ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សម្តេចតេ​ជោ ផ្តល់ជូន​ពលរដ្ឋជនពិការជើង​

6 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ​នៅ​​ព្រឹក​ថ្ងៃ​ទី០​៣ ​កក្កដា ​ក្រុមការងារ​មនុស្សធម៌ ដឹកនាំ​​ដោយ​លោកហេង សា​រ៉ា បាន​នាំ​យក​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ផ្តល់​ជូន​ប្អូនប្រុស​ឈ្មោះ​អាត ណា​វី អាយុ​២២​ឆ្នាំ ជា​ជន​ពិការ​ជើង

​ខេត្ត​កំពង់ចាម ៖ ​នៅ​​ព្រឹក​ថ្ងៃ​ទី០​៣ ​កក្កដា ​ក្រុមការងារ​មនុស្សធម៌ ដឹកនាំ​​ដោយ​លោកហេង សា​រ៉ា បាន​នាំ​យក​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ផ្តល់​ជូន​ប្អូនប្រុស​ឈ្មោះ​អាត ណា​វី អាយុ​២២​ឆ្នាំ ជា​ជន​ពិការ​ជើង ប្អូនប្រុស​ត្រូវ​បាន​ឪពុក​ម្តាយ​ស្លាប់​ចោល​​ទាំងអស់​តាំងពី​​តូច មាន​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ដោយស៊ី​ឈ្នួល​ឃ្វាលគោ​ឱ្យ​អ្នក​ក្បែរ​ខាង ​ដើម្បី​ប្តូរ​យក​បាយ​ហូប​មួយ​ពេល​ៗ​តែ​ប៉ុណ្ណោះ ប្អូនប្រុស​រស់នៅ​ភូមិ​កោះ​ស្វាយ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។

អំណោយ​ដែល​ផ្តល់​ជូន​​មាន​សម្ភារ​ផ្ទះបាយ​១​ឈុត​, គ្រឿង​ឧបភោគ​-​បរិភោគ​, សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ធំ និង​ថវិកា​៤០០,០០០ ម៉ឺន​​រៀលផងដែរ ​។ ដោយ​មានការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​បាន​ស្នើ​​សុំ​រទេះរុញ​មួយ​គ្រឿង ​សម្រាប់​ជន​ពិការ ជូន​អ្នក​មីង អ៊ូ សា​រឿ​ន អាយុ​៦៥​ឆ្នាំ មាន​ជំងឺ​ពិការ​ស្លាប់​មួយ​ចំហៀង​ខ្លួន ក្រុមការងារ​បាន​ផ្តល់​រទេះរុញ​មួយ​គ្រឿង​ជា​អំណោយ​​សម្តេច​ទាំង​ទ្វេ និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​ ។