ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ស​ប៊ុ​ក​អាច​ជួយ​អ្នក​ស្វែងរក​ប្រើប្រាស់ Free Wi-Fi

6 ឆ្នាំ មុន

ក្រុមហ៊ុន​ហ្វេ​ស​ហ៊ុ​ក​កំពុង​តែ​ចេញ​កម្មវិធី​ស្វែងរក Wi-Fi (Find Wi-Fi) សម្រាប់​ទូរស័ព្ទ iPhone និង Android ជុំវិញ​ពិភពលោក ។ លក្ខណៈ​ពិសេស​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់ អាច​ស្វែងរក​កន្លែង​ផ្តល់​សេវាកម្ម​អីុន​ធើ​រ​ណេ​ត​មិន​គិតថ្លៃ ឬ​ជា

ក្រុមហ៊ុន​ហ្វេ​ស​ហ៊ុ​ក​កំពុង​តែ​ចេញ​កម្មវិធី​ស្វែងរក Wi-Fi (Find Wi-Fi) សម្រាប់​ទូរស័ព្ទ iPhone និង Android ជុំវិញ​ពិភពលោក ។ លក្ខណៈ​ពិសេស​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់ អាច​ស្វែងរក​កន្លែង​ផ្តល់​សេវាកម្ម​អីុន​ធើ​រ​ណេ​ត​មិន​គិតថ្លៃ ឬ​ជា​សាធារណៈ​តាម​រយៈ​ទីតាំង​របស់​អ្នក​ប្រើប្រាស់ ។

ហ្វេ​ស​ប៊ុ​ក​ឲ្យ​ដឹង​ថា ៖ « ពួក​យើង​បាន​ចាប់ផ្តើម Find Wi-Fi ក្នុង​ប្រទេស​មួយ​ចំនួន​កាលពី​ឆ្នាំ​មុន និង​ប្រទះ​ឃើញ​ថា វា​មិន​ត្រឹមតែ​អាច​ជួយ​ដល់​មនុស្ស​ដែល​កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​ប្រញាប់​ទេ ប៉ុន្តែ​វា​ក៏​អាច​ជួយ​ខណៈ​អ្នក​ប្រើប្រាស់​ស្ថិត​ក្នុង​តំបន់​មិន​អាច​ប្រើប្រាស់​អីុ​ន​ធើ​រ​ណេ​ត តាម​សេវាកម្ម​ទូរស័ព្ទ​ផង​ដែរ » ។

ការ​ប្រើប្រាស់​លក្ខណៈ​ពិសេស​នេះ​បាន អ្នក​ត្រូវ​តែ​ប្រើប្រាស់ Data ពី​ទូរស័ព្ទ​របស់​អ្នក​។ ដើម្បី​មើលឃើញ​ពី Wi-Fi Hotspot មាន​ក្នុង​តំបន់ សូម​ចុច​លើ​ពាក្យ​ថា More ក្នុង​កម្មវិធី Facebook របស់​អ្នក និង​ស្វែងរក​ពាក្យ​ថា Find Wi-Fi ។ ពេល​នោះ Facebook នឹង​ទាញ​ព័ត៌មាន​ពី Page អាជីវកម្ម​ផ្សេង​ៗ មាន​ន័យ​ថា អ្នក​អាច​មើលឃើញ​តែ​កន្លែង​អាជីវកម្ម​ដែល​បង្ហាញ​ថា មាន Wi-Fi ដោយ​ឥត​គិតថ្លៃ​លើ​ទំព័រ Facebook របស់​ពួក​គេ​ប៉ុណ្ណោះ ។

Find Wi-Fi តម្រូវ​ឲ្យ​បើក Location History ផង​ដែរ ។ ពេល​អ្នក​បើក​វា​ហើយ Facebook នឹង​បន្ថែម​ទីតាំង​របស់​អ្នក​ទៅ​កាន់ Activity Log ជា​ប្រចាំ បើ​ទោះជា​អ្នក​មិន​បាន​បើក​ដំណើរការ​កម្មវិធី​នេះ​ក៏​ដោយ ។

វា​សំខាន់​ណាស់​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ពេល​អ្នក​ប្រើប្រាស់​អីុ​ន​ធើ​រ​ណេ​ត​សាធារណៈ ព្រោះ Hacker អាច​នឹង​ប្រើប្រាស់​បណ្តាញ​ដូច​គ្នា​ជាមួយ​អ្នក​នៅ​ក្នុង​ហាង​កាហ្វេ ឬ​កន្លែង​ណាមួយ​បាន ។

ត្រូវ​តែ​ប្រាកដ​ថា អ្នក​ចែករំលែក​ទិន្នន័យ​របស់​ខ្លួន​តាម​រយៈ​បណ្តាញ SSL តែ​ប៉ុណ្ណោះ មាន​ន័យ​ថា គេហទំព័រ​ដែល​មាន https ។ យើង​អាច​បើក HTTPS Everywhere ដើម្បី​ជួយ​ផង​ដែរ ។ ជាង​នេះ​ទៀត VPN អាច​ជួយ​បិទ​បាំង​ការ​ប្រើប្រាស់​របស់​យើង​មិន​ឲ្យ​អ្នក​ដទៃ​មើលឃើញ ៕