ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុរកិច្ច​ទេសចរណ៍​អាស៊ី ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ប្រទេស​ចិន នៅ​ពេល​ព្រំដែន​បើក​ឡើង​វិញ

1 ឆ្នាំ មុន

បរទេស ៖​ម្ចាស់​ហាង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង និង​ជប៉ុន ប្រតិបត្តិ​ករ​រថយន្តក្រុង​ទេសចរណ៍​របស់​

បរទេស ៖​ម្ចាស់​ហាង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង និង​ជប៉ុន ប្រតិបត្តិ​ករ​រថយន្តក្រុង​ទេសចរណ៍​របស់​ប្រទេស​ថៃ និង​ក្រុម​ចម្រៀង​ខេ​ប៉ុប (K-pop) ដ៏​ល្បីល្បាញ​របស់​កូរ៉េ​ខាងត្បូង ស្ថិត​ក្នុង​ចំណោម​ក្រុម​អ្នក​ដែល​ត្រៀមខ្លួន សម្រាប់​ការ​ប្រារព្ធ​ពិធី​បើក​ព្រំដែន​របស់​ប្រទេស​ចិន​ឡើង​វិញ ខណៈ​អាជីវកម្ម​នៅ​ជុំវិញ​តំបន់​អាស៊ី ក៏​ចាប់ផ្តើម​ទំនាក់ទំនង​ឡើង​វិញ ជាមួយ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​ក្នុង​តំបន់​មួយ​នេះ​ផង​ដែរ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៣​។

ប្រទេស​ចិន គឺជា​ទីផ្សារ​ទេសចរណ៍​ក្រៅប្រទេស​ដ៏​ធំ​បំផុត​របស់​ពិភពលោក មុន​ពេល​ផ្ទុះ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ហើយ​អវត្តមាន​នៃ​ការ​ចំណាយ​ប្រចាំឆ្នាំ​ចំនួន ២២៥​ពាន់​លាន​ដុល្លារ ចាប់តាំងពី​ព្រំដែន​របស់​ប្រទេស​នេះ ត្រូវ​បាន​បិទ​កាលពី​៣​ឆ្នាំ​មុន បាន​នាំ​ឱ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​សម្រាប់​អាជីវកម្ម រួម​និង​បុគ្គលិក​ជា​ច្រើន ដែល​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍​។

លោក Choi Dae-sung អាយុ​៤៩​ឆ្នាំ ដែល​បាន​បើកហាង​លក់​សម្លៀក​បំពាក់ និង​ផលិតផល​ផ្សេង​ទៀត នៅ​ក្នុង​សង្កាត់ Myeongdong ដ៏​មមាញឹក​របស់​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង អស់​ពេល​ប្រហែល​៣០​ឆ្នាំ​មក​ហើយ បាន​លើក​ឡើង​ថា «​ខ្ញុំ​មិន​ខ្លា.ច​ការ​ឆ្លង​កូ​វី​ដ​១៩ នោះ​ទេ​។ យើង​មានការ​លំបាក​បែប​នេះ ហើយ​ខ្ញុំ​សុខចិត្ត​ឱ្យ​ជនជាតិ​ចិន​មក​ច្រើន​ជា​ជាង​រដ្ឋាភិបាល​រឹត​បន្តឹង​ការ​ចូល​របស់​ពួក​គេ ដូច្នេះ​ខ្ញុំ​អាច​រកស៊ី​បាន​បន្ត​ទៀត​»​។

ចំណែក​លោក Masaki Nagayama ប្រធាន​ផ្នែក​លក់​ស្លាក​យីហោ Hikeshi Spirit ដែល​ជា​ហាង​លក់​សំលៀក​បំពាក់​មួយ នៅ​ក្នុង​សង្កាត់ Asakusa ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដែល​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ពី​ភ្ញៀវ​ទេសចរ​ចិន ក៏​បាន​និយាយ​ថា «​ប្រហែល ៩០% នៃ​បុគ្គលិក​របស់​យើង អាច​និយាយ​ភាសា​អង់គ្លេស​បាន ដូច្នេះ​ជាមួយនឹង​ពេលវេលា​សម្រាប់​អតិថិជន​ចិន យើង​ចង់​គិត​អំពី​ការ​ជួល​បុគ្គលិក​ដែល​អាច​និយាយ​ភាសា​ចិន​បាន​»​។

ដោយឡែក នៅ​ប្រទេស​ថៃ ឧបនាយករដ្ឋមន្ត្រី​របស់​ប្រទេស​នេះ បាន​ទៅ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​ដោយ​ផ្ទាល់ នៅ​ឯអាកាស​យានដ្ឋាន​សុវណ្ណ​ភូមិ នៃ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​០៩ ខែមករា កន្លង​ទៅ ពោល​គឺ​មួយ​ថ្ងៃ បន្ទាប់​ពី​ការ​បើក​ព្រំដែន​របស់​ប្រទេស​ចិន ហើយ​ឥឡូវនេះ ប្រទេស​ថៃ​សង្ឃឹមថា ភ្ញៀវ​ទេសចរ​ចិន អាច​កើនឡើង​ទ្វេ​ដង​នៅ​ក្នុងឆ្នាំនេះ រហូត​ដល់​១០​លាន​នាក់ ពោល​គឺ​ជិត​ដល់​កម្រិត​មុន​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​មាន​រហូត​ដល់ ១១​លាន​នាក់ កាលពី​ឆ្នាំ ២០១៩​។

គូសបញ្ជាក់​នូវ​ទស្សនវិស័យ​តម្រូវការ​ធ្វើ​ដំណើរ​ដែល​ប្រសើរ​ឡើង ទិន្នន័យ​ពី​ប្រតិបត្តិ​ករ​គេហទំព័រ​ក្រុមហ៊ុន​ទេសចរណ៍​ចិន Trip.com Group Ltd បាន​បង្ហាញ​ពី​ការ​កើនឡើង ៨៣% ក្នុង​ការ​ស្វែងរក​ដំណើរ​ចេញ​ទៅ​ក្រៅប្រទេស ចាប់ពី​ថ្ងៃ​ទី​២៦ ខែធ្នូ រហូត​ដល់​ថ្ងៃ​ទី​០៥ ខែមករា ធៀប​នឹង​រយៈពេល​២​ស​ប្តា​ហ៍​មុន ខណៈ​ដែល​ប្រទេស​ថៃ ជប៉ុន សហរដ្ឋអាមេរិក កូរ៉េ​ខាងត្បូង អូស្ត្រាលី ម៉ា​កាវ សិង្ហ​បូ​រី ហុងកុង និង​តៃវ៉ាន់ គឺជា​គោលដៅ​ដែល​ត្រូវ​បាន​គេ​ស្វែងរក​ច្រើន​ជាងគេ​។

ក្រុម​ចម្រៀង K-pop កូរ៉េ​ខាងត្បូង ក៏​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ស្ថិត​ក្នុង​ចំណោម​អ្នក​ទទួលផល​ពី​ការ​បើក​ដំណើរការ​ឡើង​វិញ​របស់​ប្រទេស​ចិន​ផង​ដែរ ជាមួយនឹង​អ្នកវិភាគ Kyobo បាន​ចង្អុល​ទៅ​ការ​រំពឹង​ទុក​នៃ​ការ​លក់​សំបុត្រ និង​ទំនិញ​ក្នុង​កំណត់​ត្រា​ដល់​អតិថិជន​របស់​ខ្លួន​។

ងាក​ទៅ​កាន់​តម្លៃ​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន ដែល​លាតត្រដាង​ដោយ​ប្រទេស​ចិន មាន​ភាព​ខុស​ប្លែក​គ្នា​ដូច​ជា ក្រុមហ៊ុន Airports of Thailand PCL និង​ក្រុមហ៊ុន​ផលិត​គ្រឿងសំអាង​កូរ៉េ​ខាងត្បូង LG H&H Ltd និង AmorePacific Corp បាន​អនុវត្ត​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​រំពឹង​ទុក​នៃ​ការ​ស្ទុះ​ងើបឡើង​វិញ នៃ​អាជីវកម្ម ចាប់តាំងពី​ការ​បើក​ព្រំដែន​ចិន​ឡើង​វិញ ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ កន្លង​ទៅ​។

ប៉ុន្តែ​អាជីវកម្ម​មួយ​ចំនួន​កំពុង​ធ្វើ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជាង​មុន ដោយសារ​តែ​ប្រទេស​ជា​ច្រើន​អនុវត្ត​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ ដែល​តម្រូវ​អ្នកទេសចរ​ចិន ត្រូវ​តែ​ធ្វើតេស្តរ​កកូ​វី​ដ​១៩ មុន​ចេញដំណើរ និង​កំណត់​ចំនួន​ជើងហោះហើរ​ទៅ និង​មក​ពី​ចិនដីគោក​។

យោង​តាម​ទិន្នន័យ​ពី​គេហទំព័រ​ព័ត៌មាន​អន​ឡាញ ដែល​គ្របដណ្តប់​លើ​វិស័យ​អាកាសចរណ៍ Cirium បាន​បង្ហាញ​ថា ជើងហោះហើរ​អន្តរជាតិ​ទាំង​ទៅ និង​មក​ពី​ប្រទេស​ចិន នៅ​តែ​មាន​ត្រឹមតែ ១១% នៃ​សមត្ថភាព​ឆ្នាំ ២០១៩ ដែល​នាំ​ឱ្យ​តម្លៃ​សំបុត្រ​យន្តហោះ​ខ្ពស់​មុន​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​ពេញ​១​ស​ប្តា​ហ៍ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២១ ខែមករា ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ