ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្បក​កង់​រថយន្ត​មិន​គួរ​ប្រើប្រាស់​លើស​ពី​2​ឆ្នាំ ពិត​ទេ ?

6 ឆ្នាំ មុន

គេ​និយាយ​ថា សម្បក​កង់​រថយន្ត មិន​គួរ​ប្រើប្រាស់​លើស​ពី​២​ឆ្នាំ​ទេ ព្រោះ​វា​នឹង​អន់​ថយគុណភាព តើ​ពិត​ទេ ? មិន​ពិត​ទេ អាយុ​នៃ​ការ​ប្រើប្រាស់​របស់​សម្បក​កង់ គឺ​គិត​ចាប់ពី​ថ្ងៃ​ផលិត រហូត​ដល់​រយៈពេល​៦​ឆ្នាំ មិន​ចាត់​ទុក​ថា

គេ​និយាយ​ថា សម្បក​កង់​រថយន្ត មិន​គួរ​ប្រើប្រាស់​លើស​ពី​២​ឆ្នាំ​ទេ ព្រោះ​វា​នឹង​អន់​ថយគុណភាព តើ​ពិត​ទេ ? មិន​ពិត​ទេ អាយុ​នៃ​ការ​ប្រើប្រាស់​របស់​សម្បក​កង់ គឺ​គិត​ចាប់ពី​ថ្ងៃ​ផលិត រហូត​ដល់​រយៈពេល​៦​ឆ្នាំ មិន​ចាត់​ទុក​ថា យូរ​ទេ សម្រាប់​សម្បក​មានគុណ​ភាព​ខ្ពស់ ។

សម្បក​កង់​រថយន្ត​ខូច​ទ្រង់ទ្រាយ និង​មិន​អាច​ប្រើ​បាន មាន​៣​ចំណុច​គឺ ជម្រៅ​សម្បក​, ការ​ខូចខាត​ប៉ះពាល់​ដល់​ក្របខ័ណ្ឌ​សម្បក និង​អាយុ​សម្បក ។ បើសិនជា​សម្បក​កង់​រថយន្ត​របស់​អ្នក​មិន​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខាងលើ​ទេ ក៏​មិន​ចាំ​ា​បាច់​ខ្វល់​ដែរ បើ​ទោះបីជា​បាន​ប្រើប្រាស់​មក​ជា​ច្រើន​ម៉ឺន​គីឡូម៉ែត្រ​ក៏​ដោយ ។

មនុស្ស​ជា​ច្រើន​សង្ស័យ​ថា សម្បក​កង់​រថយន្ត ការ​ពិត គឺ​អាច​ប្រើប្រាស់​បាន​ប៉ុន្មាន​ឆ្នាំ​ឲ្យ​ប្រាកដ ? ព្រោះ​ធ្លាប់​សួរ​ទៅ​ហាង​លក់​សម្បក​កង់ ជាង​ឬ​ម្ចាស់​ហ្គា​រ៉ា​ស់​ផ្សេង​ៗ គឺ​ទទួល​បានការ​ឆ្លើយ​តប​ស្រ​ដៀង​គ្នា​ថា មិន​គួរ​ប្រើ​លើស​ពី​២​ឆ្នាំ​ទេ គួរតែ​ផ្លាស់​ប្តូរ​ចេញ​ហើយ​។ រឿង​នេះ​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ការ​លក់​សម្បក​ថ្មី​ផង​ដែរ​។ អ្នក​ដែល​គិត​ពី​សុវត្ថិភាព​ជា​ចម្បង តែង​ជឿ​ទាំងស្រុង​ថា វា​ជា​ការ​ពិត ។

យ៉ាងណា​ក៏​ដោយ សម្បក​កង់​រថយន្ត ដែល​មិន​គួរ​ប្រើប្រាស់​បន្ត​ទៀត​មាន​៣ចំណុច​គឺ ៖
១-​ជម្រៅ​សម្បក ៖
រឿង​នេះ​ប៉ះពាល់​ផ្ទាល់​ដល់​សុវត្ថិភាព​នៅ​ពេល​បើកបរ​លើ​ផ្លូវ​សើម ពីព្រោះ​សម្បក​កង់​មាន​ទំនាក់ទំនង​ជាមួយ​សាច់​ផ្លូវ ។ បច្ចេកទេស​សម​ស្រប គឺ​ជម្រៅ​សម្បក​មិន​គួរ​តិច​ជាង​៣​មី​ល្លី​ម៉ែត្រ ខណៈ​ជម្រៅ​សម្បក​កង់​ថ្មី មាន​កម្រាស់​ពី​៨-៩​មី​ល្លី​ម៉ែត្រ ។

២-​សម្បក​ផុតកំណត់​ការ​ប្រើប្រាស់ ៖
ការ​ប្រើប្រាស់​យ៉ាង​មាន​សុវត្ថិភាព ពាក់ព័ន្ធ​នឹង​ការ​ខូចខាត​ដែល​ប៉ះពាល់​ដល់​សម្បក​ដូច​ជា មុត​នឹង​វត្ថុ​រឹង​ធ្វើ​ឲ្យ​ដាច់​រហែក​ធំ ឬ​កើត​គ្រោះថ្នាក់​ផ្សេង​ៗ​ដូច​ជា ឡើង​ចិញ្ចើម​ផ្លូវ​ដោយ​ប្រើ​កម្លាំង​ខ្លាំង​រហូត​ដល់​ខូចខាត​កង់​រថយន្ត មាន​ន័យ​ថា សម្បក​កង់​នេះ ជា​ពិសេស គែម​សម្បក​កង់​ត្រូវ​ខូចខាត​យ៉ាង​ខ្លាំង ឬ​កិន​ដោយសារ​ការ​បើកបរ​គ្មាន​ខ្យល់​ក្នុង​សម្បក​កង់​រយៈផ្លូវ​ឆ្ងាយ ។ លក្ខណៈ​បែប​នេះ​បង្ហាញ​ថា មិន​អាច​ប្រើប្រាស់​ដោយ​សុវត្ថិភាព​តទៅ​ទៀត​ទេ ។

៣-​សម្បក​ខូច​ទ្រង់ទ្រាយ ៖
ដើម្បី​ប្រើប្រាស់​យ៉ាង​មាន​សុវត្ថិភាព គឺ «​អាយុ​របស់​សម្បក​» ប្រសិនបើ​រាប់​តាំងពី​ឆ្នាំ​ផលិត គឺ​មិន​គួរ​លើស​ពី​៦​ឆ្នាំ​ទេ ។ រយៈពេល​នេះ​មិន​ចាត់​ទុក​ថា យូរ​ពេក​ទេ​សម្រាប់​សម្បក មានគុណ​ភាព​ខ្ពស់ ។

ប្រសិនបើ​សម្បក​កង់​រថយន្ត​របស់​អ្នក​មិន​ដូច​ចំណុច​ខាងលើ​ទេ ក៏​មិន​ចាំបាច់​ខ្វល់​ថា បាន​ប្រើប្រាស់​ប៉ុន្មាន​ម៉ឺន​គីឡូម៉ែត្រ​ដែរ​។ ឧទាហរណ៍ សម្បក​កង់​រថយន្ត​អ្នកមាន​អាយុ​ប្រហែល​៤​ឆ្នាំ ប្រើ​ប្រាស់​បាន​៥​ម៉ឺន​គីឡូម៉ែត្រ ប៉ុន្តែ​នៅ​សល់​កម្រាស់​សម្បក​ប្រហែល​៥​មី​ល្លី​ម៉ែត្រ ប៉ុន្តែ​ចំណុច​កង់​រថយន្ត​របស់​អ្នក​ត្រឹមត្រូវ សម្បក​កង់​សឹក ក៏​មិន​ត្រូវ​ប្រញាប់​ប្តូរ​ថ្មី​នាំ​តែ​ខ្ជះខ្ជាយ​ប្រាក់​ទេ យើង​អាច​ប្រើប្រាស់​បន្ត​ទៀត​បាន​រហូត​ដល់​ផុតកំណត់ ៕