ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងសំណង់ម្នាក់ចេញទៅរក​ហូបបាយ និងមើល​ការងារនៅ​ការដ្ឋាន​មួយទៀត ស្រាប់​តែ​ជួបគ្រោះអកុសល​​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ រថយន្ត​ធុន​ធំ​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុ.កម៉ូតូ​១​គ្រឿង​ពីក្រោយ​​

រាជធានី​ភ្នំពេញ ៖​ រថយន្ត​ធុន​ធំ​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុ.កម៉ូតូ​១​គ្រឿង​ពីក្រោយ​​យ៉ាង​ពេញទំហឹង​រួច​កិ.ន​អូ.ស​ជាង​៥០​ម៉ែត្រ បណ្ដាល​ឲ្យ​ជាងសំណង់​ម្នាក់​ស្លា.ប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​ ។

​ហេតុការណ៍​​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវ​៥០​ម៉ែត្រ ត្រង់​ចំណុច​ភ្លើងស្តុប​បា​គូ ស្ថិត​នៅ​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

បុរស​រង​គ្រោះ​ឈ្មោះ​សុខ ថាវ អាយុ​៣២​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​ព្រៃ​រមាស ឃុំ​អង្គ​ខ្នុរ ស្រុក​ទ្រាំង ខេត្តតាកែវ ហើយ​បាន​មក​ស្នាក់​នៅ​ធ្វើការ​នៅ​ជិត​កន្លែង​កើតហេតុ​នោះ​ដែរ​។

តាម​ប្រ​ភ​ព៏​ត៌​មានបាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០២២ ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​តាកែវ​1AA-6164 ចេញពី​ការដ្ឋាន​សំណង់​ជិត​នោះ​ទៅ​រក​ហូប​បាយ​ និង​មាន​បំណង​ឆ្លៀតពេល​ទៅ​មើល​កា​ងារ​នៅ​ការដ្ឋាន​សំណង់​មួយទៀត​នៅ​ឯ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​ ។​ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ខណៈ​ជិះ​ឆ្លង​ផុត​ភ្លើងស្តុប​បន្តិច​ក៏​ស្រាប់តែ​មាន​រថយន្ត​ឃ្លុប​ដឹក​ទំនិញ​ធុន​ធំ​ម៉ាក​ហ៊ី​​យ៉ា​ន់​ដាយ ព​ណ៍​ត្រួយ​ចេក លាយ​ព​ណ៍​ស​និង​ខៀវ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3G-4732 ។ ​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុ.ក​ពីក្រោយ​ទាំង​កម្រោល​តែ​ម្ដង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បុរស​រង​គ្រោះ​រួម​ជាមួយ​ម៉ូតូ​របស់​គាត់​ត្រូវ​បាន​រថយន្ត​បុ.ក​និង​កិ.ន​អូស​ជាង​៥០​ម៉ែត្រ បណ្ដាល​ឲ្យ​ស្លា.ប់​បាត់បង់​ជីវិត​យ៉ាង​អាណោច​អ​ធ័​ម បន្ទាប់​មក​រថយន្ត​បាន​ឈប់​ហើយ​អ្នកបើកបរ​បាន​ព្យាយាម​ចុះ​រត់ ​។ ​ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ដេញ​ឃាត់ខ្លួន​បាន​រួច​នាំ​ទៅ​សាកសួរ បន្ទាប់​មក​រាយ​ការ​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឲ្យ​ចុះ​ធ្វើការ​វាស់វែង​នាំ​យក​រថយន្ត​បង្ក​ និង​ម៉ូតូ​រង​គ្រោះ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ