ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​ទារក​យំ​នៅ​ពេល​យប់?

6 ឆ្នាំ មុន

តើ​កូន​របស់​អ្នក​តែងតែ​យំ​នៅ​ពេល​យប់​ហើយ​រំខាន​ដល់​ការ​គេង​របស់​អ្នក​ឬ ? ការ​ដោះស្រាយ​បញ្ហា​កូន​យំ​នៅ​ពេល​យប់​អាច​ធ្វើ​ឲ្យ​អ្នក​ហត់នឿយ និង​គួរ​ឱ្យ​ព្រួយបារម្ភ ។ ប៉ុន្តែ​នៅ​ក្នុង​ករណី​ជា​ច្រើន ទារក​ដែល​យំ​នៅ

តើ​កូន​របស់​អ្នក​តែងតែ​យំ​នៅ​ពេល​យប់​ហើយ​រំខាន​ដល់​ការ​គេង​របស់​អ្នក​ឬ ? ការ​ដោះស្រាយ​បញ្ហា​កូន​យំ​នៅ​ពេល​យប់​អាច​ធ្វើ​ឲ្យ​អ្នក​ហត់នឿយ និង​គួរ​ឱ្យ​ព្រួយបារម្ភ ។ ប៉ុន្តែ​នៅ​ក្នុង​ករណី​ជា​ច្រើន ទារក​ដែល​យំ​នៅ​ពេល​យប់​ដោយសារ​មូលហេតុ​មួយ​ចំនួន​ដែល​មិនមែន​ជា​បញ្ហា​ធ្ងន់​រហូត​ដល់​ថ្នាក់​អ្នក​ត្រូវ​ព្រួយបារម្ភ​ទេ ។

ទារក​របស់​អ្នក​យំ​អាច​ដោយសារ​មូលហេតុ​ទាំងនេះ ៖
១-​ឃ្លាន ឬ​ស្រេកទឹក
មូលហេតុ​ទូទៅ​ដែល​ទារក​យំ​គឺ​ដោយសារ​តែ​ឃ្លាន ឬ​ស្រេកទឹក ។ ទារក​ដែល​ទើបនឹង​កើត​អាច​ត្រូវការ​បំបៅ​ពី​៨​ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ មាន​ន័យ​ថា​ម្តង​រៀង​រាល់​២​ទៅ​៣​ម៉ោង ទាំង​ថ្ងៃ និង​យប់ ។ ប៉ុន្តែ​នៅ​ពេល​មាន​អាយុ​បាន​១ ឬ​២​ខែ ត្រូវការ​បំបៅ​តែ​៧​ទៅ​៩​ដង​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ។ នៅ​ពេល​អាយុ​៣​ខែ​ត្រូវការ​គេង​៦​ទៅ​៨​ម៉ោង​ដោយ​មិន​ចាំបាច់​បៅ ។

២-​ការ​ថប់​អារម្ភ​ដោយសារ​មិន​បាន​នៅ​ជិត​ម្តាយ
ពេល​ខ្លះ​កូន​របស់​អ្នក​អាច​នឹង​យំ​នៅ​ពេល​យប់​ដោយសារ​តែ​ត្រូវការ​ការ​អោប និង​ការ​លួង​ពី​អ្នក ។ បើ​ទារក​របស់​អ្នក​យំ​នៅ​ពេល​យប់ ប៉ុន្តែ​ហាក់ដូចជា​ស្ងាត់​នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​ជិត​អាច​គ្រាន់តែ​ត្រូវការ​ការ​លួង និង​ភាព​ជិត​ស្និទ្ធ​ពី​អ្នក ។ នេះ​ជា​ដំណាក់កាល​ធម្មតា​របស់​ទារក ជា​ពិសេស​នៅ​ពេល​ពួក​គេ​មាន​អាយុ​៨ ទៅ​១២​ខែ ។

៣-​ត្រជាក់ ឬ​ក្តៅ​ពេក
ទារក​របស់​អ្នក​អាច​នឹង​មានការ​លំបាក​ក្នុង​ការ​គេង​ប្រសិនបើ​នាង​មាន​អារម្មណ៍​ក្តៅ ឬ​ត្រជាក់​ពេក ។ សូម​ពិនិត្យ​មើល​សីតុណ្ហភាព​របស់​បន្ទប់​អ្នក ។ ប្រសិនបើ​បន្ទប់​របស់​អ្នក​ត្រជាក់​ពេក​ចំពោះ​អ្នក វា​ក៏​ទំនងជា​ត្រជាក់​ចំពោះ​កូន​របស់​អ្នក​ដូច​គ្នា ។ ប្រសិនបើ​អ្នក​ដណ្តប់ភួយ​ច្រើន​ពេក វា​ប្រហែលជា​ក្តៅ​ពេក​ចំពោះ​ទារក​របស់​អ្នក ។

៤-​ខោ​ទឹកនោម​កខ្វក់
ខោ​ទឹកនោម​កខ្វក់ ឬ​សើម​អាច​បណ្តាល​ឱ្យ​មានការ​រលាក​ចំពោះ​ទារក​របស់​អ្នក និង​រំខាន​ដល់​ការ​គេង ។ នៅ​ពេល​ដែល​កូន​របស់​អ្នក​ភ្ញាក់​ឡើង​ហើយ​យំ សូម​ពិនិត្យ​មើល​ខោ​ទឹកនោម​មាន​ប្រលាក់​ឬទេ ។ ពេល​ខ្លះ​ការ​ផ្លាស់​ប្តូរ​ខោ​ទឹកនោម​អាច​បញ្ឈប់​កា​រយំ​របស់​ពួក​គេ ៕