ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​អា​មេ​រិ​ក Elon Musk ខាតបង់​ទ្រព្យ​រហូត​ជាប់​កំណត់​ត្រា​ពិភពលោក

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មហាសេដ្ឋី​អា​មេ​រិ​ក Elon Musk បាន​បំបែក​កំណត់​ត្រា​ពិភពលោក​ជា​ផ្លូវការ នៅ​

សហរដ្ឋអាមេរិក ៖ មហាសេដ្ឋី​អា​មេ​រិ​ក Elon Musk បាន​បំបែក​កំណត់​ត្រា​ពិភពលោក​ជា​ផ្លូវការ នៅ​ក្នុង​សៀវភៅ​កំណត់​ត្រា​ពិភពលោក Guinness World Records សម្រាប់​ការ​ខាតបង់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​។

យោង​តាម​របាយការណ៍ Guinness World Records ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ០៦ ខែមករា ឆ្នាំ​២០២៣ បាន​បង្ហាញ​ថា មហាសេដ្ឋី Elon Musk បាន​បាត់បង់​ទ្រព្យសម្បត្តិ​ប្រហែល ១៨២​ពាន់​លាន​ដុល្លារ ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០២១ ដូចដែល​បាន​ប៉ាន់​ប្រមាណ​ដោយ​ទស្សនាវដ្តី​ពាណិជ្ជកម្ម​អា​មេ​រិ​ក Forbes ទោះបីជា​ប្រភព​ផ្សេង​ទៀត​បង្ហាញ​ថា អាច​ជិត​ដល់​២០០​ពាន់​លាន​ដុល្លារ​យ៉ាងណា​ក៏​ដោយ​។

ទោះបីជា​តួលេខ​ពិតប្រាកដ​ស្ទើរតែ​មិន​អាច​បញ្ជាក់​បាន​ក៏​ដោយ ប៉ុន្តែ​ការ​ខាតបង់​សរុប​របស់​លោក Elon Musk បាន​បំបែក​កំណត់​ត្រា​ចាស់​របស់​មហាសេដ្ឋី​ជនជាតិ​ជប៉ុន លោក Masayoshi Son អ្នក​វិនិយោគ​បច្ចេកវិទ្យា​ដ៏​ល្បី​របស់​ជប៉ុន ដែល​បាន​បាត់បង់​ទ្រព្យសម្បត្តិ​ចំនួន ៥៨.៦​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​២០០០​។

យោង​តាម​ទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក Elon Musk ដែល​មាន​ដើម​កំណើត​អាហ្វ្រិក​ខាងត្បូង បាន​ធ្លាក់​ចុះ​ពី​ចំណុចកំពូល ៣២០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១ មក​នៅ​ត្រឹម ១៣៨​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ខែមករា ឆ្នាំ​២០២៣ ដែល​ភាគច្រើន ដោយសារ​តែ​ដំណើរការ​មិនល្អ​នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla ។

ជាមួយនឹង​ការ​ខាតបង់​ដ៏​ច្រើន​លើសលុប​នេះ បាន​ធ្វើ​ឱ្យ​លោក Elon Musk របូត​តំណែង​ជា​មហាសេដ្ឋី​មាន​បំផុត​នៅ​លើ​ពិភពលោក ដោយ​បាន​ធ្លាក់​ទៅ​លើ​មហាសេដ្ឋី​ជនជាតិ​បារាំង លោក Bernard Arnault ស្ថាបនិក​ក្រុមហ៊ុន​ទំនិញ​ប្រណីត LVMH (Louis Vuitton Moët Hennessy) ដែល​មានទ្រព្យ​សម្បត្តិ​ប៉ាន់​ប្រមាណ​ចំនួន ១៩០​ពាន់​លាន​ដុល្លារ​។

ទ្រព្យសម្បត្តិ​របស់​លោក Elon Musk ភាគច្រើន​ត្រូវ​បាន​ផ្សារ​ភ្ជាប់​នៅ​ក្នុង​ភាគហ៊ុន​របស់​ក្រុមហ៊ុន Tesla ដែល​តម្លៃ​នេះ បាន​ធ្លាក់​ចុះ ៦៥% នៅ​ក្នុង​ឆ្នាំ​២០២២​។ ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ​នេះ បាន​កើនឡើង​ក្នុង​ខែតុលា ឆ្នាំ​២០២២ បន្ទាប់​ពី​មហាសេដ្ឋី​វ័យ​៥១​ឆ្នាំ​រូប​នេះ បាន​ទិញ​ក្រុមហ៊ុន Twitter ក្នុង​តម្លៃ​ប្រហែល ៤៤​ពាន់​លាន​ដុល្លារ​។ ជាមួយ​ការ​កាន់កាប់​ដ៏​ច្របូកច្របល់ គួប​ផ្សំ​នឹង​អាកប្បកិរិយា​ដ៏​ផុយ​ស្រួយ​របស់​លោក Elon Musk នៅ​លើ​វេទិកា​នេះ បាន​បង្ក​ឱ្យ​មានការ​លក់​ភាគហ៊ុន​របស់ Tesla ដ៏​ធំ​បំផុត ចាប់តាំងពី​ក្រុមហ៊ុន​បាន​ដាក់​ចេញ​ជា​សាធារណៈ​នៅ​ក្នុង​ឆ្នាំ​២០១០​។

យ៉ាងណាមិញ ថ្វីបើ​មានការ​ធ្លាក់​ចុះ​នៃ​វិបុលភាព​ក៏​ដោយ ក៏​ក្រុមហ៊ុន Tesla នៅ​តែ​ជា​ក្រុមហ៊ុន​រថយន្ត​ដ៏​មាន​តម្លៃ​បំផុត​នៅ​ក្នុង​ពិភពលោក ជាមួយនឹង​តម្លៃ​ទីផ្សារ​ជាង ១០០​ពាន់​លាន​ដុល្លារ ដែល​ធំ​ជាង​គូប្រជែង​ដ៏​ធំ​របស់​ពួក​គេ​គឺ​ក្រុមហ៊ុន Toyota៕ (​ដកស្រង់​ចេញពី Guinness World Records)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ