ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​រថយន្ត​ម៉ាស៊ីន​កាន់តែ​ធំ ស៊ីសាំង​កាន់តែ​ច្រើន​មែន​ទេ ?

6 ឆ្នាំ មុន

តាម​ទ្រឹស្តី ម៉ាស៊ីន​កម្លាំង​សេស​តិច មិនមែន​សុទ្ធតែ​ស៊ីសាំង​តិច​ជាង​ម៉ាស៊ីន​កម្លាំង​សេស​ធំ​នោះ​ទេ ។ រថយន្ត​មាន​កម្លាំង​សេស​ធំ អាច​នឹង​សន្សំ​ប្រេង​បាន​ច្រើន​ជាង​ម៉ាស៊ីន​តូច​ក្នុង​ករណី​មួយ​ចំនួន។

ឧទាហរណ៍ ម៉ាស៊ីន​តូច​ចាស់​ៗ​ប្រើប្រាស់​យូរ

តាម​ទ្រឹស្តី ម៉ាស៊ីន​កម្លាំង​សេស​តិច មិនមែន​សុទ្ធតែ​ស៊ីសាំង​តិច​ជាង​ម៉ាស៊ីន​កម្លាំង​សេស​ធំ​នោះ​ទេ ។ រថយន្ត​មាន​កម្លាំង​សេស​ធំ អាច​នឹង​សន្សំ​ប្រេង​បាន​ច្រើន​ជាង​ម៉ាស៊ីន​តូច​ក្នុង​ករណី​មួយ​ចំនួន។

ឧទាហរណ៍ ម៉ាស៊ីន​តូច​ចាស់​ៗ​ប្រើប្រាស់​យូរ ដែល​មាន​កម្ទេច​ដែក​នៅ​ក្នុង​ម៉ាស៊ីន និង​រចនា​ឡើង​ដោយ​មិន​ទាន់សម័យ ព្រមទាំង​គ្មាន​ប្រព័ន្ធ​គ្រប់គ្រង​ចែកចាយ​ប្រេង​បាន​ល្អ អាច​នឹង​ស៊ីសាំង​ច្រើន​ជាង​ម៉ាស៊ីន​ធំ ដែល​ទើបតែ​ប្រើប្រាស់​ថ្មី​ៗ ជាមួយ​ការ​រចនា​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ស្រាល ប្រព័ន្ធ​គ្រប់គ្រង​ចែកចាយ​ប្រេង​ល្អ និង​ការពារ​តួ​ម៉ាស៊ីន​ខាងក្នុង​មិន​ឲ្យ​សឹក​ចេញ​កម្ទេច​ដែក ។
ម្យ៉ាងវិញទៀត ម៉ាស៊ីន​តូច​អាច​ងាយ​នឹង​ជួប​ប្រទះ​ការ​ដឹក​លើស​សមត្ថភាព ។ នៅ​ពេល​ម៉ាស៊ីន​ខំប្រឹង​ធ្វើការ​លើស​ទម្ងន់​ដែល​គេ​កំណត់​មក វា​នឹង​ស៊ីប្រេង​ជាង​ធម្មតា និង​ឆាប់​ខូច ។ ចំពោះ​ម៉ាស៊ីន​ធំ​វិញ យើង​ចង់​ជិះ​ច្រើន​នាក់​ក៏​បាន​ដែរ ព្រោះ​កម្លាំង​ខ្លាំង​អាច​ទ្រាំទ្រ​នឹង​ទម្ងន់​បាន​ច្រើន ។

លើស​ពី​នេះ មាន​កត្តា​ផ្សេង​ៗ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច​កំណត់​ថា ម៉ាស៊ីន​ធំ​ស៊ី​ច្រើន​ជាង ឬ​ម៉ាស៊ីន​តូច​ស៊ី​ច្រើន​ជាង​ទេ ។ វា​រួម​មាន របៀប​នៃ​ការ​បើកបរ ការ​ថែរក្សា​ម៉ាស៊ីនរថយន្ត និង​ចរាចរណ៍​លើ​ផ្លូវ​ជាដើម ។

សរុប​មក ទំហំ​ម៉ាស៊ីន​នៅ​តែ​អាច​កំណត់​បាន​នូវ​អត្រា​ស៊ីសាំង​ដដែល គ្រាន់តែ​អាស្រ័យ​លើ​កត្តា​ផ្សេង​ទៀត​ដូច​បាន​រៀបរាប់​ខាងលើ ៕