ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ប៊ូ​តង់​តវ៉ា​ចិន​ដែល​សង់​ផ្លូវត្រង់​តំបន់​ជម្លោះ
រដ្ឋាភិបាល​ប៊ូ​តង់​បាន​ប្រឆាំង​ចិន​លើ​ករណី​សង់​ផ្លូវ​កាត់​នៅ​លើ​តំបន់​ជម្លោះ​ដែល​ត​ភ្ជាប់​៣​ប្រទេស​ជា​ផ្នែក​មួយ​ទន្ទ្រាន​លើ​អធិបតេយ្យភាព​ព្រំដែន ។

១-​ប៊ូ​តង់​តវ៉ា​ចិន​ដែល​សង់​ផ្លូវត្រង់​តំបន់​ជម្លោះ
រដ្ឋាភិបាល​ប៊ូ​តង់​បាន​ប្រឆាំង​ចិន​លើ​ករណី​សង់​ផ្លូវ​កាត់​នៅ​លើ​តំបន់​ជម្លោះ​ដែល​ត​ភ្ជាប់​៣​ប្រទេស​ជា​ផ្នែក​មួយ​ទន្ទ្រាន​លើ​អធិបតេយ្យភាព​ព្រំដែន ។

២-​បាតុករ​ជា​ច្រើន​ពាន់​នាក់​តវ៉ា​បណ្តេញ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស
ប្រជាជន​ជា​ច្រើន​ពាន់​នាក់​ដើរ​ជា​ក្បួន ដើម្បី​ទាមទារ​ឱ្យ​លោកស្រី​នាយក​រដ្ឋមន្ត្រី Theresa May​លាលែង​ពី​តំណែង ។

៣-​ចិន​ទទួល​រង​ការ​ចោទប្រកាន់​មាន​ទំនិញ​ក្លែងក្លាយ​នៅ​ពេញ​អឺរ៉ុប
រដ្ឋាភិបាល​ចិន​បាន​ព្រមាន​លើ​របាយការណ៍​មួយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ដែល​ចោទប្រកាន់​ថា ចិន​ជា​ប្រភព​នៃ​ទំនិញ​ក្លែងក្លាយ​វាយលុក​នៅ​អឺរ៉ុប ។

៤-​សេដ្ឋកិច្ច​វៀតណាម​មាន​កំណើន​ខ្ពស់​ក្នុង​ត្រីមាស​ទី​២
សេដ្ឋកិច្ច​វៀតណាម​កើន​ខ្ពស់​ក្នុង​ត្រីមាស​ទី​២​នៃ​ឆ្នាំ​២០១៧ ប្រហែល​៦,១៧% ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​ផ្នែក​ឧស្សាហកម្ម និង​សេវាកម្ម​ល្អ​ប្រសើរ ។

៥-​បើក​សវនាការ​បុគ្គលិក​៣​នាក់​របស់​ក្រុមហ៊ុន​«Teplo»
អតីត​បុគ្គលិក​៣​នាក់​របស់​ក្រុមហ៊ុន «Teplo» បង្ហាញខ្លួន​នៅ​តុលាការ​តូ​ក្យូ​លើ​រឿង​ក្តី​នៃ​គ្រោះ​វិបត្តិ​នុយក្លេអ៊ែរ ដែល​កើតឡើង​ទៅ​លើ​រោងចក្រ​អគ្គិសនី​«Fukushima»​កាលពី​៦​ឆ្នាំ​មុន ។

៦-​ចិន​ហាម​លេង​ព្រួញ​បាញ់​ឈើចាក់ធ្មេញ
កុមារ តូច​ៗ​ដែល​និយម​លេង​ព្រួញ​បាញ់​ឈើចាក់ធ្មេញ បច្ចុប្បន្ន​អាជ្ញាធរ​ចិន​ដាក់​បម្រាម ព្រោះ​អាច​ប៉ះពាល់​ដល់​អ្នក​ដទៃ និង​បង្ក​គ្រោះថ្នាក់ ។

៧-​រដ្ឋមន្ត្រី​ឥណ្ឌា​ឈរ​បាញ់នោម​ក្បែរ​ចិញ្ចើម​ផ្លូវ
រដ្ឋមន្ត្រី​ម្នាក់​របស់​ឥណ្ឌា ឈរ​បាញ់នោម​តាម​របង និង​ជា​ផ្នែក​មួយ​បង្ក​ការ​អាម៉ាស់​រួម​ទាំង​មើល​ស្រាល​ដល់​គោលនយោបាយ​របស់​លោកនាយក​រដ្ឋមន្ត្រី​ណា​រ៉េ​ន​ត្រា ម៉ូ​ឌី ដែល​ទ្រទ្រង់​ឱ្យ​ប្រជាជន​យកចិត្តទុកដាក់​លើ​អនាម័យ ។

៨-​សន្តិសុខ​សណ្ឋាគារ​ឥណ្ឌា​រំលោភ​អ្នកទេសចរ​បារាំង
ស្ត្រី​ទេសចរ​ជនជាតិ​បារាំង​ម្នាក់​នៅ​ក្រុង​ផា​រ៉ា​ន​ស៊ី រដ្ឋ​Uttar Prades​ត្រូវ​សន្តិសុខ​របស់​សណ្ឋាគារ​ចាប់រំលោភ​ក្នុង​បន្ទប់ទឹក ។

៩-​ប៊ុល​ហ្គា​រី​ស្លាប់​៥​នាក់​ដោយសារ​អាកាសធាតុ​ក្តៅ
សីតុណ្ហភាព​ឡើង​ខ្ពស់​ជាង​៤០​អង្សា​សេ នៅ​ក្រុង​សូ​ហ្វ៊ី​យ៉ា ប្រទេស​ប៊ុល​ហ្គា​រី កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​៥​នាក់ ដោយសារ​អាកាសធាតុ​ឡើងក​ម្តៅ ។

១០-​គ្រូពេទ្យ​ស៊ី​លី​គាំទ្រ​បាល់ទាត់ ខណៈ​ពេល​កំពុង​វះកាត់
ក្រុម​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​មួយ​របស់​សុ​ី​លី ខណៈ​កំពុង​វះកាត់​ស្រាប់តែ​ឆ្លៀត​មើល​បាល់ទាត់​និង​នាំ​គ្នា​ស្រែក​ហ៊ោ ៕