ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ចឹង​ដែរ! លែងលះ​ប្រពន្ធ​យក​តុក្កតា​ធ្វើ​គូស្នេហ៍

6 ឆ្នាំ មុន

AFP ​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា បុរស​ជនជាតិ​ជប៉ុន​ម្នាក់​លង់​ស្នេហ៍​តុក្កតា​កៅស៊ូ ក្រោយ​ពី​ចែកផ្លូវ​ជាមួយ​ប្រពន្ធ និង​កូន ។ បុរស​នេះ​រស់នៅ​ក្រុង​តូ​ក្យូ ។

លោក​ Masayuki Ozaki​ អាយុ​៤៥​ឆ្នាំ​ក្រោយ​ពី

AFP ​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា បុរស​ជនជាតិ​ជប៉ុន​ម្នាក់​លង់​ស្នេហ៍​តុក្កតា​កៅស៊ូ ក្រោយ​ពី​ចែកផ្លូវ​ជាមួយ​ប្រពន្ធ និង​កូន ។ បុរស​នេះ​រស់នៅ​ក្រុង​តូ​ក្យូ ។

លោក​ Masayuki Ozaki​ អាយុ​៤៥​ឆ្នាំ​ក្រោយ​ពី​មានកូន​ស្រី​២​នាក់​មក ក៏​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ ។ រស់នៅ​ម្នាក់ឯង ធ្វើ​ឱ្យ​លោក​មាន​អារម្មណ៍​កណ្តោចកណ្តែង ប៉ុន្តែ​ក្រោយមក​ចាប់ចិត្ត​ស្រលាញ់​​តុក្កតា​កៅស៊ូ​ Mayu ​ក៏​យក​ដាក់​តាំង​នែប​និត្យនៅ​ក្នុង​បន្ទប់ ។

លោក ​Ozaki ​តែងតែ​នាំ​តុក្កតា​ជាទី​ស្រឡាញ់​ដើរ​កម្សាន្ត​នៅ​ទីកន្លែង​ជា​ច្រើន ។

បុរស​ដែល​មាន​ជំនាញ​ខាង​ធ្វើ​សរសៃ​លោក​ Masayuki Ozaki ​បញ្ជាក់​ថា លោក​មិន​ចាប់អារម្មណ៍​លើ​មនុស្ស​ស្រី​ទេ ។ «​នារី​ជប៉ុន​ជា​មនុស្ស​យល់​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន បុរស​ជា​ច្រើន​តែងតែ​ចង់បាន​នរណា​ម្នាក់​ចេះ​ស្តាប់បង្គាប់​ដោយ​គ្មាន​ការ​រអ៊ូរទាំ​នៅ​ពេល​ឈប់​សម្រាក​ពី​ការងារ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ទោះបីជា​ខ្ញុំ​មាន​បញ្ហា​អ្វី​ក៏​ដោយ Mayu​ រមែង​រង់ចាំ​ជា​ប្រចាំ ខ្ញុំ​ស្រឡាញ់​នាង និង​ចង់​នៅ​ជាមួយ​នាង​ជា​រៀង​រហូត​» ។

បច្ចុប្បន្ន​ប្រទេស​ជប៉ុន​មាន​លក់​តុក្កតា​រូបរាង​ និង​មុខមាត់​ដូច​មនុស្ស​ស្រី អាច​ធ្វើ​ចលនា​ដៃ ដោះ​ប្តូរ​ក្បាល និង​អវយវៈ​ភេទ​បាន ។ អត្រា​លក់​ប្រហែល​២.០០០​គ្រឿងក្នុង​មួយ​ឆ្នាំ ដោយ​មួយ​តម្លៃ​៦.០០០​ដុល្លារ ។

បច្ចុប្បន្ន​បុរស​ជា​ច្រើន​ពេញ​និយម​យក​តុក្កតា​ធ្វើ​ជា​គូស្នេហ៍ ព្រោះ​ធុញទ្រាន់​នឹង​មនុស្ស​ស្រី ៕