ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​…! ​មេភូមិឆក់កាំភ្លើង​ដែល​គេបម្រុញដក​បា.ញ់​​​បាន…

6 ឆ្នាំ មុន

ខេត្តក្រចេះ​ ៖​ ជម្លោះដីធ្លី​នៅ​ចំណុច​​ដី​ឧ​បស​ម្ព័​ន្ធ​​រវាង​ស្រុក​ព្រែក​ប្រសព្វ​ ខេត្តក្រចេះ និង​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បាន​ឈាន​ឱ្យ​​មាន​ការ​ប៉ះ​ទង្គិច ​នៅ​ពេល​ដែល​អាជ្ញាធរ​ភូមិ-ឃុំ​ចុះ​ទៅ​ដោះ​ស្រាយ​​ជាមួយ​​​មនុស្ស​មួយ​ក្រុម​ប្រដាប់​​ដោយ​អាវុធ​​មក​ពី​ខេត្តកំពង់ធំ រហូត​លោក​មេ​ភូមិស្រ​វ៉ា​​យក​បាន​កាំភ្លើងខ្លី​មួយ​ដើម ​ដែល​បម្រុង​បា.ញ់​គំរាម​នៅ​​ពេល​ប៉ះទង្គិច​គ្នានោះ ​។

ខេត្តក្រចេះ​ ៖​ ជម្លោះដីធ្លី​នៅ​ចំណុច​​ដី​ឧ​បស​ម្ព័​ន្ធ​​រវាង​ស្រុក​ព្រែក​ប្រសព្វ​ ខេត្តក្រចេះ និង​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បាន​ឈាន​ឱ្យ​​មាន​ការ​ប៉ះ​ទង្គិច ​នៅ​ពេល​ដែល​អាជ្ញាធរ​ភូមិ-ឃុំ​ចុះ​ទៅ​ដោះ​ស្រាយ​​ជាមួយ​​​មនុស្ស​មួយ​ក្រុម​ប្រដាប់​​ដោយ​អាវុធ​​មក​ពី​ខេត្តកំពង់ធំ រហូត​លោក​មេ​ភូមិស្រ​វ៉ា​​យក​បាន​កាំភ្លើងខ្លី​មួយ​ដើម ​ដែល​បម្រុង​បាញ់​គំរាម​នៅ​​ពេល​ប៉ះទង្គិច​គ្នានោះ ​។

ទំនាស់​ដី​ជាប់​ព្រំប្រទល់​​​ខាងក្រោយ​ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​ស​ន្ទុ​ក ត្រូវ​បាន​គេ​និយាយ​ថា បាន​កើត​មាន​ឥត​ឈប់​ឈរ ខណៈ​ដែល​ដី​ព្រៃ​នៅ​តំបន់​នោះ កំពុង​តែ​ត្រូវ​ជន​មាន​អំណាច​មក​ពី​ខេត្តកំពង់ធំ បាន​រំលោភ​យក​ធ្វើ​ឲ្យ​ប៉ះពាល់​ដីចម្ការ​របស់​អ្នក​ភូមិ​នៅ​ស្រុក​​ព្រែក​ប្រសព្វ​ ។ ការ​ចុះ​ដោះស្រាយ​ករណី​វិវាទ​ដី​ធ្លា​រវាង​ពលរដ្ឋ​រស់នៅ​ចំណុច​ដី​ឧ​បស​ម្ព័​ន្ធខាងក្រោយ​ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ បាន​ធ្វើ​ឡើងជា​ថ្មី​ម្តងទៀត​ កាលពី​រសៀល​ថ្ងៃ​ទី​៣ ​កក្កដា ​។

មេ​ភូមិ​ស៊ីទែន ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ លោក​សាយ ខេន ដែល​បាន​ចុះ​ទៅ​​ដោះ​ស្រាយ ​និង​ជួប​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នោះ បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​អាជ្ញាធរ​ចុះ​ទៅ​ដោះស្រាយ ក៏​ស្រាប់តែ​មាន​មនុស្ស​មួយ​ក្រុម​ស្លៀកពាក់​ឯកសណ្ឋាន​ប៉េ​អឹម​​២​នាក់ និង ស្លៀកពាក់​ស៊ី​វិល​ពីរ​នាក់​ប្រដាប់​ដោយ​អាវុធ​ ។ មនុស្ស​៤​នាក់​នេះ ត្រូវ​បាន​ពលរដ្ឋ​សន្និដ្ឋាន​ថា ជា​ក្រុម​មនុស្ស​ដែល​អ្នកមាន​អំណាច​ជួល​មក​កាង​ និង​មើល​ការ​ខុស​ត្រូវ​ដី​នៅ​ចំណុចនេះ​ ដែល​គេ​បាន​រំលោភ​យក​ ។

មេ​ភូមិ​ស៊ីទែន​លោក​សាយ ខេន បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​កំពុង​តែ​ចុះ​ទៅ​ដោះ​ស្រាយ ស្រាប់តែ​មានការ​ប៉ះទង្គិច​រវាង​ពលរដ្ឋ ជាមួយ​​និង​ក្រុម​មនុស្ស​៤​នាក់​នោះ​ ។ ភ្លាម​ៗ​នោះ​ក្រុម​មនុស្ស​៤​នាក់ ដែល​មាន​ស្លៀក​ស៊ី​វិល និង​ឯកសណ្ឋាន បាន​ព្យាយាម​ចាប់​ពលរដ្ឋ​ដែល​តវ៉ា​ដាក់​ខ្នោះ តែ​ក៏​ត្រូវ​បាន​រើ​បំរះ​ និង​ក៏​មានការ​ប្រតាយប្រតប់​គ្នា ដោយ​ក្រុម​ជន​ទាំងនោះ​ព្យាយាម​ដក​កាំភ្លើង​ភ្ជង់​បាញ់​​គំរាម​ទៀត​ ។ តែ​មិន​អាច​ធ្វើ​បាន​ដោយសារ​តែ​ពល​រដ្ឋ​ច្រើន​នាក់ ឈាន​ឲ្យ​មានការ​ប្រតាយប្រតប់​ ហើយ​លោក​ក៏​កញ្ឆក់​បាន​កាំភ្លើងខ្លី​១​ដើម ដែល​ពួក​គេ​បំរុង​បាញ់​ ។ បន្ទាប់​ពី​ឃើញ​ស្ថានភាព​បែប​នេះ ក្រុម​មនុស្ស​៤​នាក់​នោះ​បាន​រត់​គេចខ្លួន ពី​ការ​ដេញ​វាយ​ពី​សំណាក់​ពលរដ្ឋ​ ។

អធិការ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ លោក​វរសេនីយ៍ទោ ចាន់ សុ​ផល្លា បាន​បញ្ជាក់ ថា អាជ្ញាធរ​ឃុំ​សោ​ប​ បាន​យក​កាំភ្លើងខ្លី​ម៉ាក​ការ​៥៤​មួយ​ដើម​ ដែល​ពួក​គាត់​ដណ្តើម​យក បាន​ពី​ក្រុម​ជន​៤​នាក់​នោះ​ មក​ប្រគល់​ឲ្យ​នគរបាល​ស្រុក ​។  ​​​ក្នុង​រឿង​វិវាទ​ដីធ្លី​ នៅ​ល្ងាច​​មេះ គឺ​មិន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ក្រៅពី​បាន​ផ្ទុះ​ការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​រួច​មក​ ។ លោក​ថា​ ខាង នគរ​បាល​កំពុង​តែ​ស៊ើបអង្កេត​រក​ម្ចាស់​កាំភ្លើងខ្លី​មួយ​ដើម​នេះ​ ៕