ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន!ចាប់ពីថ្ងៃទី១១ ដល់១៧ មករា តំបន់មួយចំនួននឹងចុះត្រជាក់ដល់១៩អង្សា ហើយអាចមានភ្លៀង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​១៧ ខែមករា​ខាង​មុខ​នេះ នៅ​តំបន់​មួយ​ចំនួន​នឹង​មាន​ចុះ​ត្រជាក់​ដល់​១៩​អង្សា​សេ​ហើយ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​ដោយ​អន្លើ​។ យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស (​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​១៧ ខែមករា​ខាង​មុខ​នេះ នៅ​តំបន់​មួយ​ចំនួន​នឹង​មាន​ចុះ​ត្រជាក់​ដល់​១៩​អង្សា​សេ​ហើយ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​ដោយ​អន្លើ​។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស (​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៣ របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​១០ មក​រា បាន​ឲ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​(​ចិន​) និង​ខ្យល់មូសុង​ឦ​សាន្ត​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​ទំនាប​ក ណ្តា​ល​របស់​កម្ពុជា​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២-២៤ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០-៣២ អង្សា​សេ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ខ្សោយ​ដោយ​អន្លើ​។

ចំណែក​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២២ អង្សា​សេ​និង សីតុណ្ហភាព​អតិបរមា មាន​ពី​២៩-៣១ អង្សា​សេ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ខ្សោយ​ដោយ​អន្លើ​។ ខណ​:​ធាតុអាកាស​អាច​ចុះ​ត្រជាក់​ក្នុង​កម្រិត​ខ្សោយ​នា​ពេល​ព្រឹក​។

ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០-៣២​អង្សា​សេ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ខ្សោយ​ដោយ​អន្លើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ