ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង​ ៖ សកម្មភាព​បន្ទប់​ស្ថានការណ៍​ផ្ទុយ​​នឹង​ច្បាប់

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ផ្ញើ​លិខិត​ចំនួន​ពីរ​ច្បាប់​ដាច់​ដោយឡែក​ពី​គ្នា​ ទៅ​កាន់​ប្រធាន​អង្គការ​ពីរ ​ឱ្យ​​បញ្ឈប់​សកម្មភាព​បន្ទប់​ស្ថានការណ៍​ជាបន្ទាប់ ព្រោះ​វា​ព្រោះ​ផ្ទុយ​ពី​ច្បាប់​សមាគម និង​​អង្ក​ការ​មិនមែន​រដ្ឋាភិបាល​។

​រាជធានី​ភ្នំពេញ​ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ផ្ញើ​លិខិត​ចំនួន​ពីរ​ច្បាប់​ដាច់​ដោយឡែក​ពី​គ្នា​ ទៅ​កាន់​ប្រធាន​អង្គការ​ពីរ ​ឱ្យ​​បញ្ឈប់​សកម្មភាព​បន្ទប់​ស្ថានការណ៍​ជាបន្ទាប់ ព្រោះ​វា​ព្រោះ​ផ្ទុយ​ពី​ច្បាប់​សមាគម និង​​អង្ក​ការ​មិនមែន​រដ្ឋាភិបាល​។

​យោង​តាម​លិខិត​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​របស់​​សម្តេច ស ខេ​ង ផ្ញើ​​ជូន​លោក​គល់ បញ្ញា ​នាយក​ប្រតិបត្តិអង្គការ​ខុមហ្វ្រែល (COMFREL) និង​លោក​សំ គ​ន្ធា​មី ប្រធាន​អង្គការ​អ​ព្យា​ក្រឹត្យ ​និង​យុត្តិធម៌​ ដើម្បី​ការ​បោះ​ឆ្នោតដោយ​សេរី​​នៅ​កម្ពុជា ហៅ​កាត់​ថា (NICFEC) ចុះ​ថ្ងៃ​ថ្ងៃ​ទី​០៤ ខែកក្កដា ថា​ការ​បង្កើត​បន្ទប់​ស្ថានការណ៍​ស្តី​អំពីការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧​ ដោយ​មានការ​ចូលរួម​ពី​អង្គការ និង​សមាគម​ប្រមាណចំនួន​៤០ ជា​សមាជិក «គឺ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​» ​។

​លិខិត​​ដែល​មាន​ន័យ​ដូច​គ្នា​​បាន​បញ្ជាក់​ថា​៖ «​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​បន្ទប់​ស្ថានការណ៍ គឺ​មិនមាន​តម្លៃ​គតិ​យុ​ត និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​អ​ព្យា​ក្រឹត្យ​ភាព​ដូច​មាន​ចែង​ក្នុង​មាត្រា ២៤ នៃ​ច្បាប់​ស្តី​អំពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​» ​។

​សម្តេច ស ខេ​ង បាន​សង្កត់ធ្ងន់​ក្នុង​លិខិត​ទាំង​ពីរ​ថា​ អង្គការ​ទាំង​ពីរ «​ត្រូវ​បញ្ឈប់​សកម្មភាព​ខុសច្បាប់របស់​បន្ទប់​​ស្ថានការណ៍ និង​ត្រូវ​អនុវត្ត​សកម្មភាព​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ស្រប​តាម​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ច្បាប់ និង​លិខិតបទ​ដ្ឋាន​​​គតិ​យុ​ត្ត​នានា​ជា​ធរមាន​» ​។

​យោង​តាម​មាត្រា​២៤​នៃ​ច្បាប់ ​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចែង​ថា អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ឬ​សមាគម​បរទេស ត្រូវ​ប្រកាន់​ជំហរ​អ​ព្យា​ក្រឹត្យ ចំពោះគ្រប់​គណបក្ស​នយោបាយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

​លិខិត​ដែល​សម្តេច ​ស ខេ​ង បាន​ផ្ញើ​​កាន់​ប្រធាន​អង្ក​ការ​ទាំងនោះ ក្រោយ​ពី​មានការ​បញ្ជា​ដោយ​ផ្ទាល់មាត់​របស់​សម្តេច តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រីឱ្យ​​ក្រសួងមហាផ្ទៃ​ពិនិត្យ​តាម​ផ្លូវច្បាប់​លើ​បណ្ដុំ​អង្គការ​សង្គម​ស៊ី​វិល ​ធ្វើ​ការងារ​ទាក់ទង​ការងារ​បោះ​ឆ្នោត ឬ​ហៅ​ថា​ បន្ទប់​ស្ថានការណ៍ ព្រោះ​ពួក​គេ​បាន​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការបោះ​ឆ្នោត​មាន​លក្ខណៈ​អាប់អួរ ដូច្នេះ​ ត្រូវ​ពិនិត្យ​ផ្លូវច្បាប់​ចំពោះ​​បន្ទប់​ស្ថានការណ៍ ដើម្បីចៀសវា​ងធ្វើ​ឲ្យ​មានស្ថានការណ៍​វឹកវរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

​សូម​បញ្ជាក់​ថា ​លិខិត​របស់​សម្តេច​ក្រឡាហោម​ ស ខេ​ង នៅ​ពេល​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ អង្គការ​សង្គម​ស៊ី​វិល​ពីរ គឺ​អង្គការ​ខុមហ្វ្រែល និង​អង្គការ​និ​ច​ហ្វិ​ក កាល​ចុងខែ​មិថុនា ដែល​អះអាង​ថា បន្ទប់​ស្ថានការណ៍​ គឺជា​វេទិកា​អ​ព្យា​ក្រឹត្យ​ឥត​លម្អៀង​ ។ ជាង​នេះ ​បន្ទប់​ស្ថានការណ៍​នេះ​ បាន​វាយតម្លៃ​ចំពោះ​ដំណើរការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅឡើយ​នោះ​ទេ ​។

​មន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​ខុមហ្វ្រែល ​លោក​យឿ​ង សុធា​រ៉ា បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ដោយលើក​ឡើង​ថា ​លិខិត​របស់​ក្រសួង​ គឺ​រឹត​ត្បិត​សិទ្ធិ​ និង​សេរីភាព ​។

​លោក​បាន​បញ្ជាក់​ថា​៖ «​សម្រាប់​ខ្ញុំ នេះ​គឺ​ការ​រិ​ត​ដ្បិត​សិទ្ធិ និង​សេរីភាព​នៃ​ការ​ចូលរួម និង​សិទ្ធិ​ប្រមូលផ្តុំរបស់​អង្គការ​សង្គម​ស៊ី​វិល​ក្នុង​ការ​ឃ្លាំមើល​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា និង​សិទ្ធិ​ចូលរួម​ក្នុង​ដំណើរការ​នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ។ វា​អាច​នឹង​ធ្វើ​អោយ​ជិះ​ឥទ្ធិពល​អវិជ្ជមាន​សម្រាប់​លំហរ​ប្រជាធិបតេយ្យនៅ​កម្ពុជា​» ។​