ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

5​វិធី​ងាយ​ៗ​បើកបរ​រថយន្ត​កាត់​ភ្លៀង​ឱ្យ​មាន​សុវត្ថិភាព

6 ឆ្នាំ មុន

ការ​បើកបរ​រថយន្ត​ខណៈ​ពេល​កំពុង​ធ្លាក់​ភ្លៀង គឺ​ប្រថុយ​នឹង​គ្រោះថ្នាក់​ច្រើន​ជាង​ការ​គិត ទាំង​បញ្ហា​ផ្លូវ​រអិល និង​មើល​ទិដ្ឋភាព​មិន​ច្បាស់​។ នេះ​ជា​តិច​និក​ល្អ​ៗ​ពេល​បើកបរ​រថយន្ត​កាត់​ភ្លៀង​យ៉ាង​មាន​សុវត្ថិភាព ។

ការ​បើកបរ​រថយន្ត​ខណៈ​ពេល​កំពុង​ធ្លាក់​ភ្លៀង គឺ​ប្រថុយ​នឹង​គ្រោះថ្នាក់​ច្រើន​ជាង​ការ​គិត ទាំង​បញ្ហា​ផ្លូវ​រអិល និង​មើល​ទិដ្ឋភាព​មិន​ច្បាស់​។ នេះ​ជា​តិច​និក​ល្អ​ៗ​ពេល​បើកបរ​រថយន្ត​កាត់​ភ្លៀង​យ៉ាង​មាន​សុវត្ថិភាព ។

១-​ពិនិត្យ​សភាព​រថយន្ត​មុន​បើកបរ​ពេល​ភ្លៀង ៖
ការ​ពិនិត្យ​សភាព​រថយន្ត​សម្រាប់​ពេល​បើកបរ​កាត់​ភ្លៀង មានរឿង​ចាំបាច់​ដែល​ត្រូវ​ទទួល​ការ​ថែទាំ​យ៉ាង​ពិសេស ដូច​ជា ៖
*​សម្បក​កង់​រថយន្ត គឺជា​កត្តា​សំខាន់ ហេតុនេះ ត្រូវ​ពិនិត្យ​មើល​ថា ជម្រៅ​សម្បក​កង់​នៅ​សល់​មិន​ក្រោម​២​មី​លី្ល​ម៉ែត្រ ។

*​ផ្លិត​ទឹក បើសិន​ប្រើប្រាស់​ហើយ​ឃើញ​ថា នៅ​តែ​សល់​តំណក់ទឹក​ដក់​ជាប់​លើ​កញ្ចក់​រហូត​ដល់​មើល​មិនឃើញ​ផ្នែក​មុខ គួរ​ប្រញាប់​ប្តូរ​ចេញ​ភ្លាម និង​ពិនិត្យ​មើល​ផង​ដែរ​ថា គ្មាន​ការ​រហែក​ដាច់ ។
*​ទឹក​ក្រអូប​បាញ់​កញ្ចក់ គួរ​ថែម​ឲ្យ​ពេញ​ជា​ប្រចាំ សម្រាប់​ករណី​មាន​ដុំ​ភក់​ខ្ទាត​មក​បាំង​ទិដ្ឋភាព​ខាងក្រៅ ។

២-​ប្រើប្រាស់​ភ្លើង​សម​ស្រប ៖
ការ​បើករថយន្ត​ខណៈ​ភ្លៀង​កំពុង​ធ្លាក់ គួរតែ​បើកភ្លើង​មុខ​ទាំង​គូ​ផង​ដែរ ទោះបីជា​ពេល​ថ្ងៃ​ក៏​ដោយ ដើម្បី​ឲ្យ​រថយន្ត​ផ្សេង​ទៀត​អាច​មើលឃើញ​រថយន្ត​របស់​អ្នក​ដោយ​ងាយ និង​ជួយ​បន្ថែម​សុវត្ថិភាព ។ ភ្លើង​ដឺ​មី​មុខ​-​ក្រោយ គឺ​បើក​នៅ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ៗ (​ប្រើ​ផ្លិត​ទឹក​លឿន​បំផុត​) និង​ប្រញាប់​បិទ​វិញ​ពេល​អន់​ភ្លៀង ឬ​រាំងភ្លៀង ។

៣-​គម្លាត​រវាង​រថយន្ត​ឲ្យ​ធំ​ជាង​ធម្មតា ៖
សភាព​ផ្លូវ​រអិល នឹង​ធ្វើ​ឲ្យ​ហ្វ្រាំង​ស៊ី​ជាង​ពេល​ធម្មតា ។ វិធី​ល្អ បើ​បើកបរ​ក្នុង​ល្បឿន​លឿន គួរតែ​មាន​គម្លាត​ឆ្ងាយ​គ្នា​ពី​រថយន្ត​ខាង​មុខ​ឲ្យ​ខ្លាំង ក្នុង​ករណី​កើតហេតុ​បន្ទាន់ យើង​នឹង​អាច​បញ្ឈប់រថយន្ត​បាន​ភ្លាម​ៗ ។

៤-​ចៀសវាង​ការ​បើកបរ​ចូល​ថ្លុក​ទឹក ៖
ការ​បើកបរ​រថយន្ត​ឆ្លងកាត់​ថ្លុក​ទឹក​ដោយ​ល្បឿន​លឿន​នោះ អាច​ធ្វើ​ឲ្យ​រថយន្ត​ខូច​ធ្ងន់ធ្ងរ​បាន ។ បើ​ឃើញ​ថ្លុក​ទឹក ឬ​ដី​ក្រហូង​ដក់​ទឹក​នៅ​ខាង​មុខ គួរ​បន្ថយ​លឿន​ជា​មុន ហើយ​ពេល​បើក​ឆ្លងកាត់​ថ្លុក​ទឹក​នោះ ហាម​បង្កើន​ល្បឿនខ្លាំង ឬ​ជាន់​ហ្វ្រាំង​ជា​ដាច់ខាត ព្រោះ​អាច​ធ្វើ​ឲ្យ​បាត់បង់​ការ​គ្រប់គ្រង និង​បញ្ជា​រថយន្ត ។ នៅ​ពេល​បើក​ផ្ល​ង​ផុត​ថ្លុក​ទឹក​ហើយ ទើប​បង្កើន​ល្បឿន​បន្ត​ទៀត​។ វិធី​ល្អ បើសិនជា​អាច​បន្ថយល្បឿន​បាន គួរតែ​បន្ថយល្បឿន​យ៉ាង​មាន​សុវត្ថិភាព​បំផុត ។

៥-​ជាន់​ហ្វ្រាំង​នៅ​ពេល​អាសន្ន ៖
រថយន្ត​សម័យ​ថ្មី តែង​ដាក់​ប្រព័ន្ធ​ការពារ​ចាក់សោ​កង់​រថយន្ត ឬ ABS ដែល​វា​ជួយ​បញ្ឈប់ ឬ​រារាំង​ដៃចង្កូត​បាន ដោយ​ជាន់​ហ្វ្រាំង​បន្ថយ ប៉ុន្តែ​ប្រព័ន្ធ ABS នឹង​ដំណើរការ​បន្តពេល​អ្នក​ជាន់​ហ្វ្រាំង​ទាន់ហន់​យ៉ាង​ខ្លាំង​។ ឈ្នាន់​ហ្វ្រាំង (​កន្លែង​ជាន់​ហ្វ្រាំង​) នឹង​ញ័រ​រហូត​ដល់​ប្រព័ន្ធ​ដំណើរការ​ធម្មតា​វិញ ទើប​ជាន់​ហ្វ្រាំង​បន្ត​ទៀត​ដើម្បី​បញ្ឈប់រថយន្ត​យ៉ាង​រហ័ស​បំផុត​៕