ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន-វៀតណាមនេះហ៊ាន​ណាស់… ​បើកហាងម៉ាស្សា​តែបង្កប់​ផ្លូវភេទ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី០​៥ កក្កដា ​នេះ បាន​សម្រេច​​​ចោទប្រកាន់ពីរ​នាក់​ប្តី​ប្រពន្ធ​ ជា​ថៅកែ​ហាង​ម៉ាស្សា​ មាន​បង្កប់​សេវា​ផ្លូវភេទ ​យីហោ​«​ឡុ​ង​ឈាន» ​​ពី​បទ​​សញ្ចារ​កម្ម​ ។ ជន​ជាប់ចោទ​ម្នាក់​​ឈ្មោះ

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី០​៥ កក្កដា ​នេះ បាន​សម្រេច​​​ចោទប្រកាន់ពីរ​នាក់​ប្តី​ប្រពន្ធ​ ជា​ថៅកែ​ហាង​ម៉ាស្សា​ មាន​បង្កប់​សេវា​ផ្លូវភេទ ​យីហោ​«​ឡុ​ង​ឈាន» ​​ពី​បទ​​សញ្ចារ​កម្ម​ ។ ជន​ជាប់ចោទ​ម្នាក់​​ឈ្មោះ Peter Tam ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជនជាតិ​ចិន (​ជា​ប្តី​) និង​ម្នាក់​ឈ្មោះ​ង្វៀ​ង ធី​គី​ម​​ធី ហៅ​សួយ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​វៀត​ណាម (​ជា​ប្រពន្ធ​) ។ ក្រោយ​ពី​តំណាង​អយ្យការ​ចោទប្រកាន់ ​ហើយ​​សំណុំ​រឿង​នេះ​​បាន​ចាត់​ទៅ​ចៅក្រមស៊ើប ដើម្បី​សម្រេច​ចេញ​ដីកាឃុំខ្លួន​​ទាំងពី​នាក់​ប្តី-​ប្រពន្ធ​នោះ ។

គួរ​បញ្ជាក់​ថា ហាង​ម៉ាស្សា​ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន​មួយ​កន្លែង​​យីហោ​ «​ឡុ​ង​ឈាន​​» ​ស្ថិត​នៅផ្ទះ​លេខ​១០​អា ក្រុម​ទី​៣០ ផ្លូវ​៣១៥ ភូមិ​៨ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​ស្នងការ​រាជធានី​ភ្នំពេញ​ចុះ​ប្រតិបត្តិការ​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​បាន​ស្រី​១២​នាក់​ដោយ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ប្រព្រឹត្ត​សញ្ចា​កម្ម កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១ ​កក្កដា ឆ្នាំ​២០១៧ ។

ប្រត្តិបត្តិការ​ឆែកឆេរ​ហាង​ម៉ាស្សា​ខាងលើ​ ​បាន​ឃាត់ខ្លួន​ថៅកែ​ប្រុស​ជនជាតិ​ចិន​ម្នាក់ មេការ​ស្រី​ជនជាតិ​វៀតណាម​ម្នាក់ និង​ស្ត្រី​បំរើសេវា​ម៉ាស្សា​១០​នាក់ សរុប​ទាំងអស់​១២​នាក់ និង​ស្រោមអនាម័យ​ដែល​ប្រើ​រួច និង​មិន​ទាន់​ប្រើ​មួយ​ចំនួន ។ ​បន្ទាប់​ពី​កម្លាំង​ជំនាញ​​ស៊ើបអង្កេត​ឃើញ​ទីតាំង​ខាងលើ​បាន​ប្រព្រឹត្ត​អំពើ​សញ្ចា​កម្ម បើក​បម្រើសេវា​ផ្លូវភេទ​ទើប​កម្លាំង​នគរបាល​ការិយាល័យ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​ស្នងការ​ក្រុងភ្នំពេញ​ដឹកនាំ​ដោយ​លោក ចាន់​កិ​ក្តិ​ខុ​ម ស្នងការ​រង​រាជធានី​ភ្នំពេញ​ដឹកនាំ​ការិយាល័យ​ជួញដូរ​មនុស្ស និង​មានការ​សម្របសម្រួល​ពី​លោក គុ​ជ គី​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​នៃ​អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រម​ទាំង​កម្លាំង​ការិយាល័យ​ជំនាញ​មានការ​ចូលរួម​ពី​នគរបាល​មូលដ្ឋាន អាជ្ញាធរ បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ខាងលើ​ដែល​បាន​ប្រព្រឹត្ត​ជាក់ស្តែង​អំពើ​សញ្ចា​កម្ម ។

ក្រោយ​ពី​ឃាត់ខ្លួន​មនុស្ស​ប្រុស-​ស្រីពាក់ព័ន្ធ​ទាំង​១២​នាក់​ សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ស្នងការ​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី ។