ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ Rooney ចាកចេញ​ភ្លាម Michael Carrick ឡើង​ភ្លែត

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា Michael Carrick នឹង​ក្លាយទៅជា​ប្រធាន​ក្រុម​ថ្មី​ក្នុង​ក្រុម​បិសាច​ក្រហម Manchester United ខណៈ​ដែល​ប្រធាន​ក្រុម​ចាស់ Wayne Rooney ចាកចេញ​ទៅ Everton ។

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា Michael Carrick នឹង​ក្លាយទៅជា​ប្រធាន​ក្រុម​ថ្មី​ក្នុង​ក្រុម​បិសាច​ក្រហម Manchester United ខណៈ​ដែល​ប្រធាន​ក្រុម​ចាស់ Wayne Rooney ចាកចេញ​ទៅ Everton ។ 

អស់​រយៈពេល​១៣​ឆ្នាំ​ហើយ​ដែល Rooney បាន​មក​អាស្រ័យ​នៅ​ក្នុង​ក្លឹ​ប​បិសាច​ក្រហម បន្ទាប់​ពី​ចាក​ចេញពី​ក្លឹ​ប​ចាស់ Everton ។ តែ​នៅ​ពេល​នេះ​រូបគេ​បាន​សម្រេចចិត្ត​ទៅ​ក្លឹ​ប​ចាស់​វិញ ដោយសារ​តែ​ធ្លាក់​ទម្រង់​លេង​ខ្លាំង​ពេក ។ 

គួរ​បញ្ជាក់​ថា កាលពី​ម្សិលមិញ​យើង​បាន​ចុះ​ផ្សាយ​ព័ត៌មាន​ស្តី​ពី​ការ​អវត្តមាន​មិន​មានឈ្មោះ Rooney នៅ​ក្នុង​បញ្ជី​ប្រកួត Tour សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី ដោយ​យោង​តាម​ហេតុផល​ថា Rooney លេង​អន់​នា​ពេល​បច្ចុប្បន្ន ។ ក្រោយ​ពី​សម្រេចចិត្ត​ចាក​ចេញពី​ក្លឹ​ប ក្រោម​ការ​បើកដៃ​របស់​អ្នកចាត់ការ​ក្លឹ​ប​បិសាច​ក្រហម Rooney ក៏​វិល​ទៅ​ទ្រនំ​ចាស់​របស់​ខ្លួន​ដែល​ខ្លួន​បាន​ចាកចោល​អស់​រយៈពេល​១៣​ឆ្នាំ​ហើយ ៕