​អាយុ​លើស​៥០​ឆ្នាំ​អាច​ជា​រឿង​ល្អ​សម្រាប់​ខួរក្បាល​ពីព្រោះ​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​មនុស្ស​ចាស់​ដែល​រួម​ភេទ​ញឹកញាប់​មាន​លទ្ធផល​ល្អ​ក្នុង​ការ​ធ្វើតេស្ត​មុខងារ​ខួរក្បាល ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា

ការ​រួម​ភេទ​នៅ​អាយុ​លើស​៥០​ឆ្នាំ​អាច​ជា​រឿង​ល្អ​សម្រាប់​ខួរក្បាល​ពីព្រោះ​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​មនុស្ស​ចាស់​ដែល​រួម​ភេទ​ញឹកញាប់​មាន​លទ្ធផល​ល្អ​ក្នុង​ការ​ធ្វើតេស្ត​មុខងារ​ខួរក្បាល ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​អ្នក​ដែល​មាន​សកម្មភាព​រួម​ភេទ​ជា​ប្រចាំ​មាន​ពិន្ទុ​ខ្ពស់​ជាង​លើ​ការ​ធ្វើតេស្ត​ដែល​បាន​វាស់វែង​ពី​ភាព​ស្ទាត់ជំនាញ​លើ​ពាក្យ​ពេ​ចរ​ន៍​របស់​ពួក​គាត់ និង​សមត្ថភាព​ចំណាំ​វត្ថុ ។

«​មនុស្ស​ជា​ច្រើន​មិន​គិត​ថា​មនុស្ស​ចាស់​មានការ​រួម​ភេទ​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​ប្រឈម​នឹង​ទស្សនៈ​នេះ​នៅ​កម្រិត​សង្គម​បច្ចុប្បន្ន ហើយ​ស្វែង​យល់​ថា​តើ​សកម្មភាព​ផ្លូវភេទ​អាច​មាន​ឥទ្ធិពល​លើ​មនុស្ស​ដែល​មាន​អាយុ​លើស​ពី​៥០​ឆ្នាំ ហួស​ពី​ឥទ្ធិពល​លើ​សុខភាព​ផ្លូវភេទ និង​សុខុមាលភាព​ទូទៅ​ដែល​គេ​បានដឹង​រួច​ទៅ​ហើយ » នេះ​បើ​តាម​លោក​Hayley Wright អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Coventry ក្នុង​ប្រទេស​អង់គ្លេស ។

ការ​ស្រាវជ្រាវ​នេះ​ដែល​សិក្សា​លើ​មនុស្ស​ចំនួន​៧៣​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​៥០​ឆ្នាំទៅ ៨៣​ឆ្នាំ ។ អ្នកចូលរួម​ត្រូវ​បំពេញ​កម្រង​សំណួរ​ទាក់ទង​នឹង​ភាព​ញឹកញាប់​នៃ​ការ​រួម​ភេទ​ក្នុង​រយៈពេល​១២​ខែ​ចុង​ក្រោយ ថា​តើ​ពួក​គេ​មិន​ដែល​រួម​ភេទ​ជា​ប្រចាំខែ ឬ​ប្រចាំ​ស​ប្តា​ហ៍  ព្រមទាំង​ឆ្លើយ​សំណួរ​អំពី​សុខភាព​ទូទៅ និង​របៀប​រស់នៅ​របស់​ពួក​គេ ។

ពួក​គេ​ក៏​បាន​ចូលរួម​ក្នុង​ការ​ធ្វើតេស្ត​ស្តង់ដា​មួយ​ដែល​ជា​ធម្មតា​ប្រើ​ដើម្បី​វាស់វែង​ពី​ទម្រង់​ខុស​គ្នា​នៃ​មុខងារ​ខួរក្បាល​ចំពោះ​មនុស្ស​ចាស់ ។

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Coventry និង Oxford បាន​និយាយ​ថា​ការ​ស្រាវជ្រាវ​បន្ថែម​អាច​ពិនិត្យ​មើល​ថា​តើ​សារធាតុ​ជីវសាស្ត្រ​ដូច​ជា​ដូ​ប៉ា​មីន និង​អុក​ស៊ី​តូ​ស៊ី​ន​អាច​មាន​ឥទ្ធិពល​លើ​ការ​ទាក់ទង​រវាង​សកម្មភាព​ផ្លូវភេទ និង​មុខងារ​ខួរក្បាល​ដើម្បី​ផ្តល់​ការ​ពន្យល​ពេញលេញ​ចំពោះ​ការ​រក​ឃើញ​របស់​ពួក​គេ ។

លោក Wright បាន​និយាយ​ថា ៖ «​យើង​គ្រាន់តែ​អាច​សន្និដ្ឋាន​បាន​ថា​លទ្ធផល​នេះ​ជំរុញ​ដោយ​ធាតុ​សង្គម ឬ​រាង​កាយ ប៉ុន្តែ​តំបន់​ដែល​យើង​ចង់​ស្រាវជ្រាវ​បន្ថែម​ទៀត​គឺជា​យន្តការ​ជីវសាស្ត្រ​ដែល​អាច​ជះ​ឥទ្ធិពល​លើ​រឿង​នេះ​។ រាល់ពេល​ដែល​យើង​ស្រាវជ្រាវ​មួយ​ផ្សេង​ទៀត យើង​កំពុង​ខិត​កាន់តែ​ជិត​ទៅ​នឹង​ចម្លើយ​ពី​មូលហេតុ​នៃ​ការ​ទាក់ទង​នេះ អ្វី​ដែល​យន្តការ​មូលដ្ឋាន​ស្ថិត​នៅ​ពីក្រោយ​រឿង​នេះ តើ​វា​មានការ​ទាក់ទង​មូលហេតុ និង​ប្រសិទ្ធភាព​រវាង​សកម្មភាព​ផ្លូវភេទ និង​មុខងារ​នៃ​ការ​យល់​ដឹង​នៅ​ពេល​វ័យ​ចំណាស់ ឬ​យ៉ាងណា » ៕