ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សុខ ឥ​សាន​៖ ការ​តែងតាំង​ស្ត្រី​ជា​អភិបាលខេត្ត​ក៏​ត្រូវ​គេ​រិះគន់​ថា​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥ​សាន បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ មិថុនា​ នេះ​ថា រាល់​ការ​តែង​តាំង​មន្ត្រី​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ និង​ការ​ដាក់​បេក្ខភាព​ស្ត្រី​ ក្នុង​ការ​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត គឺ​ត្រូវធ្វើ​ឡើង​ដោយ​មានការ​ពិចារ​ណា​លើ​គុណភាព និង​សមត្ថភាព​របស់​ស្ត្រី​ផង​ដែរ ​។

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥ​សាន បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ មិថុនា​ នេះ​ថា រាល់​ការ​តែង​តាំង​មន្ត្រី​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ និង​ការ​ដាក់​បេក្ខភាព​ស្ត្រី​ ក្នុង​ការ​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត គឺ​ត្រូវធ្វើ​ឡើង​ដោយ​មានការ​ពិចារ​ណា​លើ​គុណភាព និង​សមត្ថភាព​របស់​ស្ត្រី​ផង​ដែរ ​។

​លោក​បាន​បញ្ជាក់​ថា ​គ្មាន​អ្នក​ណា​ម្នាក់​អាច​បញ្ជា​គណបក្ស​នយោបាយ​ណាមួយ​ ឲ្យ​តែងតាំង​បេក្ខភាព​តាម​ការ​ចង់បាន​របស់​គេ​នោះ​ទេ ព្រោះ​វា​ជា​សិទ្ធិ​របស់​គណបក្ស​ន​យោបាយ​ ។ ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​មាន​អង្គការ​​ក្នុងស្រុក​មួយ​ចំនួន​​បាន​ទិទៀន​ថា​ ចំនួន​ស្ត្រី​ជាប់​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ឆ្នាំ២០១៧​នេះ​​មាន​ចំនួន​តិច ហើយ​ស្នើ​ទាមទា​ឲ្យ​រដ្ឋាភិបាល ណែនាំ​ឲ្យ​គណបក្ស​នយោបាយ​ដាក់​បេក្ខភាព​ជា​ស្ត្រី​ឲ្យ​បាន​ច្រើន​ ។

លោក​សុខ ឥ​សាន្ត​ បាន​ពន្យល់​ថា​៖ «​គណបក្ស​នយោបាយ​នី​មួយ​ៗ​មាន​ឯករាជ្យ​ភាព​របស់​​ខ្លួន ​។ ការ​ដាក់​បេក្ខជន​យ៉ាងណា អាស្រ័យ​​លើ​សិទ្ធិ​របស់​គណបក្ស​នយោបាយ​នីមួយ​ៗ ​។ រាជរដ្ឋាភិបាល​ មិន​មាន​សិទ្ធិ​បង្គាប់បញ្ជា​ឲ្យ​គណបក្ស​នយោបាយ​ធ្វើ​តាម​ទេ​» ​។

មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​រូប​នេះ​ បាន​បន្ថែម​ទៀត​ថា​៖ «​ដោយឡែក ​ចំពោះ​ការ​តែងតាំង​មន្ត្រី អាស្រ័យ​លើ​លក្ខណៈ​សម្បត្តិ​​របស់​មន្ត្រី​ម្នាក់​ៗ​ដែរ មិនមែន​ចង់បាន​ស្ត្រី​ច្រើន ហើយ​ឲ្យ​តែ​ឃើញ​ស្ត្រី​ចេះ​តែ​តែងតាំង​នោះ​ទេ ចាំបាច់​ផ្តល់​អាទិភាព​ជូន​ស្ត្រី តែ​ក៏​ត្រូវ​គិតគូរ​ពី​គុណភាព និង​សមត្ថភាព​ផង​ដែរ​» ​។

កន្លង​ទៅ ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុក្ខ​ដាក់​ក្នុង​ការ​តែងតាំង និង​តម្លើង​ថ្នាក់​មន្ត្រី​ជា​ស្ត្រី​តាម​​ស្ថាប័ន អង្គភាព​ជា​បន្តបន្ទាប់ បាន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​ ។

លោក សុខ ឥ​សាន្ត​ បាន​បន្ថែម «​ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​តែចៀស​មិន​ផុត​ ពី​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ មិន​បាន​ដែរ ឧទាហរណ៍​ដូច​ជា​ការ​តែងតាំង​នារី មិថុនា ភូ​ថង​ ជា​អភិបាលខេត្ត​កោះកុង​ជាដើម ក៏​មានការ​ទិទៀន​ថា​ តែងតាំង​ខ្សែ​ស្រឡាយ​​ឯកឧត្តម សាយ ភូ​ថង ដែរ ​។ តើ​ឱ្យ​​ធ្វើ​ម៉េច​បាន​ត្រូវចិត្ត​អស់លោក ​អ្នកតែងតែ​​ទិទៀន​នោះ? មាន​តែ​ផ្លូវ​ម្យ៉ាង ​គឺ​អ្នក​ទិទៀន​នោះ​បង្កើត​​គណបក្ស​ទៅ​ចូល​រូ​ម​ប្រកួត​ប្រជែង ហើយ​បើ​ឈ្នះ​ឆ្នោត​ចង់​ដាក់​ស្ត្រី​តាំង​ពីលើ​ដល់​ក្រោម​ទៅ ជា​សិទ្ធិ​សម្រេច​របស់​គណបក្ស​ឈ្នះ​​ឆ្នោត​នោះ​ហើយ» ​។

អង្គការ​សង្គម​ស៊ី​វិល​ចំនួន​២៦​ ថ្មី​ៗ​នេះ​​បាន​រិះគន់​ថា ​ផែនការ​យុទ្ធសាស្ដ្រ​ថ្នាក់​ជាតិ ​ដែល​រដ្ឋាភិបាល​កំណត់​ថា នឹង​បង្កើន​ចំនួន​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ជា​ស្ដ្រី​ឱ្យ​​បាន​២៥​ភាគរយ នៅ​ឆ្នាំ​២០១៨ គឺ​បាន​ទទួល​បរាជ័យ​ដោយសារ​ចំនួន​ស្ដ្រី​ ដែល​ជាប់​ជា​មេឃុំ​-​ចៅសង្កាត់​មានការ​ថយ​ចុះ​ពី​ចំនួន​២.០៣៨​នាក់ ស្មើនឹង​១៧,៧៨​ភាគរយ នៅ​ឆ្នាំ​២០១២ មក​នៅ​ត្រឹម​១.៩៤០​នាក់ ស្មើ​១៦,៧៦​ភាគរយ នៅ​ឆ្នាំ​២០១៧ ។