ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន​ឆាបឆេះ​យ៉ាង​សន្ធោរសន្ធៅ​ស្លា.ប់ ​និង​របួស​ជាច្រើន

6 ឆ្នាំ មុន

គ្រោះថ្នាក់​នេះ​កើត​មាន​នា​ថ្ងៃ​ទី​៤ កក្កដា វេលា​ម៉ោង​១៤​និង​៤៥​នាទី​ម៉ោង​ក្នុងស្រុក ខណៈ​ពួក​កម្មករ​ជួសជុល​កន្លែង​ធ្លាយ​មួយ ។ ការ​ផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន​នេះ​ប៉ះពាល់​ដល់​បណ្តា​អ្នកជំងឺ និង​

ចិន ៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៥ កក្កដា ថា ការ​ផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន​មួយ​កាលពី​ថ្ងៃ​ទី​៤ កក្កដា នៅ​ទីក្រុង SONGYUAN ភាគ​ឦសាន​ចិន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៥​នាក់ និង​របួស​៨៩​នាក់ ។

គ្រោះថ្នាក់​នេះ​កើត​មាន​នា​ថ្ងៃ​ទី​៤ កក្កដា វេលា​ម៉ោង​១៤​និង​៤៥​នាទី​ម៉ោង​ក្នុងស្រុក ខណៈ​ពួក​កម្មករ​ជួសជុល​កន្លែង​ធ្លាយ​មួយ ។ ការ​ផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន​នេះ​ប៉ះពាល់​ដល់​បណ្តា​អ្នកជំងឺ និង​បុគ្គលិក​មន្ទីរពេទ្យ​មួយ​ដែល​នៅ​ក្បែរ ។

យោង​តាម​តុល្យការ​ផ្តល់​ឱ្យ​នា​ថ្ងៃ​ទី​៥ កក្កដា វេលា​ម៉ោង​៦​ព្រឹក​ថា មនុស្ស​៥​នាក់​ស្លាប់ ហើយ​៨៩​នាក់​ទៀត​រង​របួស ក្នុង​នោះ​១៤​នាក់​របួសធ្ងន់ ។ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​បន្ត ហើយ​មូលហេតុ​នៃ​គ្រោះថ្នាក់​ជា​កម្មវត្ថុ​នៃ​ការ​ស៊ើបអង្កេត​មួយ ។

ចំណែក​ការ​ផ្ទុះ​ឆេះ​បំពង់​បង្ហូរ​ឧស្ម័ន​មួយ​កាលពី​ថ្ងៃ​ទី​២ កក្កដា នៅ​ភាគ​និរតី​ចិន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៨​នាក់ និង​របួស​៣៥​នាក់ ។ បំពង់​បង្ហូរ​ឧស្ម័ន​នេះ​ស្ថិត​នៅ​ទីក្រុង SHAZI ខេត្ត GUIZHOU ផ្ទុះ​ឆេះ​ក្រោយ​រង​ការ​ខូចខាត​បណ្តាល​មក​ពី​ការ​បាក់​ដី ព្រោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ៕