ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ​វិញ កម្ពុជា-ថៃ ឯកភាព​គ្នា​រឿង​ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ ព្រោះ​…

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​៖ ក្រោយ​កិច្ចប្រជុំ​ទ្វេរ​ភាគី​រវាង​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា និង​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ កាលពី​ពេល​ថ្មី​ៗ​នេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​៤​ចំណុច​លើ​បញ្ហា​គ្រប់គ្រង​​​ពលករ​ខ្មែរ ដែល​

​រាជធានី​ភ្នំពេញ​៖ ក្រោយ​កិច្ចប្រជុំ​ទ្វេរ​ភាគី​រវាង​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា និង​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ កាលពី​ពេល​ថ្មី​ៗ​នេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​៤​ចំណុច​លើ​បញ្ហា​គ្រប់គ្រង​​​ពលករ​ខ្មែរ ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​។​

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៧ កក្កដា​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៦ កក្កដា លោក អ៊ិ​ត​ សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា និង​រដ្ឋមន្ត្រីក្រសួង​ការងារ​​​ថៃ លោក ស៊ី​រី​ឆៃ ឌី​ស្តា​គុល បាន​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​គ្រប់គ្រង​កម្លាំង​ពលកម្ម ជា​ពិសេស​​ការ​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការ​ផ្តល់​ភាព​ស្រប់ច្បាប់​ជូន​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​​​ប្រទេស​ថៃ​។​

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា កិច្ចប្រជុំ​បាន​ឯកភាព​យោគយល់​៤​ចំណុច​ ៖

ទី​១-រាជរដ្ឋាភិបាល​ថៃ មិន​បាន​​​អនុវត្ត​ទោសពិន័យ​ចំពោះ​ក​និយោជក​ថៃ​ដែល​បាន​កំពុង​ប្រើប្រាស់​កម្លាំង​ពល​រក​កម្ពុជា ដែល​គ្មាន​ឯកសារ​នោះ​ទេ  «​ហើយ​រាជរដ្ឋាភិបាល​ថៃ​ក៏​មិន​បាន​បណ្តេញ​ពល​ករ​កម្ពុជា​ដែល​បាន​ចូល​ដល់​ក្នុង​ទឹកដី​ថៃ ហើយ​កំពុងធ្វើការ​ជា​​​មួយ​ក្រុមហ៊ុន ឬ​រោងចក្រ​ណា​មួយ​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ដែរ​»​។ ក្រសួង​ការងារ​ថៃ​នឹង​ផ្តល់​ឱកាស​ចំនួន​១៥​ថ្ងៃ (​ចាប់ពី​ថ្ងៃ​ទី​២៤ ខែកក្កដា​ដល់​ថ្ងៃ​ទី​៧ ខែសីហា ​ឆ្នាំ​២០១៧)  ដល់​កម្ពុជា​និង​និយោជក​ថៃ ដែល​មិន​ទាន់​មាន​ឯកសារ​អ្វី​ទាំងអស់​ឲ្យ​ទៅ​ចុះ​ឈ្មោះ​នៅ​តាម​កា​រិ​យាយ​ល័យ​ចុះ​ប​ញ្ជើ​ពលករ​បរទេស​។ ក្រសួង​ការងារ​ថៃ​នឹង​បើក​​​ការ​រិ​យា​ល័យ​ចុះ​ឈ្មោះ​ពលករ​បរទេស​ចំនួន​១០​កន្លែង​១០​កន្លែង​នៅ​ក្នុង​ទីក្រុង​បាំង​កក​និង​ចំនួន​១​កន្លែង​នៅ​ក្នុង​​​ខេត្ត​នីមួយ​ៗ​នៃ​ប្រទេស​ថៃ​។​

ទី​២-ក្រសួង​ការងារ​ថៃ​បាន​ឯកភាព​តាម​ការ​ស្នើ​សុំ​របស់​ភាគី​កម្ពុជា ដោយ​អនុញ្ញាត​ដល់​ពលករ​កម្ពុជា ដែល​មាន​លិខិតឆ្លងដែន​/ លិខិត​ធ្វើ​ដំណើរ​ឬ​ប័ណ្ណ​ដំណើរ ឬ​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​ស្របច្បាប់​ពេល​​ដំបូង  ប៉ុន្តែ​ក្រោយ​​​ម​​កបាន​ផ្លាស់​ប្តូរ​និយោជក​ដោយ​ខុស​នី​តី​វិធី ហើយ​ក្លាយទៅជា​ពលករ​ខុសច្បាប់ អាច​មក​ចុះបញ្ជី​ជាមួយ​មន្ទីរ​ការ​​​ងារ​ថៃ ដើម្បី​បំពេញ​ឯកសារ​ដើម្បី​ក្លាយទៅជា​ពលករ​ស្របច្បាប់​វិញ​។​

ទី​៣-ភាគី​ថៃ​បាន​ឯកភាព​តាម​សំណើរ​របស់​កម្ពុជា​ក្នុង​ការ​រៀបចំ​យុទ្ធនាការ​១០០​ថ្ងៃ បើក​ផ្តល់​លិខិត​​​ឆ្លង​ដែន​/​លិខិត​ធ្វើ​ដំណើរ និង​ប័ណ្ណ ​OCWC ដល់​ពលករ​កម្ពុជា​ឲ្យ​បាន​ចំនួន​១៦​ម៉ឺន​នាក់ ដែល​បាន​ធ្វើការ​​​បញ្ជាក់​អត្តសញ្ញាណ​ជាមួយ​គណៈកម្មការ​ផ្តល់​ភាព​ស្របច្បាប់​រួច​ហើយ​នា​ពេល​កន្លង​មក ទោះបីជា​ពលករ​បាន​​​ធ្វើការ​ផ្លាស់​ប្តូរ​និង​យោជក ឬ​ក្រុមហ៊ុន​ខុស​ពី​ក្នុង​ឯកសារ​ដើម​ក៏​ដោយ​។

យុទ្ធ​នាកា​នេះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១ ​សីហា ឆ្នាំ​២០១៧​នេះ ដោយ​គណៈកម្មការ​នឹង​បញ្ជូន​ក្រុម​ចល័ត​ចំនួន​៤​ក្រុម​បន្ថែម​ទៀត ​ដើម្បី​ចុះ​បើកផ្លូវ​តាម​រោងចក្រ​ធំ​ៗ​ទាំង​២០០​រោងចក្រ ដែល​មាន​ប្រើ​ប្រាស់​​ពលករ​កម្ពុជា លើស​ពី​៧០​នាក់​។ កម្រៃ​សេវា​ផ្លូវការ​ក្នុង​ការ​បើក​ផ្តល់​សំណុំ​ឯកសារ​ដែល​ភាគី​ថៃ និង​កម្ពុជា​បាន​ឯកភាព​គ្នា​គឺ​៩៥០​បាត​។​

ទី​៤-ភាគី​ថៃ​ក៏​បាន​ឯកភាព​តាម​សំណើរ​របស់​កម្ពុជា​ក្នុង​ការ​រៀបចំ យុទ្ធនាការ​១​ទៀត គឺ យុទ្ធនាការ​​​បញ្ជាក់​អត្តសញ្ញាណ​ពលករ​កម្ពុជា ដែល​មិន​ទាន់​មាន លិខិត​ធ្វើ​ដំណើរ​និង​ប័ណ្ណ OCWC ដើម្បី​យក​ទៅ​សុខភាព​ស្របច្បាប់​ពី​អាជ្ញាធរ​ថៃ​ ដោយ​កំណត់​យក​ការ​បញ្ជាក់​អត្ត​សញ្ញាណ​​ពលករ និង​ផ្តល់​ឯកសារ ជូន​ពលករ​នៅ​ក្នុង​ថ្ងៃ​តែ​មួយ ​ហើយ​ពលករ​អាច​ទៅ​សុំ​ទិ​ដ្ឋ​ការ​ស្នាក់​នៅ​ (Stay Permit)  និង​ទិដ្ឋាការ​ការងារ (Work Permit)  ពី​ភាគី​ថៃ​នៅ​កន្លែង​តែ​មួយ​តែ​ម្តង​។  យុទ្ធនាការ​នេះ នឹង​ចាប់ផ្តើម​ក្នុង​ស​ប្តា​ហ៍​ទី​១​នៃ​ខែសីហា​ ឆ្នាំ​២០១៧  ដោយ​មាន​ក្រុមការងារ​ចំនួន​២០​ក្រុម​បន្ថែម​​ទៀត ហើយ​ផ្តើម​ចេញពី​ពលករ​ផ្នែក​នេសាទ​ក្នុង​​​ខេត្ត​រាក់​យ៉ង និង​ផ្នែក​ឬ​ខេត្ត​ផ្សេង​ទៀត​ជា​បន្តបន្ទាប់​។ កម្រៃ​សេវា​ផ្លូវការ​ក្នុង​ការ​ធ្វើ និង​បើក​ផ្តល់​សំណុំ​ឯកសារ​ក្នុង​ថៃ​តែ​មួយ​ដែល​ភាគី​ថៃ​និង​កម្ពុជា​បាន​ឯកភាព​គ្នា គឺ​២៣៥០​បាត​៕