ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី ៖ ខេត្ត​មាន​ប្រជាជន​ច្រើន​លំដាប់​ទី​៣​របស់​ចិន មាន​អ្នក​ឆ្លង​កូ​វី​ដរ​ហូត ៩០%

1 ឆ្នាំ មុន

ចិន ៖ មន្ត្រីជាន់ខ្ពស់​ចិន​មួយ​រូប នៅ​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៣ បាន​និយាយ​ថា ស្ទើរតែ ៩០% នៃ​

ចិន ៖ មន្ត្រីជាន់ខ្ពស់​ចិន​មួយ​រូប នៅ​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៣ បាន​និយាយ​ថា ស្ទើរតែ ៩០% នៃ​ប្រជាជន​នៅ​ក្នុង​ខេត្ត​ហឺ​ណា​ន (Henan) ដែល​មាន​ប្រជាជន​ច្រើន​លំដាប់​ទី​៣ របស់​ប្រទេស​ចិន ឥឡូវនេះ បាន​ឆ្លង​កូ​វី​ដ​១៩ ខណៈ​បច្ចុប្បន្ន​ប្រទេស​នេះ កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើនឡើង​ករណី​ឆ្លង ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន AFP បាន​ចេញផ្សាយ​។

លោក Kan Quncheng ប្រធាន​គណៈកម្មការ​សុខាភិបាល​ប្រចាំ​ខេត្ត​ហឺ​ណា​ន បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា «​គិត​ត្រឹម​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២៣ អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ របស់​ខេត្ត​គឺ ៨៩% ជាមួយ​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៩៩.៤​លាន​នាក់ ដែល​តួលេខ​នេះ បង្ហាញ​ថា ប្រជាជន​ប្រហែល ៨៨.៥​លាន​នាក់ នៅ​ក្នុង​ខេត្ត Henan ឥឡូវនេះ ប្រហែលជា​បាន​ឆ្លង​កូ​វី​ដ​១៩​។ លោក​បាន​និយាយ​ថា ការ​ទៅ​ស្នាក់​ព្យាបាល​នៅ​គ្លីនិក​គ្រុនក្តៅ បាន​ឈាន​ដល់​កម្រិត​កំពូល កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២២ កន្លង​ទៅ​។

ប្រទេស​ចិន បច្ចុប្បន្ន​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើនឡើង​ករណី​ឆ្លង​យ៉ាង​គំហុក បន្ទាប់​ពី​ការ​សម្រេចចិត្ត​របស់​ខ្លួន កាលពី​ខែធ្នូ ឆ្នាំ​២០២២ ដើម្បី​លុប​ចោលការ​បិទ​ខ្ទប់ ការ​ធ្វើ​ច​ត្តា​ឡី​ស័ក រួម​និង​ការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​ជា​ច្រើន​ឆ្នាំ ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន និង​បង្ក​ឱ្យ​មានការ​តវ៉ា នៅ​ទូ​ទាំង​ប្រទេស​យ៉ាង​កម្រ​។

ទីក្រុង​ប៉េ​កាំ​ង​ប្តេជ្ញា​បន្ត​ជាមួយនឹង​ការ​បើក​ដំណើរការ​ប្រទេស​ឡើង​វិញ ដោយ​បាន​ដក​វិធានការ​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​ភ្ញៀវ​បរទេស​ទាំងអស់ និង​ការ​បើក​ព្រំដែន​របស់​ខ្លួន​ជាមួយ​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​ភាគ​ខាងត្បូង នៃ​ទីក្រុង​ហុងកុង​ផង​ដែរ​។

ប៉ុន្តែ​ទោះ​យ៉ាងណា ការ​ឆ្លង​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​នៅ​ពេល​ដែល​ប្រទេស​នេះ ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ចិន​នៅ​ចុង​ខែមករា​នេះ ដោយ​មនុស្ស​រាប់​លាន​នាក់​រំពឹង​ថា នឹង​ធ្វើ​ដំណើរ​ពី​ទីក្រុង​ធំ​ៗ ដើម្បី​ទៅ​សួរសុខទុក្ខ​សាច់ញាតិ​ចាស់​ៗ​របស់​ពួក​គេ ដែល​ងាយ​រង​គ្រោះ​នៅ​តាម​ជនបទ​។

ទិន្នន័យ​ផ្លូវការ បាន​បង្ហាញ​កាលពី​ស​ប្តា​ហ៍​មុន​ថា មនុស្ស​ត្រឹមតែ ១២​ម៉ឺន​នាក់​ប៉ុណ្ណោះ ដែល​បាន​ឆ្លង​កូ​វី​ដ​១៩ និង ៣០​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត ចាប់តាំងពី​ប្រទេស​ចិន​បាន​បន្ធូរបន្ថយ​ការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​នេះ កាលពីដើម​ខែធ្នូ​។

ប៉ុន្តែ​ជាមួយ​គ្នា​នោះ ទីក្រុង​ប៉េ​កាំ​ង​កាលពី​ខែ​មុន បាន​បង្រួម​និយម​ន័យ​នៃ​ចំនួន​អ្នក​ស្លាប់​ដោយ​កូ​វី​ដ​១៩ និង​ការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​លែង​ជា​កាតព្វកិច្ច ដែល​ទិន្នន័យ​របស់​វា​លែង​ឆ្លុះ​បញ្ចាំង​ពី​ទំហំ​ការ​ពិត​នៃ​ការ​ផ្ទុះ​ឡើង​ទៀត​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ