ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាស់សម្ដីគ្នារឿងព្រះ ដាក់ពីរពូថៅ

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​រង​របួស​ជា​ទម្ងន់ ដោយសារ​តែ​ជជែក​គ្នាន​ពី​រឿង​បែរមុខ​ទៅ​ទិស​ខាង​ណា​យក​ឈ្មះ​ចាញ់​រៀង​ៗ​ខ្លួន ជាមួយ​ជន​ដៃដល់ ។ ក្រោយ​រង​នូវ​ការ​វាយ​នឹង​ខ្នងពូថៅ​របស់​គូបដិបក្ខ​រួច​មក ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ផង​ដែរ ចំណែក​ជន​ដៃដល់​ក្រោយ​បង្ក​បាន​ដាក់​មេ​ប្រូច​បាត់ ។

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​រង​របួស​ជា​ទម្ងន់ ដោយសារ​តែ​ជជែក​គ្នាន​ពី​រឿង​បែរមុខ​ទៅ​ទិស​ខាង​ណា​យក​ឈ្មះ​ចាញ់​រៀង​ៗ​ខ្លួន ជាមួយ​ជន​ដៃដល់ ។ ក្រោយ​រង​នូវ​ការ​វាយ​នឹង​ខ្នងពូថៅ​របស់​គូបដិបក្ខ​រួច​មក ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ផង​ដែរ ចំណែក​ជន​ដៃដល់​ក្រោយ​បង្ក​បាន​ដាក់​មេ​ប្រូច​បាត់ ។

មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រួច បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៦៧ ថា​ករណី​ហិង្សា​នេះ កើតឡើង​កាល​វេលា​ម៉ោង​១១​និង​៣៩​នាទី ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ក្រាំង​ចចាត ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជន​រង​គ្រោះ​ឈ្មោះ ចាន់ ឆាំ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ។ ឬ​ឯ​ជន​ដៃដល់​ឈ្មោះ ស៊ុន ចាន់​ដា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ​ខាងលើ ។

មន្ត្រី​ដដែល​បន្ត​ថា តាម​ការ​សាកសួរ និង​ឆ្លើយ​បំភ្លឺ​របស់​ម្ចាស់ផ្ទះ (​បង​ជន​រង​គ្រោះ​) បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ឈ្មោះ ចាន់ ឆាំ បាន​មក​លេង​ផ្ទះ​របស់​ខ្លួន​ជា​បង (​ឈ្មោះ ចាន់ ឃ​ន អាយុ​៥១​ឆ្នាំ​) ពេល​នោះ​ក៏​មានឈ្មោះ ស៊ុន ចាន់​ដា ជន​ដៃដល់​នៅ​អង្គុយ​ទីនោះ​ដែរ ។ ពេល​អង្គុយ​លេង​អ្នក​ទាំង​២ (​ជន​ដៃដល់ និង​ជន​រង​គ្រោះ​) ក៏​បាន​ជជែក​គ្នា​ពី​រឿង​ព្រះ​បែរមុខ​ទៅ​ទិស​ខាង​ណា ដោយ​ប្អូន​របស់​ខ្លួន​ថា​បែរ​ទៅ​លិច ហើយ​ជន​ដៃដល់​ថា​បែរ​ទៅ​កើត ។ ការ​ជជែក​គ្នា​កាន់តែ​តឹង​សរសៃ ហើយ​ដំឡើង​សំឡេង​ដាក់​គ្នា​កាន់តែ​លឺ​ឡើង​ៗ ពេល​ជជែក​គ្នា​បាន​មួយសន្ទុះ ស្រាប់តែ​ឈ្មោះ ស៊ុន ចាន់​ដា (​ជន​ដៃដល់​) មានការ​ខឹងសម្បារ​ជា​ខ្លាំង ក៏​បាន​យក​ពូថៅ​របស់​ខ្លួន ដែល​ទុក​នៅ​ក្រោម​គ្រែ​មក​វាយ​ប្អូនប្រុស​របស់​ខ្លួន​ឈ្មោះ ចាន់ ឆាំ ចំនួន​០២​ពូថៅ (​វាយ​នឹង​ខ្នងពូថៅ​) បណ្តាល​ឲ្យ​រង​របួសធ្ងន់ ដេក​ដួល​នៅ​ក្បែរ​គ្រែ ក្រោយ​ពេល​វាយ​រួច ជន​ដៃដល់​ឈ្មោះ ស៊ុន ចាន់​ដា ក៏​រត់គេច​ខ្លួន​បាត់ ។ ដោយ​ឃើញ​ថា​ប្អូន​របស់​ខ្លួន​រង​របួស​ជា​ទម្ងន់ ខ្លួន​ជា​បងរួម​ជាមួយ​អ្នក​ភូមិ បាន​ដឹក​ជន​រង​គ្រោះ​យក​ទៅ​កាន់​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ដើម្បី​ឲ្យ​គ្រូពេទ្យ​សង្គ្រោះ ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ស្រុក បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា ពេល​នេះ​កម្លាំង​ជំនាញ​កំពុង​តែ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​យក​មក​ចាត់ការ​តាម​ច្បាប់ បើ​ទោះជារ​ត់ទៅ​ដល់​ណា​ក៏​មិន​ឲ្យ​រួចខ្លួន​ដែរ ។ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ ដែល​ដឹង​រឿង​បាន​សម្ដែង​នូវ​ការ​ហួសចិត្ត ចំពោះ​ទ​ង្វើ​របស់​ជន​ដៃដល់​ថា មិន​គួរ​ណា ព្រោះតែ​រឿង​បន្តិចបន្តួច​សោះ បង្ក​ទៅ​ជា​អំពើ​ហិង្សា​កាប់​ចាក់​គ្នា​ឲ្យ​មាន​របួស​ស្នាម ហើយ​ខ្លួន​មានទោស​ជាប់​ខ្លួន​ទៀត ។ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែកក្កដា នេះ ជន​រង​គ្រោះ​នៅ​មិន​ទាន់​ធូរស្បើយ​នៅឡើយ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​របស់​សមត្ថកិច្ច​ស្រុក​ភ្នំស្រួច ៕