ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​សភា​បក្ស​កាន់​អំណាច​នឹង​លើកដៃ​…​អ​ញ្ចឹ​ង​លោក សម រ​ង្ស៊ី​ចប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ បើ​គ្មាន​អ្វី​កែប្រែ​នោះ​ទេ ​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​​នឹង​លើកដៃ​ធ្វើវិ​សោ​ន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នៅ​ពេល​ខាង​មុន​ដ៏​ខ្លី​នេះ ដើម្បី​បញ្ចប់ជីវិត​នយោបាយ​របស់​លោកសម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​តែងតែ​ជួយ​ដល់​គណបក្សប្រឆាំង​នេះ​ដោយ​ប្រយោល​ ។ នេះ​បើ​តាម លោក​ឡេ​ង ប៉េង​ឡុ​ង អ្នកនាំពាក្យ​រដ្ឋសភា​ ។

រាជធានី​ភ្នំពេញ​ ៖ បើ​គ្មាន​អ្វី​កែប្រែ​នោះ​ទេ ​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​​នឹង​លើកដៃ​ធ្វើវិ​សោ​ន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នៅ​ពេល​ខាង​មុន​ដ៏​ខ្លី​នេះ ដើម្បី​បញ្ចប់ជីវិត​នយោបាយ​របស់​លោកសម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​តែងតែ​ជួយ​ដល់​គណបក្សប្រឆាំង​នេះ​ដោយ​ប្រយោល​ ។ នេះ​បើ​តាម លោក​ឡេ​ង ប៉េង​ឡុ​ង អ្នកនាំពាក្យ​រដ្ឋសភា​ ។

លោក​បាន​បញ្ជាក់​ថា​៖ «​ច្បាប់​នេះ​ មក​ដល់​រដ្ឋសភា​ហើយ​យើង​កំពុង​តែ​រៀបចំ​ប្រជុំ​គណៈកម្មាធិការ​អចិ​ន្ត្រៃ​យ៍​រដ្ឋសភា​ ដើម្បី​ប្រជុំ​ពិនិត្យ​​សេចក្តី​ស្នើ​សុំ​ច្បាប់​នេះ​។ យើង​នឹង​ប្រជុំ​ថ្ងៃស្អែក (​ទី​៦ ​កក្កដា​) ប្រជុំ​គណៈ​អចិន្ត្រៃយ៍ ​ដើម្បី​ដាក់​ទៅ​គណៈកម្មការ​ជំនាញ​ដើម្បី​គណៈកម្មការ​ជំនាញ​សិក្សា​ស្រាវជ្រាវ​ធ្វើ​សេចក្តី​សន្និ​ដ្ឋា​ន​ទៅគណៈ​អចិន្ត្រៃយ៍​វិញ​ថា ​គួរ​ដាក់​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​ពេញ​រដ្ឋសភា ឬ​យ៉ាងណា​»​ ។

​ចំពោះ​សេចក្តី​ស្នើ​វិ​សោ​ន​កម្ម​ច្បាប់ ​ដែល​មាន​បំណង​កំចាត់​លោក​សម រ​ង្ស៊ី​ អតីត​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ កុំ​ឲ្យ​មក​លូកដៃ​ឬ​ផ្តល់​យោបល់​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ ត្រូវ​បាន​លោក​ឡេ​ង ប៉េង​ឡុ​ង អះអាង​ថា ​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​លើកដៃ​អនុម័ត​ហើយ ព្រោះ​មាន​ប្រយោជន៍ និង​មានការ​ប្រញាប់​ ។

​អ្នកនាំពាក្យ​រដ្ឋសភា​រូប​នេះ​​បាន​គូសបញ្ជាក់​ថា​៖ «​គេនឹង​អនុម័ត​ហើយ ព្រោះ​ខ្ញុំ​ថា​រដ្ឋសភា និង​អនុម័តនៅ​ថ្ងៃ​ខាង​មុ​ខនេះ​ហើយ ។ អនុម័ត​ក្នុង​ពេល​ឆាប់​ៗ​នេះ ព្រោះថា​ច្បាប់​នេះ ​ជា​ការ​ប្រញាប់​រដ្ឋសភា​ធ្វើ​នីតិវិធី​ប្រញាប់ អីចឹង​យើង​ធ្វើ​ភ្លាម​ៗ អត់​មាន​ពន្យា​ពេល​ទេ»​។

​លោក សុខ ឥ​សាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា លោក​សម រ​ង្ស៊ី បាន​បញ្ចប់ជីវិត​នយោបាយ​ដោយ​ខ្លួនឯង ។

លោក​បាន​បញ្ជាក់​ថា​៖ «​នៅ​ថ្ងៃ​ទី១១ ​កុម្ភៈ​ ​សម រង្ស៊ី ស្រាប់តែ​ដាក់​ពាក្យសុំ​ឈប់​ពី​តំណែង​ប្រធាន​គណបក្ស​សា​ង្គ្រោះ​ជាតិ និង​ពី​សមាជិក​គណបក្ស​ផង ដោយ​មូលហេតុ​ផ្ទាល់ខ្លួន ធ្វើ​ឲ្យ​មានការភ្ញាក់ផ្អើល​ដល់​សាធារណៈមតិ​ទូទៅ ។ ដូច្នេះ នៅ​មិន​នៅ សម រង្ស៊ី បាន​យក​កាំបិត​អា​រ.ក​សម្លាប់​ជីវិត​នយោបាយខ្លួនឯង​ដោយ​ផ្ទាល់ មិនបាច់​អ្នក​ណា​ច្រាន ឬ​បង្ខិតបង្ខំ​អ្វី​ទេ​»​ ។

​ទាក់ទិន​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នេះ​ដែរ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោកយ៉ែ​ម ​បុញ្ញា​ឬ​ទ្ធិ​ ធ្លាប់​អះអាង​ថា​លោក​នឹង​ចូលរួម​ពិនិត្យ និង​ពិភាក្សា​លើក​ស្នើ​សំណើ​រវិ​សោ​ន​កម្ម​ច្បាប់​នេះ​ ។ នៅ​ថ្ងៃនេះ​ដែរ ​កោះសន្តិភាព​មិន​អាច​សុំ​ការ​អត្ថាធិ​ប្បាយ​​ពី​លោក​យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ​បាន​ទេ ដោយ​ទូរស័ព្ទ​របស់លោកគ្មាន​អ្នក​ទទួល​។

សូមរំលឹកថា ស​ម្តេច​តេ​ជោ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២៨ មិថុនា ក្នុង​ខួប​លើក​ទី​៦៦​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​ប្រកាស​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​បន្ថែម​ទៀត ដែល​សម្តេចថា ​ដើម្បី​រារាំង​កុំឱ្យ​ទណ្ឌិត​លូកលាន់​កិច្ចការ​របស់​គណបក្ស​នយោបាយ​ ។