ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង បើក​កិច្ចប្រជុំ​ផ្តោត​សំខាន់​ទៅ​លើ​ការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ចិញ្ចើម​ផ្លូវ និង​រឹត​បន្តឹង​ឡាន​ដឹក​ដី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ កក្កដា​២០១៧​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ជា​លើក​ដំបូង​បន្ទាប់​ពី​ប្រកាស​តែងតាំង​រួច​កាលពី​ពេល​ថ្មី​ៗ​នេះ

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ កក្កដា​២០១៧​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ជា​លើក​ដំបូង​បន្ទាប់​ពី​ប្រកាស​តែងតាំង​រួច​កាលពី​ពេល​ថ្មី​ៗ​នេះ ជាមួយ​មន្ត្រី​ពាក់​ព​ន្ធ័​សំខាន់​ៗ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ផ្តោត​សំខាន់​លើ​បញ្ហា​កិច្ច​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​។ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​ខាងលើ​នេះ​ថា កិច្ចប្រជុំ​នោះ​បាន​ដាក់​ចេញ​ជា​ការងារ​មួយ​ចំនួន ដើម្បី​ឲ្យ​អាជ្ញាធរ​ថ្នាក់​ខណ្ឌ និង​សមត្ថកិច្ច​ពាក់​ព​ន្ធ័ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​។

លោក​បាន​បន្ត​ថា កិច្ចប្រជុំ​នេះ ផ្តោត​សំខាន់​លើ​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ជា​ពិសេស​ការ​តាំង​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ ការ​ចត​យានយន្ត​លើ​ទ្រូងផ្លូវ ការ​រឹត​បន្តឹង​ឡាន​ដឹក​ដី ចេញចូល​រាជធានី​ភ្នំពេញ ដាច់ខាត​ត្រូវ​តែ​មានច្បាប់ ក្នុង​នោះ​ជម្រុញ​ឲ្យ​ឡាន​ដឹក​ដី​ត្រូវ​គិត​ពី​ការ​លាង​កង់​រថយន្ត​ចេញពី​ការដ្ឋាន និង​គ្រប​ឲ្យ​បាន​ត្រឹមត្រូវ​ជាដើម​។ លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹង​ទៀត​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿ្ញ​ង​ញៀន គឺជា​ចំណុច​ប​ញ្ហ​អាទិភាព​ដែល​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់ ដើម្បី​ទប់ស្កាត់​ទៅ​នឹង​ការ​ជួញដូរ ការ​ចែកចាយ​និង​ការ​ប្រើប្រាស់ ដែល​ជា​សំណូមពរ និង​កង្វល់​របស់​ប្រជាពលរដ្ឋ ចំពោះ​បញ្ហា​សន្តិសុខ រួម​មាន​ករណី​ឆក់ ប្លន់ អភិបាល​រាជធានី​បាន​ដាក់​វិធានការ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា ជា​ពិសេស​ការ​ឆែក​អាវុធ​ជាតិ​ផ្ទុះ ដែល​ត្រូវ​ចាប់ផ្តើម​អនុវត្ត​សារ​ជា​ថ្មី ល្បែងស៊ីសង ដែល​ជ្រក​នៅ​ក្រោម​ស្លាក​សញ្ញា​ផ្សេង​ៗ ដែល​ការ​លេងល្បែង​អាច​ជា​កត្តា​នាំ​ឲ្យ​កើត​មាន បទល្មើស​ផ្សេង​ៗ​។

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ចំពោះ​បញ្ហា​ចរាចរណ៍ អភិបាល​រាជធានី​ភ្នំពេញ​បាន​ស្នើ​ឲ្យ​ស្នងការ​នគរបាល​រាជធានី បន្ថែម​កម្លាំង​សមត្ថកិច្ច​ដើម្បី​ធ្វើ​ចរាចរណ៍​ទៅ​តាម​គោលដៅ​កកស្ទះ និង​នៅ​តាម​ស្តុ​ប​ក្នុង​រាជធានី ព្រមទាំង​បាន​សំណូមពរ​ឲ្យ​ធ្វើការ​ពិនិត្យ​មើល​អាជីវកម្ម​ហាង​ផឹកស៊ី​មួយ​ចំនួន​ដែល​បង្ក​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង ដោយ​សំណូមពរ​ឲ្យ​មន្ទីរ​ទេសចរណ៍ ដែល​ចេញ​ច្បាប់​អនុញ្ញាត​អាជីវកម្ម​ត្រូវ​ចុះ​ពិនិត្យ​ឲ្យ​បាន​ទៀងទាត់​។ គួរ​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ គឺជា​លើក​ដំបូង​បន្ទាប់​ពី លោក ឃួ​ង ស្រេង ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨​កន្លង​មក​ថ្មី​ៗ​នេះ ជាមួយ​អភិបាលរង​រាជ​អភិបាល​ធានី​ភ្នំពេញ​ចំនួន​៦​រូប​ទៀត ដោយ​មានការ​ចូលរួម​ពី ស្នងការ​រាជធានី តំណាង​កងរាជអាវុធហត្ថ​រាជធានី អភិបាល​ខណ្ឌ​ទាំង​១២ មន្ទីរ​ក្រោម​ឱវាទ មន្ត្រី​ពាក់​ព​ន្ធ័​សំខាន់​ៗ​ជា​ច្រើន​រូប​ទៀត​៕