ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​បិសាច​ក្រហម Manchester United ចេញ​ឈុត​ថ្មី​ហើយ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manutd.com បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Adidas បាន​បញ្ចេញ​ម៉ូ​ដ​ឈុត​ថ្មី​សម្រាប់​រដូវ​កាល​ថ្មី​របស់​ក្រុម​បិសាច​ក្រហម Manchester United

តាម​ប្រភព​ព័ត៌មាន Manutd.com  បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Adidas បាន​បញ្ចេញ​ម៉ូ​ដ​ឈុត​ថ្មី​សម្រាប់​រដូវ​កាល​ថ្មី​របស់​ក្រុម​បិសាច​ក្រហម Manchester United កាលពី​ម្សិលមិញ ។ ឈុត​សម្លៀក​បំពាក់​ថ្មី​នេះ នៅ​តែ​មានការ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​រថយន្ត Chevrolet ដដែល ។

នៅ​លើ​អាវ​ថ្មី​របស់​ក្រុម​មាន​ឆ្នូត​៣​នៅ​លើ​ស្មា ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន​សម្ភារ​កីឡា Adidas ។ នៅ​លើ​ដៃ​អាវ​មាន​ស្នាម​ឆ្នូត​ស និង​ខ្មៅ ដែល​តំណាង​ឲ្យ​ទង់​ដែល​តែងតែ​បក់រ​វេច​ៗ​នៅ​ទីលាន Old Trafford ។ 

ឈុត​សម្លៀក​បំពាក់​ថ្មី​នេះ​នឹង​ត្រូវ​យក​ទៅ​ពាក់​នៅ​ក្នុង​យុទ្ធនាការ​ប្រ​កូត​ដំណើរ​ទេសចរណ៍​នៅ​អា​មេ​រិ​ក​ជាមួយនឹង LA Galaxy, Real Salt Lake, Man City និង Real Madrid ជាដើម ៕