ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​នាក់​ជិះ​ម៉ូតូ​វ៉ា​ជែង​​ឡានដឹក​ប្រេងឥន្ធនៈ ​ជួបគ្រោះអកុសល​យ៉ាងរន្ធ.ត់​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​យុវជន​២​នាក់​ ខណៈ​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ក៏​វ៉ា​រថយន្ត​១​គ្រឿង​ខាង​មុខ​ដែល​កំពុង​

រាជធានី​ភ្នំពេញ​ ៖ ​យុវជន​២​នាក់​ ខណៈ​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ក៏​វ៉ា​រថយន្ត​១​គ្រឿង​ខាង​មុខ​ដែល​កំពុង​បើក​ស្របគ្នា ក៏​បាន​ជ្រុល​ទៅ​បុ.ក​ជាមួយ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​១​គ្រឿង​ទៀត ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា​ ​បណ្ដាល​ឲ្យ​ដួល​ចូល​ក្រោម​កង់​រថយន្ត​នោះ​កិ.ន​បែ.កក្បាល​ស្លា.ប់​បាត់បង់​ជី​វិ​ភ្លាម​ៗ​ក្រោម​រថយន្ត​នៅ​នឹង​កន្លែង​ទាំង​មនុស្ស​ទាំង​ម៉ូតូ​តែ​ម្ដង​។

​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៣ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ជិត​ផ្លូវ​រថភ្លើង ខ្សែ​ភ្នំពេញ​-​កំពត ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា យុវជន​រង​គ្រោះ​​ទាំង​២នាក់​ខាងលើ​ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយនៅ​មុន​ពេល​កើតហេតុ អ្នក​ទាំង​២​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០២១ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 1IR-7073 ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​វ៉ា​រថយន្ត​១​គ្រឿង​ខាង​មុខ​ដែល​កំពុង​បើក​ស្របគ្នា​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​ក៏​បាន​ជ្រុល​ទៅ​បុ.ក​ជាមួយ​ថ​យន្ត​ដឹក​ប្រេងឥន្ធនៈ​១​គ្រឿង​ព​ណ៍​ស​ឆ្នូត​ក្រហម​និង​ទឹកប៊ិច​ ពាក់​ស្លាក​លេខ ក​-1873 ភព​3 ទៀត ​ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​យ៉ាង​​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​ចូល​ក្រោម​កង់​រថយន្ត​នោះ​កិ.ន​អូ.ស​ជា​ច្រើន​ម៉ែត្រ បែ.កក្បាល​ស្លា.ប់​បាត់បង់​ជី​វិ​ភ្លាម​ៗ​ក្រោម​រថយន្ត​នៅ​នឹង​កន្លែង​ទាំង​មនុស្ស​ទាំង​ម៉ូតូ​គួរ​ឲ្យ​រន្ធត់​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​និង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​កាន់​កន្លែង​នោះ ដើម្បី​សម្រួល​ចរាចរណ៍​មិន​ឲ្យ​មានការ​កកស្ទះ ។ បន្ទាប់​មក​រាយការណ៍​ទៅ​កាន់​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំ​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ ព្រមទាំង​ធ្វើការ​ស្រាវ​ជ្រាវ​​រក​សាច់ញាតិ​របស់​យុវជន​រង​គ្រោះ​ឲ្យ​ទៅ​ទទួលយកស.ព​ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ