ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​អាក្រក់​5​យ៉ាង​បណ្តាល​ឱ្យ​រថយន្ត​លោក​អ្នក​ឆាប់​ខូច

6 ឆ្នាំ មុន

តើ​អ្នក​ស្រឡាញ់​រថយន្ត​របស់​អ្នក ហើយ​មិន​ចង់​ឲ្យ​វា​ឆាប់​ចូល​ជាង​ណាស់​មែន​ទេ ? ប៉ុន្តែ​អ្នក​មិន​ទាន់​ដឹង​ថា អ្វី​ដែល​កំពុង​ធ្វើ​អាច​បណ្តាល​ឲ្យ​រថយន្ត​សំណព្វចិត្ត​របស់​អ្នក​ឆាប់​ខូច ។ នេះ​ជា​ទម្លាប់​អាក្រក់​៥​យ៉ាង​ដែល​អ្នក​អាច​ធ្វើ​ដោយ​មិនដឹង​ខ្លួន និង​ឆ្ងល់​ថា

តើ​អ្នក​ស្រឡាញ់​រថយន្ត​របស់​អ្នក ហើយ​មិន​ចង់​ឲ្យ​វា​ឆាប់​ចូល​ជាង​ណាស់​មែន​ទេ ? ប៉ុន្តែ​អ្នក​មិន​ទាន់​ដឹង​ថា អ្វី​ដែល​កំពុង​ធ្វើ​អាច​បណ្តាល​ឲ្យ​រថយន្ត​សំណព្វចិត្ត​របស់​អ្នក​ឆាប់​ខូច ។ នេះ​ជា​ទម្លាប់​អាក្រក់​៥​យ៉ាង​ដែល​អ្នក​អាច​ធ្វើ​ដោយ​មិនដឹង​ខ្លួន និង​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​រថយន្ត​ចេះ​តែ​ឆាប់​ខូច ៖

១-​ជិះ​ទាល់តែ​សាំង​នៅ​បាត​ធុង ៖
មាន​អ្នកខ្លះ​ទម្លាប់​ខ្ជិល​ចាក់​សាំង​ព្រោះ​យល់​ថា សាំង​នៅ​សល់​ក្នុង​ធុង​ខ្លះ​ដែរ ។ ទ​ង្វើ​នេះ ធ្វើ​ឲ្យ​ឆាប់​ខូច​ប្រព័ន្ធ​ទុយោ​បូម​សាំង​នៅ​ក្នុង​ធុងសាំង​។ ជា​ទូទៅ ប្រព័ន្ធ​ទុយោ​នេះ​អាច​រក្សា​គុណភាព នៅ​ពេល​មាន​សាំង​គ្រប់គ្រាន់​អាច​លិច​វា​បាន ។ កាលណា​អ្នក​ជិះ​ទាំង​ធុង​មាន​សាំង​សល់​ត្រឹម​បាត វា​ធ្វើ​ឲ្យ​ទុយោ​សាំង​ឆាប់​ខូច​មុន​អាយុកាល​កំណត់ ដែល​តម្រូវ​ឲ្យ​ប្តូរ​វា ។ ដូចនេះ ចូរ​កុំ​ទុក​ឲ្យ​សាំង​សល់​ដល់​បាត​ធុង​តទៅ​ទៀត ត្រូវ​ឆាប់​ចាក់​បំពេញ​កាន់តែ​ល្អ ។

២-​ឆាប់​ដាក់​លេខ​ទៅ​ក្រោយ​លឿន​ពេក ៖
វា​កើតឡើង​នៅ​ពេល​អ្នក​កំពុង​ស្ថិត​ក្នុង​ចំណតរថយន្ត ដែល​តម្រូវ​ឲ្យ​ដាក់​លេខ​ទៅ​មុខ​-​ក្រោយ​ភ្លាម​ៗ​ដើម្បី​ចូល​ចត ។ ការ​ដាក់​លេខ​ទៅ​ក្រោយ​-​មុខ​លឿន​ពេក ក៏​អាច​ធ្វើ​ឲ្យ​រថយន្ត​ឆាប់​ខូច​ផង​ដែរ ។ បើ​ចង់​ថយក្រោយ អ្នក​គួរ​បង្អង់​សិន ហើយ​ចាំ​ដាក់​លេខ​ថយក្រោយ មិនមែន​កំពុង​តែ​ទៅ​មុខ ស្រាប់តែ​ដាក់​លេខ​ថយក្រោយ​ភ្លាម​នោះ​ទេ ។

៣-​រោទ៍​ម៉ាស៊ីន​ទាំង​វា​មិន​ទាន់​ក្តៅ​ស្រួល ៖
អ្នក​ប្រហែល​គិត​ថា ការ​រោទ៍​ម៉ាស៊ីន​ឮ​ពេល​បញ្ឆេះ​ហើយ​ភ្លាម​អាច​ជួយ​ឲ្យ​ម៉ាស៊ីន​ឆាប់​ក្តៅ​ហើយ​ជិះ​ស្រួល ។ វា​មិនមែន​ជា​វិធី​ដ៏​ល្អ​ឡើយ​។ ការ​រោទ៍​ភ្លាម​ៗ​ក្រោយ​ពេល​ម៉ាស៊ីន​ឆេះ គឺ​ធ្វើ​ឲ្យ​កម្តៅ​នៅ​ក្នុង​ម៉ាស៊ីន​ឡើង​ភ្លាម​ៗ ហើយ​វា​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ខូច​លឿន ។ អ្វី​គួរ​ធ្វើ គឺ​ត្រូវ​បញ្ឆេះ​ចោល​ធម្មតា​រយៈពេល​៦០​វិនាទី​មុន​នឹង​ធ្វើ​ដំណើរ ដើម្បី​រក្សា​អាយុកាល​ម៉ាស៊ីន​បាន​យូរ ។

៤-​ជាន់​ហ្វ្រាំង​ឈប់​ភ្លាម​ៗ ៖
ការ​ជាន់​ហ្វ្រាំង​ឈប់​ភ្លាម​ៗ​អាច​បណ្តាល​មក​ពី​ការ​ជាន់​ទៅ​មុខ​លឿន​ពេក ដែល​ធ្វើ​ឲ្យ​ហ្វ្រាំងរថយន្ត​ខំប្រឹង​ទប់​ល្បឿន​ជា​បន្ទាន់ ។ វា​អាច​ធ្វើ​ឲ្យ​ស្បែក​ហ្វ្រាំងរថយន្ត​ឆាប់​សឹក ។

៥-​ដឹក​ធ្ងន់​ពេក ៖
កាលណា​រថយន្ត​ដឹក​កាន់តែ​ធ្ងន់ ម៉ាស៊ីន​ក៏​ខំប្រឹង​រត់ បូម​ទ្រុត​ទាប ហើយ​ហ្វ្រាំង​ក៏​ប្រឹង​ចាប់ ជា​ពិសេស ស៊ីសាំង​ជាង​មុន ។ អ្វី​គួរ​ធ្វើ គឺ​ត្រូវ​យក​របស់របរ​គ្មាន​ប្រយោជន៍​ចេញពី​ក្នុង​រថយន្ត​ឲ្យ​អស់ ដើម្បី​កាត់​បន្ថយ​ទម្ងន់​លើ​រថយន្ត ។

សរុប​មក គ្មាន​នរណា​ម្នាក់​មាន​ចេតនា​ចង់​ឲ្យ​រថយន្ត​ឆាប់​ខូច​ទេ ប៉ុន្តែ​ពេល​ខ្លះ​ទ​ង្វើ​របស់​យើង​បណ្តាល​ឲ្យ​វា​ឆាប់​ខូច ។ ដូចនេះ គួរតែ​ឈប់​ប្រព្រឹត្ត​ទ​ង្វើ​មិនល្អ​ខាងលើ ដើម្បី​ឲ្យ​រថយន្ត​ប្រើប្រាស់​បាន​យូរ អស់ប្រាក់​តិច និង​មិន​ចូល​ជាង ៕