ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់​បន្ត​សន្លប់​បាត់ស្មារតី ក្រោយ​ហេតុការណ៍​ឧទ្ធម្ភាគចក្រ​ប៉ះ​គ្នា​នៅ​អូស្ត្រាលី

1 ឆ្នាំ មុន

ក្មេង​ប្រុស​អូស្ត្រាលី​អាយុ ១០​ឆ្នាំ​ម្នាក់​បន្ត​សន្លប់​បាត់ស្មារតី​រហូត​មក​ដល់​ថ្ងៃ​សុក្រ ទី ៦ មក​រា​នេះ

អូស្ត្រាលី ៖ ក្មេង​ប្រុស​អូស្ត្រាលី​អាយុ ១០​ឆ្នាំ​ម្នាក់​បន្ត​សន្លប់​បាត់ស្មារតី​រហូត​មក​ដល់​ថ្ងៃ​សុក្រ ទី ៦ មក​រា​នេះ បន្ទាប់​ពី​ឧទ្ធម្ភាគចក្រ ២​គ្រឿង​ប៉ះទង្គិច​គ្នា​កាលពីដើម​ស​ប្តា​ហ៍​នេះ បណ្តាល​ឱ្យ​មនុស្ស ៤​នាក់​ស្លា​.​ប់ រួម​ទាំង​ម្តាយ​របស់​ក្មេង​ប្រុស​នោះ​ផង​ដែរ​។ គួររំលឹកថា ឧទ្ធម្ភាគចក្រ​២​គ្រឿង​ប៉ះ​គ្នា ស្លា​.​ប់ និង​របួស​ជិត​១០​នាក់

នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក្មេង​ប្រុស​ម្នាក់​ទៀត​អាយុ ៩​ឆ្នាំ ដែល​មាន​សភា​ធ្ងន់ធ្ងរ​នៅ​មន្ទីរពេទ្យ បានដឹង​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​មាន​របួស​ក្បាល​។ នេះ​បើ​យោង​តាម​អាជ្ញាធរ​សុខាភិបាល​។ ម្តាយ​របស់​ក្មេង​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​មាន​សភាព​ធម្មតា​។

មនុស្ស ៣​នាក់​ផ្សេង​ទៀត​ដែល​រង​របួស​ក្នុង​ហេតុការណ៍​ឧទ្ធម្ភាគចក្រ​ប៉ះទង្គិច​គ្នា​នោះ បាន​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។

សូម​បញ្ជាក់​ថា ការ​ប៉ះ​គ្នា​នៅ​លើ​អាកាស​ដ៏​រន្ធ​.​ត់​កើតឡើង​នៅ​ពេល​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​បាន​ហោះ​ឡើង ខណៈ​មួយ​គ្រឿង​ទៀត​បន្ទាប់ខ្លួន​ចុះ​ចត​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ នៅ​លើ​ឆ្នេរ Gold Coast នៃ​រដ្ឋ Qeeunland ប្រទេស​អូស្ត្រាលី​។

អ្នក​បើក​ម្នាក់ អ្នកដំណើរ​អង់គ្លេស ២​នាក់ និង​ម្តាយ​របស់​កុមារ​អាយុ ១០​ឆ្នាំ​ឈ្មោះ Vanessa Tadros វ័យ ៣៦​ឆ្នាំ បាន​ស្លា​.​ប់​នៅ​ពេល​ឧទ្ធម្ភាគចក្រ​ដែល​ពួក​គេ​ជិះ​បាន​ធ្លាក់​ចុះ​ទៅ​ដី​។

ចំណែក​អ្នក​បើ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ទៀត​បាន​ធ្វើការ​ចុះ​ចត​នៅ​លើ​ឆ្នេរ​ខ្សាច់​ដោយ​សុវត្ថិភាព ទោះបី​វា​រង​ការ​ខូច​ខាង​យ៉ាង​ខ្លាំង​ក្តី​ក្នុង​ការ​ប៉ះទង្គិច​គ្នា​៕ (​យោង​តាម​ប្រភព​៖ AP)