ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែក​ឃ្លាំង​ធូបមូស​ស្តេច​នាគ​ទេព​ក្លែងក្លាយ ឃើញ​១៨.២៥៧​គីឡូក្រាម

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ដោយ​មានការ​សម្របសម្រួល​ពី​លោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អមសាលាដំបូង​ខេត្ត កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន

ខេត្ត​ត្បូងឃ្មុំ ៖ ដោយ​មានការ​សម្របសម្រួល​ពី​លោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អមសាលាដំបូង​ខេត្ត កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​បាន​បង្កើត​គណៈកម្មការចម្រុះ​បាន​ចុះ ​ឆែកឆេរ​លំនៅ​ឋាន​មួយ​កន្លែង នៅ​ភូមិ​សួង​កើត សង្កាត់​សួង ក្រុង​សួង​។ ដោយ​បាន​ធ្វើ​ឡើងនៅ​ព្រឹក​ថ្ងៃ​ទី​០៧ កក្កដា ២០១៧  ដែល​សង្ស័យ​ផលិត​ធូបមូស​ស្តេច​នាគ​ទេព ក្លែងក្លាយ ដោយ​បាន​រកឃើញ​មាន​ចំនួន ​១១០​កេស និង​របស់​មិន​ទាន់​ច្រក​ទម្ងន់​១៨.២៥៧​គីឡូក្រាម​ផង​ដែរ​។

លោក​វរសេនីយ៍ទោ ម៉ាត់ យូ​សុះ នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា នៃ​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ា​ន់​ធឿ​ន ប្រធាន នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នោះ លោក​ឧត្តមសេនីយ៍ត្រី មាស រ៉ា​វុ​ធ អនុប្រធាន នាយកដ្ឋាន​ទទួល​បន្ទុក​កម្មសិទ្ធិបញ្ញា បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​មក​កាន់​ក្រុង​សួង​ជា​បន្ទាន់​។ លោក​វរសេនីយ៍ទោ ម៉ាត់ យូ​សុះ នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា ប្រាប់​បន្ត​ថា ក្រោយ​ពី​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​ខាងលើ ដែល​បាន​ចុះ​ដឹកនាំ​ឆែកឆេរ​លំនៅ​ឋាន​របស់​ឈ្មោះ វួ​ច ហ៊ា​ង ភេទ​ស្រី នៅ​ភូមិ​សួង​កើត យោង​ទៅ​តាម​បណ្តឹង​របស់​ក្រុមហ៊ុន ស៊ិ​ន ឡុ​ង​ជិន​បៀ​ន ក្នុង​ប្រតិបត្តិការ​នេះ​គឺ​មានការ​ចូលរួម​ពី​ក្រុមប្រឹក្សា​សង្កាត់​សួង មេ​ភូមិ នគរបាល​សេដ្ឋកិច្ច​ខេត្ត ដោយ​បាន​រក​ឃើញ​ធូបមូស​ស្តេច​នាគ​ទេព  វេច​ខ្ចប់​រួច​មាន​ចំនួន​១១០​កេស ស្មើនឹង​១៧.៦០០​ប្រអប់ មាន​ទម្ងន់​១.៣៧៥​គីឡូក្រាម សំបក​ប្រអប់​ចំនួន​៤៣​គីឡូក្រាម សំបក​កេស​ចំនួន​០៤​សំបក ស្មើនឹង​០៤​គីឡូក្រាម ធូប​ដើម​មិន​ទាន់​វេច​ខ្ចប់​ចំនួន​៥១៤​បាវ ស្មើនឹង​១៦.៤៤៨​គីឡូក្រាម សរុប​ទាំងអស់​ចំនួន​១៨.២៥៧​គីឡូក្រាម​។

ក្រោយ​ពី​បាន​ពិនិត្យ​រួចរាល់​លោក​ព្រះរាជអាជ្ញា​រង បាន​សម្រេច​រក្សា​ទុក​វត្ថុ​តាង​ទាំងអស់​នៅ​ក្នុង​បន្ទប់​អីវ៉ាន់​ខាងលើ​ជា​បណ្តោះអាសន្ន ព្រមទាំង​បាន​ហៅ​ម្ចាស់​ទីតាំង​នេះ​ទៅ​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ផង​ដែរ ។ លោក សុខ សាន្ត អ្នកបកប្រែ​ភាសា​ចិន​ឲ្យ​ក្រុមហ៊ុន​ខាងលើ ប្រាប់​ថា ក្នុង​ពេល​ដែល​មានការ​ស្រាវជ្រាវ​រហូត​ដល់​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ចុះ​ឆែក​ទីតាំង​ចែកចាយ​ធូបមូស​ស្តេច​នាគ​ទេព នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ក្រុមហ៊ុន​ពិតជា​សប្បាយ​រីករាយ​។ លោក ឈុ​ន អន អាយុ​៤៦​ឆ្នាំ ម្ចាស់ផ្ទះ​វិញ​បាន​បំភ្លឺ​ឲ្យ​ដឹង​ដែរ​ថា ធូប​ម៉ាក​ខាងលើ​នេះ​ត្រូវ​បាន​លោក​ទៅ​ទិញ​ពី​រាជធានី​ភ្នំពេញ​មាន​វិក្កយបត្រ​ត្រឹមត្រូវ  សម្រាប់​យក​មក​ចែកចាយ​នៅ​ក្រុង​សួង ហើយ​រូប​លោក​មិនដឹង​ថា​ក្លែងក្លាយ ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​មាន​យីហោ​ច្បាស់លាស់  បើ​ដឹង​ថា​ក្លែងក្លាយ​ក៏​រូប​លោក​មិន​មក​លក់​នោះ​ទេ​ហើយ​របរ​នេះ ទើបតែ​ធ្វើការ​ជួញដូរ​នៅ​ក្នុងឆ្នាំនេះ​ទេ​៕