ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់ស្កាត់​ការ​វាយប្រហារ​ពី DDoS ដើម្បី​ធានា​សុវត្ថិភាព

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៧ – ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​លំដាប់​ខ្ពស់​នៅ​កម្ពុជា EZECOM បាន​ប្រកាស​នូវ​ការ​ដាក់​ឲ្យ​មាន​សេវាកម្ម​ថ្មី​មួយ​ហៅ​ថា សេវាកម្ម​ប្រឆាំង​នឹង​ការ​វាយប្រហារ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៧ – ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​លំដាប់​ខ្ពស់​នៅ​កម្ពុជា EZECOM បាន​ប្រកាស​នូវ​ការ​ដាក់​ឲ្យ​មាន​សេវាកម្ម​ថ្មី​មួយ​ហៅ​ថា សេវាកម្ម​ប្រឆាំង​នឹង​ការ​វាយប្រហារ DDoS​។ ក្រុមហ៊ុន ISP ដំបូង​គេ​ដែល​ទទួល​បាន​វិ​ញ្ញាប​ន​ប័ត្រ ISO និង​បាន​នាំ​យក​ប្រព័ន្ធ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​សមុទ្រ​មក​ប្រទេស​កម្ពុជា​ដំបូង​គេ​មួយ​នេះ  បាន​ផ្តល់​ជូន​សហ​គ្រាស​និង​អាជីវកម្ម​នូវ​សេវាកម្ម​ដែល​មាន​អនុភាព​ដើម្បី​ពង្រឹង​សុវត្ថិភាព​របស់​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត ពី​ការ​វាយប្រហារ ដែល​មានឈ្មោះ​ថា Distributed Denial of Service ឬ DDoS​។

DDoS គឺជា​គំរាមកំហែង​យ៉ាង​ខ្លាំង​សម្រាប់​ប្រតិបត្ដិការ​អាជីវកម្ម​ដែល​មាន​ភាព​ស្មុ​គ្រ​ស្មាញ​ក្នុង​រក​ឃើញ​និង​ទប់ស្កាត់​។ ប្រភេទ នៃ​ការ​វាយប្រហារ DDoS មាន​ដូច​ជា ការ​វាយប្រហារ​លើ​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត ការ​វាយប្រហារ​លើ​កម្មវិធី​អ៊ី​ន​ធើ​ណេ​ត និង​ការ​វាយប្រហារ​ចម្រុះ​។

ជា​ទូទៅ ការ​វាយប្រហារ​លើ​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ការ​វាយប្រហារ​ដោយ ដែល​ប្រើប្រាស់​កុំព្យូទ័រ​ដែល​ឆ្លង​មេរោគ​ផ្សេង​ៗ​ដើម្បី​រំខាន បណ្តាញ​អ៊ី​ន​ធើ​ណេ​ត ដោយ​បញ្ជូន​នូវ​ទិន្នន័យ​ឥត​បានការ​ជា​ច្រើន​។ ការ​វាយប្រហារ​នេះ បាន​ទាញ​យក​លទ្ធភាព​បញ្ជូន​ទិន្ន​ន​យ័ (Bandwidth) មួយ​ចំនួន​ធំ​រឺ​ទាំងស្រុង​ដែល​បណ្តាល​ឲ្យ​ប្រតិបត្តិការ​ទាំង​ក្នុង​និង​ក្រៅ​យឺតយ៉ាវ ឬ​មិន​ដំណើរការ​តែ​ម្តង​។

ម្យ៉ាងវិញទៀត ការ​វាយប្រហារ​លើ​កម្មវិធី​មាន​តួនាទី​រំខាន​ដល់​កម្មវិធី​អ៊ី​ន​ធើ​ណេ​ត ជា​ពិសេស​លើ​បណ្តាញ​គេហទំព័រ​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ដល់​ដំណើរការ​របស់​អ្នក​ប្រើប្រាស់​ធម្មតា​។ រីឯ​ការ​វាយប្រហារ​ចម្រុះ គឺ​កើតឡើង​ពី​ការ​រួម​បញ្ចូល​គ្នា​រវាង​ការ​វាយប្រហារ​លើ​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត និង​ការ​វាយប្រហារ​លើ​កម្មវិធី ដែល​នឹង​មានការ​កើនឡើង​នៅ​ពេល​អ្នក ចាប់ផ្តើម​ជួប​ប្រទះ​ការ​វាយប្រហារ​ណាមួយ​របស់ DDoS​។

ជាមួយនឹង​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទាំងនេះ ប្រតិបត្ដិការ​អាជីវកម្ម​របស់​អ្នក​នឹង​មាន​ផល​អវិជ្ជមាន ហើយ​ផលិតភាព​របស់​អ្នក​នឹង​ត្រូវ​បាន​កាត់​បន្ថយ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​មានការ​ខូចខាត​នៃ​ប្រាក់​ចំណូល កេរ្តិ៍ឈ្មោះ និង​ទំនុកចិត្ត​របស់​អតិថិជន​។ ជាក់ស្តែង ប្រសិនបើ​ប្រតិបត្ដិការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​អ្នក​ថយ​ចុះ និង​ចំណាយ​ពេលវេលា​ច្រើន​ជាង​មុន នោះ​អតិថិជន​នឹង​មានការ​អាក់អន់ចិត្ត បន្ទាប់​មក​អាជីវកម្ម​របស់​អ្នក​នឹង​នាំ​ឱ្យ​មានការ​ខូចខាត​និង​បាត់បង់​ប្រាក់​ចំណេញ​។

សេវាកម្ម​ប្រឆាំង DDoS របស់ EZECOM ត្រូវ​បាន​រចនា​ឡើងជា​បណ្តុំ​កម្មវិធី​ដែល​មាន​អនុភាព​ខ្ពស់​ក្នុង​ការ​ទប់ស្កាត់​នូវ​ផល​ប៉ះពាល់​នៃ​ការ​វាយប្រហារ​របស់ DDoS ដើម្បី​ជួយ​ប​ងា្ករ​អាជីវកម្ម​របស់​អ្នក​ពី​ការ​ខាតបង់​នានា​។