ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​នាក់​ចាប់រំលោ.ភ​សេពសន្ថវៈ​ដូនជី​ពិការ​អាយុ​៧៨​ឆ្នាំ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដូនជី​ម្នាក់​ដែល​ស្ថិតក្នុង​ស្ថានភាព​ជរា និង​មាន​ជំងឺ​ស្លា.ប់​មួយចំហៀង​ខ្លួន ស្នាក់​នៅ​ក្នុង​វត្ដ​ឧត្ដ​រាវ​តី សង្កាត់ឫស្សី​កែវ ខណ្ឌឫស្សីកែវ បាន​ត្រូវ​ជន​អគតិ៥​នាក់​ចូល​ទៅ​ចាប់រំលោ.ភ​សេពសន្ថវៈ​ម្នាក់ម្ដង​ៗ​ រហូត​បាន​សំរេច​គ្រប់​គ្នា ខណៈ​ពេលដូនជី​រូប​នោះ​សំរាន្ដ​នៅ​ក្នុង​តូប​រៀន​ធម៌​ក្នុងវត្ដ​តែ​ម្នាក់ឯង និង​គ្មាន​លទ្ធភាព​ការពារ​ខ្លួន សូ​ម្បី​តែ​រើបំរះ​នោះ ។ ហេតុការណ៍​ដែល​មិន​នឹក​ស្មាន​ដល់ និង​គួរឱ្យ​ថ្កោលទោស​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់

រាជធានី​ភ្នំពេញ ៖ ដូនជី​ម្នាក់​ដែល​ស្ថិតក្នុង​ស្ថានភាព​ជរា និង​មាន​ជំងឺ​ស្លាប់​មួយចំហៀង​ខ្លួន ស្នាក់​នៅ​ក្នុង​វត្ដ​ឧត្ដ​រាវ​តី សង្កាត់ឫស្សី​កែវ ខណ្ឌឫស្សីកែវ បាន​ត្រូវ​ជន​អគតិ៥​នាក់​ចូល​ទៅ​ចាប់រំលោភ​សេពសន្ថវៈ​ម្នាក់ម្ដង​ៗ​ រហូត​បាន​សំរេច​គ្រប់​គ្នា ខណៈ​ពេលដូនជី​រូប​នោះ​សំរាន្ដ​នៅ​ក្នុង​តូប​រៀន​ធម៌​ក្នុងវត្ដ​តែ​ម្នាក់ឯង និង​គ្មាន​លទ្ធភាព​ការពារ​ខ្លួន សូ​ម្បី​តែ​រើបំរះ​នោះ ។ ហេតុការណ៍​ដែល​មិន​នឹក​ស្មាន​ដល់ និង​គួរឱ្យ​ថ្កោលទោស​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ ផ្អើល​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ឧសភា នៅ​ពេល​ដែល​ស្ដ្រី​ម្នាក់ទៅ​ដាំ​បបរ​ឱ្យ​លោកយាយ​ក៏​ប្រទះ​ឃើញ លោកយាយ​ដេក​ក្នុង​ស្ថានភាព​អាក្រាត​ននលគក ហើយ​សារុង​របស់​គាត់​ត្រូវ​ក្រុម​ជន​ដៃ ដល់​បោះចោល​នៅ​មុខ​តូប​សំណាក់ ។ ដូនជីដែល​រង​គ្រោះ​ដោយ​ក្រុម​ជន​អន្ធពាល​ចាប់រំលោភ​នេះ​ឈ្មោះ​លី លៀង អាយុ​៧៨​ឆ្នាំ ស្នាក់​នៅ​រៀន​ធម៌​ក្នុង​តូប​មួយ​នៅ​ផ្នែក​ខាងជើង​បរិវេណ​វត្ដ​ឧត្ដ​រាវ​តី ​។

ដូនជី​រូប​នោះ ពិការ​មួយ​ចំហៀង​ខ្លួន ​ដោយ​ជំងឺលើសឈាម និង​ពុំ​អាច​និយាយ​រៀបរាប់​អ្វី​កើត​ក្រៅ​តែ ពី​ធ្វើ​កាយវិការ​ពី​ហេតុការណ៍​នេះ​ឡើយ​។ អ្វី​ដែល​គួរ​ឱ្យ​អាណោចអាធ័ម​សំរាប់​លោកយាយ គឺ​បន្ទាប់​ពី​ទទួល​រង​នូវ​ការ​រំលោភ សេពសន្ថវៈ គាត់​គិតតែ​ពី​យំ និង​រៀបរាប់ ដោយ​ធ្វើ​ដៃ​បញ្ជាក់​ពី​សកម្មភាព​ជន​ចំនួន​៥នាក់ ​បាន​ចូល​មក​ខ្ទប់មាត់​គាត់ និង​រំលោភសេពសន្ថវៈ​យ៉ាង​ព្រៃផ្សៃ​បំផុត​។ ជាមួយនឹង​សកម្មភាព​ចាប់រំលោភ​នេះ ដែរក្រុម​ជន​ដៃដល់​បាន​លួច​យក​កង្ហារ​មួយគ្រឿង និង​បាន​ដើរ​លក់​ឱ្យ​ប្រជាពលរដ្ឋ​ទៀតផង ។ តាម​រយៈ​ការ​ដើរ​លក់​កង្ហារ​នេះ​ត្រូវបាន​គេ​ស្គាល់​សមាសភាព​ជន​ដៃដល់​ហើយ គឺជា​អ្នក​រស់នៅ​ក្នុងភូមិ​មិត្ដភាព សង្កាត់​ទឹកថ្លា ខណ្ឌឫស្សីកែវ ។ តាម​ស្ដ្រី​ម្នាក់​ឈ្មោះ​អឿ​ន រ៉ា អាយុ​៤១ឆ្នាំ ដែល​ជា​អ្នក​ជួយ​មើលថែ​ដូនជី​រូប​នេះ បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១១ ឧសភា នោះខណៈ​រូប​គាត់​ទៅដាំ​បបរ​ឱ្យ​ដូនជី​ដូច​សព្វមួយដង ស្រាប់តែប្រទះ​ឃើញ​ដូនជី​ដែល​ត្រូវ​គេ​ចាប់រំលោភ​នេះ​ដេក​ស្ដូកស្ដឹង​ទាំង​ខ្លួនប្រាណ​អាក្រាត​ក្រៅ​មុង​នៅ​យ៉​មុខ​តូប ។

គាត់​បន្ដ​ថា នៅ​ក្បែរ​ពាងទឹកមុខ​តូប​គាត់ ក៏​ឃើញ​សារុង​របស់​ដូនជី ដែល​ត្រូវ​ជន​ដៃដល់​សំរាត​បោះចោល​ធ្លាក់​នៅ​ទីនោះ ។ អំពើ​ដ៏​លាមក​ថោកទាប​នេះ​បាន ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ព្រះសង្ឃ និង​ដូនជី​ផ្សេង​ទៀត​បាន​នាំ​គ្នា​ទៅ​មើល និង​សួរនាំពី​សកម្មភាព​ចាប់រំលោភ​យ៉ាង​ឃោរឃៅនេះ ។ តាម​ប្រភព​ព័ត៌មាន​បាន​បង្ហាញ​ថា ក្រុមជន​អគតិ​ទាំងនោះ​ជា​ក្មេង​ស្ទាវ និង​បាន​ចាប់រំលោភ​ដូនជី​នៅ​ចន្លោះ​ពី​ម៉ោង​១​ទៅ​ម៉ោង​២ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១១ ខែឧសភា នៅ​ពេល​ដូនជី​រូប​នេះ​សំរាន្ដ​ក្នុង​មុង​នៅ ​យ៉មុខ​តូប​ ។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រំលោភ​ម្នាក់ម្ដង​ៗ​ហើយ ក្រុម​ជន​នេះ​ក៏​បាន​ធ្វើ​សកម្មភាព​លួច​យក​កង្ហារ​មួយ​គ្រឿង​របស់​គាត់​ទៅ​បាត់​ទៀត​ ។ តាម​ការ​រៀបរាប់​របស់​អ្នក​ជិតខាង​បាន ឱ្យ​ដឹង​ថាដូនជី លី លៀង បាន​ស្នាក់​នៅរៀន​ធម៌​ក្នុង​វត្ដ​នេះ​រយៈពេល​ប្រមាណ​ជាង១០​ឆ្នាំ​មក​ហើយ ដោយ​លោកយាយ​ពុំ​មានកូនចៅ​ឡើយ មាន​តែ​ក្មួយ និង​អ្នក​ភូមិ​ដែលចេញចូល​មើលថែ​រក្សា បន្ទាប់​ពី​មាន​ជំងឺ លើសឈាម​ស្លាប់​មួយ​ចំហៀង​ខ្លួន​កាលពី​ខែ តុលា ឆ្នាំ​២០០៩​កន្លង​មក ។

ប្រជាពលរដ្ឋ​ជាពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ដ និង​ព្រះសង្ឃ​បាន សំណូមពរ​ដល់​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ សូមជួយ​ធ្វើ​អន្ដរាគមន៍​ស្រាវជ្រាវ​ចាប់​ជន​ដៃដល់​មក​កាត់ទោស​តាម​ច្បាប់​ឱ្យ​ខាង​តែ​បាន ។ តាម​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា មានការ​អះអាង​ថា មាន​ករណី​ចាប់រំលោភសេពសន្ថវៈ​នេះ​ពិតប្រាកដ​មែន តែ​ពុំ​ទាន់​មានបងប្អូន ឬ​បុគ្គល​រូប​ណាមួយ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅឡើយ​ទេ ទោះបីជា​បែប​ណា​សមត្ថកិច្ច​មិន​ព្រងើយកន្ដើយ​នោះ​ឡើយ ។