ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​មានមុខ​​​សម រ​ង្ស៊ី ក៏​…

6 ឆ្នាំ មុន

រាជធានី​​ភ្នំពេញ ​៖ បើ​ទោះបី​អត់​មុខ សម រ​ង្ស៊ី អតីត​មេដឹកនាំ​គណបក្សប្រឆាំង ក៏​ប្រជាជន​កម្ពុជា​រស់នៅ ​និង​រីក​ចម្រើន​បាន​ដែរ​។ នេះ​ ​គឺជា​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន ​។

រាជធានី​​ភ្នំពេញ ​៖ បើ​ទោះបី​អត់​មុខ សម រ​ង្ស៊ី អតីត​មេដឹកនាំ​គណបក្សប្រឆាំង ក៏​ប្រជាជន​កម្ពុជា​រស់នៅ ​និង​រីក​ចម្រើន​បាន​ដែរ​។ នេះ​ ​គឺជា​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន ​។

ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច​រូប​នេះ​ បាន​បន្ត​ទៀត​ថា តាំងពី​ឆ្នាំ១៩៥៩មក​ ទោះបី​អវត្តមាន​ត្រកូលសម សារី និង​ក្រុម​គ្រួសារ​ ក៏​ប្រជាជន​កម្ពុជា​រស់នៅ និង​រីក​ចម្រើន ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​អតីត​ព្រះមហាក្សត្រ ដែល​ជា​ប្រមុខរដ្ឋ​នៃ​ប្រទេស​កម្ពុជា
«​​មានការ​រីក​ចម្រើន​រហូត​ដល់​អន្តរជាតិ​ប្រសិទ្ធ​នាម​កម្ពុជា​ថា ​ជា​កោះសន្តិភាព​នៅ​អាស៊ី​អាគ្នេយ៍​ទៀត​ផង​»។

ក្រោយមក​ប្រទេស ​ក៏​បាន​ធ្លាក់​ក្នុង​សង្គ្រាម​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ហើយ​ក៏​ដោយសារ​ថ្ងៃ​រំដោះ​៧ មក​រា ១៩៧៩ ដែល​របប​នេះ​ត្រូវ​ផ្តូ​ល​រំលំ ហើយ​បាន​សង្គ្រោះ​ជីវិត​របស់​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស ហើយ​ស្ថានភាព​និង​ជីវភាព​ប្រជាជន​ក៏​បាន​ល្អ​ប្រសើរ​ឡើងជា​លំដាប់​។

លោក សុខ ឥ​សាន ​បាន​គូសបញ្ជាក់​ថា​៖ «ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា​ ដោយសារ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​បាតដៃ​របស់ សម រ​ង្ស៊ី ណា​បន្តិច​សោះ​។ ពេល​មានមុខ​នៅ​ក្នុង​ឆាកនយោបាយ​ឆ្នាំ​១៩៩៣ សម រ​ង្ស៊ី តែងតែ​បង្ក​អំពើ​អនា​ធិបតេយ្យ ប្រព្រឹត្តអំពើ​ពុក​រលួយ ដឹកនាំ​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់ ឥត​ឈប់​ឈរ តវ៉ា​នេះ​តវ៉ា​នោះ​មិន​ចេះ​ចប់ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ជួប​ប្រទះ​តែ​អ​ស្ថេ​រ​ភាព​ជាប់​ជា​ប្រចាំ​មិនសូវ​សោះ»​ ។

លោក​បាន​បន្ថែម​ថា​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​ បាន​ដឹកនាំ​បាតុកម្ម ញុះញង់ ដុត​កំហឹង កម្មករ​ឲ្យ​ទាមទារ​តម្លើង​ប្រាក់​ឈ្នួល​រហូត​ធ្វើ​កុប្បកម្ម​ជាដើម ហើយ​បំផុសបំផុល​សហគមន៍​អឺរ៉ុប​ឲ្យ​ផ្តាច់​កូតា​នាំ​ចេញ​ផលិតផល​កាត់ដេរ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​ទៀត​ផង​។

​លោក​បាន​សង្កត់ធ្ងន់​៖ «សរុប​មក ទោះបី​គ្មាន សម រ​ង្ស៊ី ក៏​ប្រជាជន​និង​ប្រទេស​កម្ពុជា​ នៅ​តែ​មានការ​រីក​ចម្រើន​និង​អភិវឌ្ឍន៍​ដែរ និង​នៅ​តែ​ធ្វើ​ដំណើរ​ទៅ​មុខជា​និច្ច​» ៕