ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កំពុង​តែ​ធ្វើ​ឱ្យ​ថ្ម​ទូរស័ព្ទ​របស់​ខ្លួន​ឆាប់​ខូច​ហើយ

6 ឆ្នាំ មុន

គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​ថ្ម​ទូរស័ព្ទ​របស់​ខ្លួន​ខូច​លឿន​ទេ ។ មាន​អ្នកខ្លះ​សាក​ថ្ម​ដល់​ទៅ​ពេញ​១០០%​ទើប​ដក​ចេញ ខ្លះ​ទៀត​មិន​ហ៊ាន​សាក​មួយ​ថ្ងៃ​ច្រើន​ដង​ទេ ព្រោះ​ខ្លាច​សាក​យូរ​ទៅ​លែង​កាន់ ។ រីឯ​ខ្លះ​ទៀត​គ្មាន​ពេល​សាក​ថ្ម​ទេ មាន​តែ​

គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​ថ្ម​ទូរស័ព្ទ​របស់​ខ្លួន​ខូច​លឿន​ទេ ។ មាន​អ្នកខ្លះ​សាក​ថ្ម​ដល់​ទៅ​ពេញ​១០០%​ទើប​ដក​ចេញ ខ្លះ​ទៀត​មិន​ហ៊ាន​សាក​មួយ​ថ្ងៃ​ច្រើន​ដង​ទេ ព្រោះ​ខ្លាច​សាក​យូរ​ទៅ​លែង​កាន់ ។ រីឯ​ខ្លះ​ទៀត​គ្មាន​ពេល​សាក​ថ្ម​ទេ មាន​តែ​ពេល​យប់​ទើប​សាក​រហូត​ដល់​ព្រឹក ដោយ​យល់​ថា សាក​ឲ្យ​ដល់​ឆ្អិន​ទើប​ថ្ម​ប្រើប្រាស់​បាន​យូរ ។ ទាំង​អស់នេះ​ជា​ការ​យល់​ឃើញ​របស់​យើង​តាំងពី​ដើម​មក ។ បន្ទាប់​ពី​បាន​អាន​អត្ថបទ​ខាងក្រោម​ហើយ យើង​នឹង​មិន​ប្រព្រឹត្ត​ទ​ង្វើ​ធ្លាប់​ធ្វើ​ទៀត​ទេ​។ នេះ​ជា​រឿង​ពិត​ស្តី​ពី​ការ​សាក​ថ្ម​ទូរស័ព្ទ ដែល​ផ្ទុយ​ស្រឡះ​ពី​ការ​យល់​ឃើញ ៖

១-​កុំ​សាក​បន្ត​ទៀត​ពេល​ថ្ម​ពេញ​ហើយ ៖
តាម​សាកលវិទ្យាល័យ​សិក្សា​ពី​បច្ចេកវិទ្យា​ថាមពល​ថ្ម​ឲ្យ​ដឹង​ថា ការ​ដោត​សាក​ចោល​នៅ​ពេល​ថ្ម​ទូរស័ព្ទ​ពេញ​ហើយ យូរ​ទៅ​នឹង​ខូចគុណភាព ថ្ម ។ វា​នឹង​ធ្វើ​ឲ្យ​ថ្ម​ទូរស័ព្ទ​ពេញ​ថាមពល​ជ្រុល និង​ខូចខាត​នូវ​សារ​ធាតុគីមី​ខាងក្នុង​ផង​ដែរ ។

សាកលវិទ្យាល័យ​នេះ​បាន​ស្រាវជ្រាវ​ជា​ច្រើន​លើក​ច្រើន​សា​ហើយពី​បញ្ហា​នេះ ។ យើង​អាច​ទាញ​សេចក្តីសន្និដ្ឋាន​ថា ៖ « នៅ​ពេល​ថ្ម​ពេញ ដក​វា​ចេញ​ទៅ គឺ​ដូច​ជា​យើង​សម្រាក​ក្រោយ​ការ​ហាត់ប្រាណ​អស់​ជា​ច្រើន​ម៉ោង​ដែរ ។ យើង​ប្រាកដជា​ហត់​ស្លាប់​ហើយ បើ​ហាត់ប្រាណ​មិន​ឈប់​ឈរ​នោះ » ។

២-​កុំ​ទុក​វា​ឲ្យ​ឡើង​ដល់​១០០%​ពេញ ៖
តាម​សាកលវិទ្យាល័យ​ដដែល​ឲ្យ​ដឹង​ថា ៖ «​ថ្ម​ប្រភេទ Li-ion ដែល​ស្ថិត​នៅ​ក្នុង​ទូរស័ព្ទ គឺ​មិន​ទាមទារ​ឲ្យ​យើង​សាក​ទាល់តែ​ពេញ​១០០%​ទេ ។ ការ​សាក​ថ្ម​ពេញ​ដល់​១០០% អាច​ធ្វើ​ឲ្យ​បន្ទុក​របស់​វា​ពេញ​ជ្រុល និង​ថយ​អាយុកាល​ប្រើប្រាស់ » ។

៣-​អ្នក​អាច​សាក​ថ្ម​ពេល​ណា​ក៏​បាន​ដែរ ៖
ការ​ពិត ថ្ម​ទូរស័ព្ទ​នឹង​មានគុណ​ភាពល្អ ប្រសិនបើ​អ្នក​សាក​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ព្រោះថា វា​គ្រាន់បើ​ជាង​សាក​ម្តង ហើយ​ច្រើន​ម៉ោង​នៅ​ពេល​យប់ ។ ចូរ​កុំ​ទុក​ឲ្យ​ថ្ម​ទូរស័ព្ទ​អស់​ពេក បើ​អស់​ពេល​ណា សាក​ពេល​នោះ​ទៅ មិន​ចាំបាច់​ខ្លាច​ខូច​ថ្ម​ទេ ព្រោះ​វា​មិន​អី​ឡើយ ៕