ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅហ្វាយ​ក្រុងនេះ​ចំណូល​ចិត្ត​ពិត​ជា​ចម្លែក​ខុស​គេ​មែន

6 ឆ្នាំ មុន

ជា​ព្រឹត្តិការណ៍​ដ៏​ចម្លែក​មួយ​កម្រ​កើត​មាន​ដែល​ចៅហ្វាយ​ក្រុង​ម្នាក់​នៅ​ម៉ិក​ស៊ិ​ករៀប​ការ​ជាមួយ​ក្រពើ​ដើម្បី​សុំ​សេចក្តីសុខ និង​ភាព​សម្បូរហូរហៀរ​លើ​ការ​ដាំ​ដុះ​នៅ​ក្នុង​ផ្នែក​កសិកម្ម ។

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​៣ កក្កដា ២០១៧ ផ្សាយ​ថា

ជា​ព្រឹត្តិការណ៍​ដ៏​ចម្លែក​មួយ​កម្រ​កើត​មាន​ដែល​ចៅហ្វាយ​ក្រុង​ម្នាក់​នៅ​ម៉ិក​ស៊ិ​ករៀប​ការ​ជាមួយ​ក្រពើ​ដើម្បី​សុំ​សេចក្តីសុខ និង​ភាព​សម្បូរហូរហៀរ​លើ​ការ​ដាំ​ដុះ​នៅ​ក្នុង​ផ្នែក​កសិកម្ម ។

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​៣ កក្កដា ២០១៧ ផ្សាយ​ថា ចៅហ្វាយ​ក្រុង​San Pedro Huamelula​នៅ​ភាគ​ខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​រៀប​ការ​ជាមួយ​ក្រពើ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ក្នុង​បំណង​ឱ្យ​កើត​មាន​ភាព​ថ្កុំថ្កើង​ផ្នែក​កសិកម្ម ការ​នេសាទ រួម​ទាំង​ឱ្យ​ប្រជាពលរដ្ឋ​ជួប​តែ​សេចក្តីសុខ ព្រោះ​ប្រពៃណី​រៀប​ការ​ជាមួយ​ក្រពើ​ចាត់ទុកជា​ទំនៀមទម្លាប់​មួយ​របស់​អ្នក​ក្នុង​ទីក្រុង​ដែល​បាន​ប្រកាន់​អស់​រយៈពេល​ជា​ច្រើន​រយ​ឆ្នាំ​មក​ហើយ ។

ពិធី​មង្គលការ​នោះ​កូនក្រមុំ​ក្រពើ​តុបតែង​ខ្លួន​ក្នុង​ឈុត​ពណ៌​ស និង​មាន​ផ្កា​ពណ៌​ស​លម្អ​នៅ​លើ​ក្បាល ប៉ុន្តែ​នៅ​ត្រង់​មាត់​ចងខ្សែ​ដើម្បី​សុវត្ថិភាព​ចំពោះ​អ្នកចូលរួម ។

ពិធី​ដង្ហែ​កូនក្រមុំ​ក្រពើ​នៅ​ទូ​ទាំង​ទីក្រុង ដោយ​មានការ​ប្រគំ​តន្ត្រី​យ៉ាង​អឺងកង​នៅ​តាម​ដងផ្លូវ​មុន​ពេល​នាំ​យក​ទៅ​ប្រារព្ធ​ពិធី​រៀប​ការ​តាម​ទំនៀមទម្លាប់​ជា​ផ្លូវការ​ជាមួយ​បព្វជិត​នៅ​ក្នុង​វិហារ ៕