ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយក​ក្រុមហ៊ុន​ម្នាក់ ត្រូវ​ឃុំខ្លួន​ពី​បទ​កំហែង​យក និង​រំលោ.ភ​លើ​ទំនុកចិត្ត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​សណ្ឋាគារ និង​កាស៊ីណូ ហ្វ័​រ​ជូ​ណា ជនជាតិ​កូរ៉េ​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា ២០១៧​នេះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​សណ្ឋាគារ និង​កាស៊ីណូ ហ្វ័​រ​ជូ​ណា ជនជាតិ​កូរ៉េ​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា ២០១៧​នេះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ កំហែង​យក និង​បទ​រំលោភ​លើ​ទំនុកចិត្ត​។ ជនសង្ស័យ​ឈ្មោះ ស៊ុន សាង​ស៊ុ​ក ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិ​កូរ៉េ មុខងារ​ជា​អគ្គនាយក​ក្រុមហ៊ុន សណ្ឋាគារ និង​កាស៊ីណូ ហ្វ័​រ​ជូ​ណា ដែល​មា​នទី​តាំងនៅ​ខេត្ត​ព្រះ​សីហ​នុ​។

ដើមចម​នៃ​ការ​ឃុំខ្លួន​ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​ប្រភព​ធ្លាយ​ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​សណ្ឋាគារ និង​កាស៊ីណូ ហ្វ័​រ​ជូ​ណា កន្លង​មក​មាន​អគ្គនាយក​៣​នាក់​ហើយ ក្នុង​ភាគហ៊ុន​រកស៊ី​ជាមួយ​គ្នា​។ ដំណាក់កាល​ចុង​ក្រោយ​មានឈ្មោះ ស៊ុន សាង​ស៊ុ​ក ជា​អគ្គ​នាយ​ក្រុមហ៊ុន ចាប់ពី​អំឡុង​ឆ្នាំ​២០១៦ មក​។ រយៈពេល​២​ទៅ​៣​ខែ​ដើមឆ្នាំ​២០១៧​នេះ លោក​ស៊ុន សាង​ស៊ុ​ក មិន​បាន​ចែក​ផល​ចំណេញ​ឲ្យ​ទៅ​ភាគី​ភាគហ៊ុន​នោះ​ទេ ហើយ​ថែម​ទាំង​បាន​និង​សម្លុត​គំរាមកំហែង​ឲ្យ​សមាជិក​ដទៃ​ទៀត​ផ្ទ​រ​ភាគហ៊ុន​ឲ្យ​រូបគេ​កាន់កាប់​ម្នាក់ឯង បើ​មិន​ដូច្នេះ​គេ​នឹង​សម្លាប់​ចោល​។ ដោយសារ​តែ​មាន​ពាក្យ​លេចឮ ប្រមាថ​គំរាមកំហែង​ថា និង​សម្លាប់ រួម​ទាំង​ការ​មិន​ចែក​ផល​ចំណេញ​ក្នុង​ភាក​ហ៊ុន​ផង​នោះ ជនជាតិ​កូរ៉េ​ម្នាក់​ផ្សេង​ទៀត​បាន​ចេញ​មុខ​ធ្វើ​ជាដើម​បណ្តឹង ប្តឹង​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ចាត់ការ​លើ​អគ្គនាយក​ក្រុមហ៊ុន​នេះ​។

នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ ២០១៧ កញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​លោក ស៊ុន សាង​ស៊ុ​ក ចូលខ្លួន​ដើម្បី​សាកសួរ​លើ​ពាក្យបណ្តឹង របស់​ភាគី​ម្ខាង​ទៀត​នោះ​។ ក្រោយ​ពី​សាកសួរ​ហើយ​កញ្ញា វ៉ា សក្តា បាន​ឲ្យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​សាល​ជា​ធានី​ភ្នំពេញ ឃាត់ខ្លួន​បណ្តោះអាសន្ន​។ លុះ​ព្រឹក​ថ្ងៃ​ទី​៤​ខែកក្កដា តំណាង​អយ្យការ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​កំហែង​យក និង​បទ​រំលោភ​លើ​ទំនុកចិត្ត​។ ក្រោយ​ពី​តំណាង​អយ្យការ​ចោទប្រកាន់​ហើយ សំណុំរឿង​នោះ​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​លោក ឌុ​ច សុខ​សា​រិ​ន ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​៕