ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កាំកុងត្រូល​ខេត្ត រក​ឃើញ​សារធាតុ​គីមី​ក្នុង​ចាហួយ ថា​ញ់​ប៊ិ​ញ

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​៤ កក្កដា ២០១៧​នេះ មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ ពេល​ចុះ​ពិនិត្យ​ទីផ្សារ បាន​រក​ឃើញ​ចាហួយ​ដូង ថា​ញ់​ប៊ិ​ញ ចំនួន​១០០​កញ្ចប់​តូច

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​៤ កក្កដា ២០១៧​នេះ មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ ពេល​ចុះ​ពិនិត្យ​ទីផ្សារ បាន​រក​ឃើញ​ចាហួយ​ដូង ថា​ញ់​ប៊ិ​ញ ចំនួន​១០០​កញ្ចប់​តូច ស្មើនឹង​៥​កញ្ចប់​ធំ ដែល​ប្រភេទ​ចាហួយ​ហាមឃាត់​នៅ​ក្នុង​តូប​លក់ដូរ​មួយ​កន្លែង​នៅ​ផ្សារ​សាមគ្គី អូរ​ចំណារ ដែល​ជា​ផ្សារ​ថ្មី ស្ថិត​ក្នុងភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា ហេង ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ ហើយ​បាន​ដកហូត​យក​មក​រក្សា​ទុក​ដើម្បី​កម្ទេច​ចោល​។

បើ​តាម​មន្ត្រី​ក​សាខា​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ​បាន ឲ្យ​សារព័ត៌មាន​ដឹង​ថា នំ​ចាហួយ​ប្រភេទ​នេះ​មាន​សារធាតុ​គីមី និង​មាន​លាយឡំ​ដោយ​កៅស៊ូ​ប្លា​ស្ទិ​ក ដែល​មន្ត្រី​កាំកុងត្រូល​បាន​ហាមឃាត់​ដាច់ខាត​មិន​ឲ្យ​មាន​លក់ដូរ​លើ​ទីផ្សារ​។ បន្ទាប់​ពី​ត្រួតពិនិត្យ​ទំនិញ​ក្នុង​ផ្សារ​រួច នៅ​ព្រឹក​នោះ​ផង​ដែរ​សាខា​កាំកុងត្រូល​បាន​ចុះ​បង្ហាត់ បង្ហាញ​ណែនាំ​ឲ្យ​ស្គាល់​បញ្ហា​ដែល​មាន​សា​ធាតុ​ហាមឃាត់​ដល់​សិស្សានុសិស្ស​ក្នុង​បឋម​សិក្សា និង​អនុ​វិទ្យាល័យ​អូរ​ចំណា ដើម្បី​ឲ្យ​សិស្សានុសិស្ស​ទាំងអស់​យល់​ស្គាល់​ពី​ចំណីអាហារ​ផ្សេង​ៗ​មួយ​ចំនួន​ដែល​មាន​ផ្ទុក​សារជាតិ​ហាមឃាត់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។

នេះ​គឺជា​យុទ្ធនាការ​មួយ​យ៉ាង​ល្អ​របស់​សាខា​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​ចុះ​អនុវត្ត​ផ្ទាល់​បង្ហាញ​ដល់​សិស្សានុសិស្ស ធ្វើ​ឲ្យ​សិស្សានុសិស្ស​មាន​ភាព​ឆ្លាត​វៃ​ក្នុង​ការ​ពិនិត្យ​ចំណីអាហារ​ដែល​ខ្លួន​បរិភោគ​៕