ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ​យោ ប្រាសាទ​សំបូរ​ព្រៃ​គុ​ហ៍​ត្រូវ​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ហើយ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នេះ​ជា​ជា​មោទនភាព​ជាតិ​ថ្មី​មួយទៀត ដែល «​ប្រាសាទ​សំបូរ​ព្រៃ​គុ​ហ៍​» ត្រូវ​បាន​ចុះបញ្ជី​ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ហើយ នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ បេតិកភណ្ឌ​ពិភព​លោក នៅ​ទីក្រុង

រាជធានី​ភ្នំពេញ​៖ នេះ​ជា​ជា​មោទនភាព​ជាតិ​ថ្មី​មួយទៀត ដែល «​ប្រាសាទ​សំបូរ​ព្រៃ​គុ​ហ៍​» ត្រូវ​បាន​ចុះបញ្ជី​ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ហើយ នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ បេតិកភណ្ឌ​ពិភព​លោក នៅ​ទីក្រុង Krakow ប្រទេស​ប៉ូ​ឡូញ កាលពី​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៧ យប់មិញ​នេះ​។ នេះ​បើ​យោង​តាម​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ដែល​ប្រកាស​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការ​រ​បស់​សម្តេច​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។

សម្តេច​បាន​បញ្ញា​កថា​៖ «​ការ​សម្រេច​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃ​គុ​ហ៍​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៤១ នៃ​គណៈកម្មាធិការ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ដែល​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃ​ទី​០២-១២ ខែកក្កដា ឆ្នាំ​២០១៧ ដែល​មាន ១៩៣ ប្រទេស​ជា​សមាជិក និង ២១ ប្រទេស​ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​សម្រេច​អនុម័តិ​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃ​គុ​ហ៍​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក នា​វេលា​ម៉ោង​៩​និង​៤០​នាទីយប់ (​ម៉ោង​នៅ​កម្ពុជា​) ​ថ្ងៃ​ទី ០៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីក្រុង Krakow ប្រទេស​​​ប៉ូ​ឡូញ​»​។​

សម្តេច​បាន​បង្ហាញ​ការ​អរគុណ​ដល់​ក្រសួង​វប្ប​ធ​ម៌​ និង​វិចិត្រ​សិ​ល្បៈ និង​គ្រប់​មន្ទីរ​ស្ថាប័ន​ពាក់​ព័​ន្ឋ រួម​ជាមួយ​មន្ត្រី និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ចូលរួម​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ថែរក្សា​ការពារ​អភិរក្ស ​និង​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃ​គុ​ហ៍​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ជា​ស្ថាពរ​៕