ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនៈ​អា​ឡេវ ៖ «​រឿង​អី​ធ្វើ​មិន​បាន ?​»

6 ឆ្នាំ មុន

មតិ​នានា​ក្នុង​រាជធានី​ភ្នំពេញ​…​ជា​ពិសេស​មតិ​របស់​អ្នកនយោបាយ​តាម​តុ​កាហ្វេ​…​លើក​មក​ជជែក​ច្រើន​ជាងគេ គឺ​បញ្ហា​សំរាម​…​

មតិ​នានា​ក្នុង​រាជធានី​ភ្នំពេញ​…​ជា​ពិសេស​មតិ​របស់​អ្នកនយោបាយ​តាម​តុ​កាហ្វេ​…​លើក​មក​ជជែក​ច្រើន​ជាងគេ គឺ​បញ្ហា​សំរាម​…​នៅ​តែ​គគ្រិច​តាម​ខណ្ឌ​នានា​…​នៅ​តែ​មិន​ស្អាត ប្រៀប​ដូច​ជិះសេះ​លែងដៃ​…​ព្រោះ​អាង​ក្រុមហ៊ុន​ឯកជន​…​។ យូរ​ៗ​ទៅ​បែរជា​អ្នក​បើកឡាន​ប្រមូល​សំរាម​…​កិកកុក​ទារ​លុយ​ថែម លុយ​ក្រៅ​នៅ​តាម​មុខ​ហាង​…​មុខ​ផ្ទះ​ធ្វើ​អាជីវកម្ម ទើប​កើប​ប្រមូល​ស្អាត ។ បើ​មិន​ឱ្យ​លុយ​ក្រៅ​ទេ​…​គេ​បើកឡាន​ដឹក​សំរាម​មក​ចត​យូរ​…​ចត​ត្រេង​ត្រាង​រំខាន​ខ្លាំង​ណាស់​…​ជះក្លិន​ស្អុយ​យូរ​…​មានគំនិត​មិនល្អ​…​ទាល់តែ​ហុច​លុយ​ក្រៅ​ខ្លះ ទើប​ឆាប់​ចេញ​…​។

តាម​ទីផ្សារ​របស់​ខណ្ឌ​នានា​…​សំរាម​រាយ​ប៉ាយ​…​ម្ចាស់​អាណាចក្រ​ខ្លះ​អត់​ខ្វល់​ទេ​…​ខ្លះ​ឈឺក្បាល​ណាស់​…​ព្រោះ​ភារៈ​លើ​ក្រុមហ៊ុន​ឯកជន​…​។ នៅ​តាម​បណ្តា​ប្រទេស​ជិតខាង​យើង​…​រឿង​សម្អាត​ទីក្រុង​…​រឿង​ប្រមូល​សំរាម​…​រដ្ឋ​ប្រគល់​សិទ្ធិ​ឱ្យ​ដាច់​ទៅ​លើ​ខណ្ឌ​និង​សង្កាត់​…​។ ប្រឡងប្រណាំង​រឿង​ស្អាត​…​រវាង​ខណ្ឌ​និង​ខណ្ឌ​…​។ ខណ្ឌ​មួយ​ៗ​ទទួល​បន្ទុក​រឿង​សំរាម​ក្នុង​ខណ្ឌ​របស់​ខ្លួន​…​ចំណែក​ប្រាក់​ថ្លៃ​ប្រមូល​ពិតជា​មិន​ខ្វះ​…​។ ចំណូល​បាន​ទៅ​លើ​ខណ្ឌ​ម្ចាស់​ទឹក​ម្ចាស់​ដី​…​រឿង​អី​មិន​ស្អាត​…​។ បើ​រដ្ឋ​គ្រប់គ្រង​រឿង​សំរាម​ដោយ​ខ្លួនឯង​មិន​បាន​ទេ​…​មហាជន​ប្រាកដជា​សង្ស័យ​…​។ ម៉េច​ចាំបាច់​មាន​ក្រុមហ៊ុន​ឯកជន​ប្រមូល ? ម៉េច​រដ្ឋ​ខ្ជិល​ម្ល៉េះ ?

ខណ្ឌ​មួយ​ៗ​មាន​គណៈ​អភិបាល​ជិត​១០​នាក់​…​ធ្វើ​អី ?​…​ចែក​គ្នា​ធ្វើ​ទៅ ! រឿង​សម្អាត​ទីក្រុង​…​ដាក់​ភារកិច្ច​តាម​ខណ្ឌ​មួយ​ៗ​ប្រាកដជា​ទទួល​បានការ​គាំទ្រ​ពេញបន្ទុក​ពី​មហាជន​…​។ សង្ស័យ​មាន​«​គេ​»​ជួយ​ទទួលផល​ប្រយោជន៍​ណាមួយ​…​ទើប​ធ្វើ​មិន​បាន​…​បើ​ធ្វើ​មិន​បាន​ទេ​សម្ងំ​បៀមទុក្ខ បៀម​រឿងអាស្រូវ​…​បៀម​កំហឹង​ពី​មហាជន​ទៅ !…​ហេ ! ហេ !