ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកឡាន​​បុ.ក​បង្កាន់ដៃស្ពាន​បា​ឡេ រួចបើក​គេច ត្រូវ​សន្តិសុខដេញតាមឃាត់ផ្អើលម្តុំ​ជ្រោយ​ចង្វា​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដែក​បង្កាន់ដៃស្ពាន​បា​ឡេ​ចំនួន​២​ផ្ទាំង​បាន​វៀច ក្រោយ​ពី​បុរស​ម្នាក់​បើករថយន្ត​រេ​

រាជធានីភ្នំពេញ ៖ ដែក​បង្កាន់ដៃស្ពាន​បា​ឡេ​ចំនួន​២​ផ្ទាំង​បាន​វៀច ក្រោយ​ពី​បុរស​ម្នាក់​បើករថយន្ត​រេ​ចង្កូត​ទៅ​បុ.ក​ ហើយ​បន្ត​បើក​គេចខ្លួន​ តែ​ត្រូវ​ក្រុម​សន្តិសុខ​នាំ​គ្នា​ដេញ​ឃាត់​បាន​នៅ​ជិត​ស្ពាន​ជ្រោយចង្វារ កាលពី​វេលា​ម៉ោង​១១និង​២០​នាទី​យប់​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២ នៅ​ត្រង់​ចំណុច​ស្ពាន​បា​ឡេ​ត្រើយ​ខាងលិច ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ​ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ​រាជធានីភ្នំពេញ ។

យោង​តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​តាកូម៉ា​ មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ​ភ្នំពេញ 2AU-3253 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ​ស្ពាន​បា​ឡេ​ រថយន្ត​បាន​បត់​ឡើង​ឆ្លងកាត់​ស្ពាន ដោយ​បើកបរ​ក្នុង​ស្ថានភាព​ល្បឿន​លឿន សង្ស័យ​ថា​ស្រវឹង​ផង​នោះ ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​រេ​ចង្កូត​ទៅ​បុ.ក​ដែក​បង្កា​ន់​ស្ពាន​វៀច​អស់​ចំនួន​២ ផ្ទាំង​តែម្តង​​។

​តាម​ប្រភពព័ត៌មាន​​​បានបន្ត​ថា ភ្លាម​ៗ​នោះ​ រថយន្ត​មិន​បាន​ឈប់​នៅ​កន្លែង​កើតហេតុ​នោះ​ទេ​បាន​បើក​យ៉ាង​លឿន​ទៅ​តាម​បណ្តោយ​ផ្លូវ OCIC ខណៈ​ពេល​នោះ​សន្តិសុខ​យាម​គល់​ស្ពាន​បាន​ប្រទះ​ឃើញ​ក៏​បាន​រាយការណ៍​បន្ត​ទៅ​ប្រាប់​អោយ​ខាង​សមត្ថ​កិច្ច​ប្រចាំការ​នៅ​គល់​ស្ពាន​ជ្រោយចង្វា ដើម្បី​អោយ​ជួយ​ឃាត់​រថយន្ត​បង្ក​នោះ តែ​នៅ​មិន​ឈប់​ទាល់តែ​សោះ រថយន្ត​នៅ​តែ​បន្ត​បើក​គេចខ្លួន​ទៅ​តាម​បណ្តោយ​ផ្លូវ​ទន្លេសាប​បាន​បត់​ស្តាំ​ចូល​ទៅ​ខាង​មុខ​ហ្គា​រ៉ា​សលាង​រថយន្ត​យីហោ​(58) ខាង​មុខ​វិទ្យាល័យ ជា​ស៊ី​ម ជ្រោយចង្វា ក្រុម​សន្តិសុខ​របស់​ក្រុមហ៊ុន OCIC បាន​ជិះ​មក​តាម​ពីក្រោយ ​ហើយ​បាន​ទាក់ទង​ទៅ​ខាងនគរបាល​បុ​ស្តិ៍​ឬ​ស្សី​កែវ​អោយមក​ទីតាំង​កើតហេតុ​ ដើម្បី​ធ្វើការ​អន្តរា​គម៍​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរ​រាច​ណ៍​ខាងលើ​នេះ​ដែរ​ មិន​បង្ក​អោយ​នរណា​ម្នាក់​រង​របួស​នោះ​ទេ គ្រាន់តែ​ធ្វើ​អោយ​រថយន្ត​រង​ការ​ខូចខាត​ចំ​ផ្នែក​ខាង​មុខ​បាក់​កាង​ខាង​មុខ និង​កាង​ខាងក្រោយ​ផ្នែក​ខាងស្តាំ ខ្ទេច​ស្ទើរតែ​ទាំងស្រុង​។

បច្ចុប្បន្ន​ រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរ​រា​ចរណ៍​ផ្លូវគោក​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​បន្ត​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ