ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​ក្រុម​លេខា​គណៈកម្មាធិការ​ព្រំដែន កម្ពុជា​-​ថៃ

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ពិធី​បើក​កិច្ចប្រជុំ​ក្រុម​លេខា​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ កម្ពុជា​-​ថៃ លើក​ទី​២៥ នៅ​ក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ កាលពី​រសៀល​ម៉ោង​១៤​និង​០០​នាទី ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៧ និង​ខេត្ត​តាម​ព្រំដែន​មាន​ខេត្តបាត់ដំបង ប៉ៃលិន និង​បន្ទាយ​មាន​ជ័យ ។

នៅ​សណ្ឋាគារ ហូ​លី​ដេ អ៊ី​ញ ប៉ា​តា​យ៉ា ប្រទេស​ថៃ បាន​បើក​កិច្ចប្រជុំ​ក្រុម​លេខា​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ កម្ពុជា​-​ថៃ លើក​ទី​២៥ ដែល​ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង​នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ ជា​សហ​ប្រធាន​ក្រុម​លេខា ។ ភាគី​ថៃ លោក​ឧត្តមសេនីយ៍ត្រី គ្រី​ស្តា​ណៃ អី​ត​ថះ​ម៉ុ​ន​ថុ​ន នាយ​លេខាធិការ​កងទ័ព​ភូមិភាគ​ទី​១ ជា​សហ​ប្រធាន ដោយ​មាន​សមាសភាព​ចូលរួម ពី​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះ​កែវ នគរបាល គយ និង​រដ្ឋាករ ពា​ណិ​ជ្ច​កម្ម សុខាភិបាល អប់រំ កសិកម្ម សង្គមកិច្ច និង​មន្ត្រី​យោធា​តាម​ព្រំដែន សរុប​ប្រមាណ​៧០​នាក់​ទាំង​ភាគី​ថៃ​និង​កម្ពុជា ។ ដើម្បី​ពង្រឹង​សម្ព័ន្ធមេត្រីភាព និង​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់ ទប់ស្កាត់​បទល្មើស​ឆ្លងកាត់​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​ថែម​ទៀត ។