ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡាយ​ទឹក​ដែល​ពលរដ្ឋ​កំពុង​ប្រើ​…​ចៅហ្វាយ​ស្រុក​​ឱ្យ​ឯកជន​ធ្វើ​កម្មសិទ្ធិ​លក់​យក​លុយ​ពល​រដ្ឋ​​​វិញ

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ពលរដ្ឋ​នៅ​ភូមិ​ទួល​សាំង​ក ឃុំ​អង្គរ​បូ​រី ស្រុក​អង្គរ​បូ​រី ទទូច​ស្នើ​សុំ​ទៅ​លោក អ៊ូច ភា អភិបាល​នៃគណៈ​អភិបាល​ខេត្តតាកែវ មេត្តា​ជួយ​អន្តរាគមន៍​ទៅ​លោក​អភិបាលស្រុក…

ខេត្តតាកែវ ៖ ពលរដ្ឋ​នៅ​ភូមិ​ទួល​សាំង​ក ឃុំ​អង្គរ​បូ​រី ស្រុក​អង្គរ​បូ​រី ទទូច​ស្នើ​សុំ​ទៅ​លោក អ៊ូច ភា អភិបាល​នៃគណៈ​អភិបាល​ខេត្តតាកែវ មេត្តា​ជួយ​អន្តរាគមន៍​ទៅ​លោក​អភិបាលស្រុក រស់ ប៊ុ​ន​
ធឿ​ន ដែល​បាន​ស៊ី​ញ៉េប្រ​គល់​សិទ្ធិ​កាន់កាប់​ចាត់ចែង​ទឹក​ប្រឡាយ សម្រាប់​ស្រោចស្រព​ផលដំណាំ​ទៅ​ឲ្យ​បុគ្គល​ឯកជនទាំង​ដែល​ពួក​គាត់​កំពុង​ប្រើប្រាស់​អាស្រ័យ​ផល​ប្រចាំ​ថ្ងៃ​សុខ​ៗ ។

មិន​ស្ងាត់​នោះ​ទេ លោក រស់ ប៊ុ​ន​ធឿ​ន ចៅហ្វាយស្រុក​អង្គរ​បូ​រីខេត្តតាកែវ ដែល​ម្តងនេះ គាត់​បាន​ស៊ី​ញ៉េ​អនុញ្ញាត​ប្រ​គល់​ប្រ​ឡាយទឹក​ទៅ​ឲ្យ​ឈ្មោះ ផា​ន់ ដា កាន់កាប់​ចាត់ចែង​លក់​ទឹក​ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើស្រែ​ចម្ការ​ទាំង​ដែល​ពួក​គាត់​កំពុង​ប្រើប្រាស់​អាស្រ័យ​ផល​ជា​ប្រចាំ​ថ្ងៃ​សុខ​ៗ ។ មិនតែ​ប៉ុណ្ណោះ ការ​ប្រ​គល់​សិទ្ធិ​នេះ គឺ​មិន​បាន​ឆ្លងកាត់​ការ​ពិភាក្សា​ពី​ពលរដ្ឋ​ពី​មន្ទីរ​ជំនាញ​ខេត្ត ឬ​ក៏​ការ​ដេញថ្លៃ​ផ្គត់ផ្គង់​តាម​ក្បួនច្បាប់​នោះ​ទេ​។

ក្រុម​ប្រជាពលរដ្ឋ​នៅ​ភូមិ​-​ឃុំ​ខាងលើ​បញ្ជាក់​ថា ប្រឡាយ​ទឹក​ដែល​ចៅហ្វាយស្រុក​ប្រ​គល់​ឲ្យ​បុគ្គល​ខាងលើ​គ្រប់គ្រង គឺ​បម្រើ​ផលប្រយោជន៍​ស្រោចស្រព​ដីស្រែ​ពួក​គាត់​៤០​ហិ​កតា ។ ហើយ​អ្វី​ដែល​ពួក​គាត់​ហួសចិត្ត​នោះ គឺ​មាន​លេចមុខ​ជន​មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​បាន​តាំងខ្លួន​ជា​ខ្សែ​
ឧ​ប ខ្សែ​អ្នកធំ មក​ជួយ​សម្រួល​ការងារឲ្យ​ឈ្មោះ ផា​ន់ ដា នេះ​ទៀត​ផង ។

ជុំវិញ​ការ​ស៊ី​ញ៉េ​ប្រ​គល់​ប្រឡាយ​ទឹក​ទៅ​ឲ្យ​បុគ្គល​ឯកជន​កាន់កាប់ ធ្វើ​ឲ្យ​មានការ​តវ៉ា​ពី​ប្រជា​ពល​រដ្ឋ​​នេះ លោក រស់ ប៊ុ​ន​ធឿ​ន មិន​អាច​សុំ​ការ​បកស្រាយ​បាន​ទេ ដោយ​ទូរស័ព្ទ​មិន​ចូល ។

សូម​រំលឹក​ផង​ដែរ​ថា លោក រស់ ប៊ុ​ន​ធឿ​ន ចៅហ្វាយស្រុក​អង្គរ​បូ​រី ដែល​គេ​មើលឃើញ​ថា ចូល​ចិត្ត​ដើរ​ច្រៀង​ខា​រ៉ាអូ​ខេ​ផឹកស៊ី សឹងតែ​រាល់ថ្ងៃ​កំពុង​បង្កើត​រឿងអាស្រូវ​ពេញ​ស្រុក បង្កើត​បក្សពួក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដូច​ជា​ករណី​កាយ​ថ្មភ្នំ​បូ​រី​ដែល​ជា​ភ្នំ​ប្រវត្តិសាស្ត្រ​លក់​បញ្ជា​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​វាស់វែង​ដី​មាន​ទំនាស់​តាម​ភាគី​ម្ខាង​បញ្ជា​ទាំង​ទទឹងទិស​ខុស​ទៅ​នឹង​នីតិវិធី​ទៀត ។

លើស​ពី​នេះ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ បាន​ដឹកនាំ​មន្ត្រី​ទាំងប្រុស ទាំងស្រី ក្នុង​សាលាស្រុក​ចូល​ច្រៀង​ខារ៉ាអូខេ​ទាំង​ថ្ងៃ​ក្នុង​ម៉ោង​ធ្វើការ​ទៀត​ផង ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​បន្ត​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ