ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​កន្លាត​ចូល​តាម​ច្រមុះ​រុល​ទៅ​ជិត​ខួរក្បាល
ស្ត្រី​ឥណ្ឌា​អាយុ​៤២​ឆ្នាំ​ម្នាក់ មាន​អារម្មណ៍​ហាក់ដូចជា​មាន​អ្វី​លូន​ចូល​តាម​រន្ធ​ច្រមុះ ។ ពេល​ទៅ​ជួប​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា រន្ធ​ច្រមុះ​របស់​នាង​មាន​កន្លាត​កំពុង​រុលចូល​ទៅ​ក្នុង​លលា​ដ៏​ល្បា​ល​ចន្លោះ​រវាង​ភ្នែក និង

១-​កន្លាត​ចូល​តាម​ច្រមុះ​រុល​ទៅ​ជិត​ខួរក្បាល
ស្ត្រី​ឥណ្ឌា​អាយុ​៤២​ឆ្នាំ​ម្នាក់ មាន​អារម្មណ៍​ហាក់ដូចជា​មាន​អ្វី​លូន​ចូល​តាម​រន្ធ​ច្រមុះ ។ ពេល​ទៅ​ជួប​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា រន្ធ​ច្រមុះ​របស់​នាង​មាន​កន្លាត​កំពុង​រុលចូល​ទៅ​ក្នុង​លលា​ដ៏​ល្បា​ល​ចន្លោះ​រវាង​ភ្នែក និង​ក្បែរ​ស្រទាប់​ខួរក្បាល ។

២-​សារធាតុ​«VX»​ជា​អាវុធ​គីមី​ដ៏​គ្រោះថ្នាក់
«VX»​ជា​អាវុធ​គីមី​ដ៏​គ្រោះថ្នាក់​បំផុត​នៅ​លើ​លោក​អាច​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់ ភ្លាម​ៗ​តែ​ក្នុង​រយៈពេល​១៥​នាទី ។

៣-​ខ្លា​លួច​ចូល​ផ្ទះ​នៅ​ពេល​ព្រឹក
ក្រុម​គ្រួសារ​មួយ​នៅ​ឥណ្ឌា មានការ​ភ័យ​ខ្លាច​នៅ​ពេល​ខ្លា​មួយ​ក្បាល​លួច​ចូល​ក្នុងផ្ទះ ខណៈ​ពេល​ពួក​គេ​កំពុង​ទទួលទាន​អាហារ​ពេល​ព្រឹក ។

៤-​ហេម​ប៊ើ​ហ្គ័​រ​មាន​ស្នាម​ខាំ
ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ខឹង​យ៉ាង​ខ្លាំង​ក្រោយ​ពី​ទិញ​ហេម​ប៊ើ​ហ្គ័​រ​ពី​ហាង​មួយ​យក​ទៅ​ផ្ទះ​នៅ​ពេល​ហែក​ចេញពី​ប្រអប់​ឃើញ​មាន​ស្នាម​ខាំ ។

៥-​មាន​អ្នក​ស្លាប់​៥៦​នាក់​ដោយសារ​គ្រោះ​ទឹកជំនន់​នៅ​ចិន
យ៉ាង​ហោច​មាន​អ្នក​ស្លាប់​៥៦​នាក់ និង​២២​នាក់​ទៀត​បាត់​ខ្លួន ក្នុង​ហេតុការណ៍​គ្រោះ​ទឹកជំនន់​នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន​បង្ក​ឱ្យ​លិច​ខេត្ត​ចំនួន​១១ និង​ទទួលផល​ប៉ះពាល់​ខ្លាំង ។

៦-​ឆ្មា​ឈ្មោល​អង្គុយ​មើល​មេ​ឆ្មា​កើតកូន
ឆ្មា​ឈ្មោល​អង្គុយ​មើល​មេ​ឆ្មា​កើតកូន និង​ជា​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​នៅ​លើ​លោក ។

៧-​សត្វ​ចម្លែក​ទើរ​ងាប់​នៅ​មាត់ច្រាំង
ពលរដ្ឋ​ហ្វ៊ី​លី​ពី​ន​ភ្ញាក់ផ្អើល ក្រោយ​ពី​ឃើញ​សត្វ​ចម្លែក​ពណ៌​ស​ដេក​ងាប់​នៅ​តំបន់ឆ្នេរ ដោយ​រូបរាង​របស់​វាស្រ​ដៀង​ត្រី​បា​ឡែ​ន ។

៨-​ក្មេង​ប្រុស​យក​ភួយ​គ្របដណ្តប់​ឱ្យ​ឆ្កែ​ដើម្បី​ជួ​យស​ង្គ្រោះ
ក្មេង​ប្រុស​ភៀសខ្លួន​ស៊ី​រី​ម្នាក់​នៅ​ប្រទេស​តួ​ក​គី បាន​យក​ក្រណាត់​គ្រប​ឱ្យ​ឆ្កែ​ដែល​ឈឺ​ធ្ងន់​នៅ​តាម​ផ្លូវ តែ​មិន​អាច​ជួយ​បាន​វា​ក៏​ងាប់​ក្នុង​ពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​ពេទ្យសត្វ ។

៩-​ឆ្កែ​អាក្រក់​ត្រូវ​គេ​បោះចោល​គ្មាន​នរណា​យក​ទៅ​ចិញ្ចឹម
ឆ្កែ​ពនេចរ​គួរ​ឱ្យ​អាណិត​មួយ​ក្បាល គ្មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​យក​ទៅ​ចិញ្ចឹម ក្រោយ​ពី​កើតមក​មាន​លក្ខណៈ​ខុស​ប្រក្រតី ដែល​ភ្នែក​ទាំង​សងខាង​មាន​ពណ៌​ខុស​គ្នា ។

១០-​សង់​ជណ្តើរ​ឱ្យ​ឆ្មា​ឡើង​ដេក​តាម​មាត់​បង្អួច
ស្ត្រី​តួ​ក​គី​ម្នាក់​បាន​សង់​ជណ្តើរ​នៅ​ក្បែរ​បង្អួច​ឱ្យ​ឆ្មា​ឡើង​ដេក​ទទួល​ភាព​កក់ក្តៅ​ពី​អាកាសធាតុ​ត្រជាក់​នៅ​ខាងក្រៅ រហូត​ធ្វើ​ឱ្យ​រូប​នាង​ក្លាយជា​ទេពអប្សរ​របស់​ឆ្មា ៕