ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋមន្ត្រីសុខា​ភិបាល ចុះ​ជួបផ្ទាល់បង​ប្អូនពលករ​ដែលថៃបញ្ជូន​​​មក​​វិញ​

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​លោក​ឡេ ច័ន្ទ​សង្វាត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា​​ ​នា​ព្រឹក​ទី​០៧ កក្កដា នេះ លោក​វេជ្ជបណ្ឌិត​ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ទទួល​​ពល​ករ​បញ្ជូន​ពី​

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​លោក​ឡេ ច័ន្ទ​សង្វាត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា​​ ​នា​ព្រឹក​ទី​០៧ កក្កដា នេះ លោក​វេជ្ជបណ្ឌិត​ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ទទួល​​ពល​ករ​បញ្ជូន​ពី​ថៃ និង​ប៉ុស្តិ៍​សុខភាព ដើម្បី​ផ្តល់​ការ​ពិនិត្យ​ព្យាបាលនិង​ផ្តល់​ប្រឹក្សា​ផ្នែក​សុខភាព​ដល់​ពលករ ស្ថិត​នៅ​ទីតាំង​ទទួល​ពល​ករ​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​អនុប្រធាន​មន្ទីរ​រូប​នេះ​បន្ត​ថា លោក​រដ្ឋមន្ត្រី​នឹង​ធ្វើការ​ពិនិត្យ​ទីតាំង​ច​ត្តា​ឡី​ស័ក្តិ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ឬ​អាច​និង​ចុះ​ពិនិត្យ​ស្ថានភាព​តាម​មណ្ឌល ឬ​មន្ទីរពេទ្យ​តាម​មូលដ្ឋាន​ក្នុង​ខេត្ត​ផង​ដែរ ។

គិតត្រឹមម៉ោង១១ និង៣០នាទីព្រឹកថ្ងៃដដែល លោក​រដ្ឋមន្ត្រី​បាន​អ​ញ្ជើញ​​ដល់ទី​តាំង​ទទួល​ពល​ករ​ហើយ ​ដោយ​កំពុង​​ជួប​សំណេះ​សំណាល​​ដល់​ក្រុម​គ្រូពេទ្យ​ និង​មន្ត្រី​អង្គការ​នានា​ដែល​ធ្វើ​ការ​នៅ​ទីនោះ​ និង​ជួប​ជាមួយ​អាជ្ញា​ធរ​​ផង​ដែរ ។