ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​មាន​ម៉ង! ដើម្បី​សម្រេច​បំណង​យក​ម្ជុល​​ស៊ក​​ចូល

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ជនជាតិ​ចិន​ម្នាក់​អាយុ​៣៥​ឆ្នាំ ត្រូវ​គ្រូពេទ្យ​វះកាត់​យក​ម្ជុល​ប្រវែង​ពី​២​ទៅ​៤​អីុ​ង​ចំនួន​១៥​ដើម​ចេញពី​លិង្គ ក្រោយ​ពី​គេ​ស៊ក​ចូល​ដើម្បី​

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ជនជាតិ​ចិន​ម្នាក់​អាយុ​៣៥​ឆ្នាំ ត្រូវ​គ្រូពេទ្យ​វះកាត់​យក​ម្ជុល​ប្រវែង​ពី​២​ទៅ​៤​អីុ​ង​ចំនួន​១៥​ដើម​ចេញពី​លិង្គ ក្រោយ​ពី​គេ​ស៊ក​ចូល​ដើម្បី​សម្រេច​ចំណង់​ផ្លូវភេទ ។

លោក​វេជ្ជបណ្ឌិត​ឆាវ ជឺ​ឆៀង នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​តំបន់​សឺ​ន​យ៉ាង ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស​ចិន បញ្ជាក់​ថា​ពី​ដំបូង​បុរស​នោះ​គ្មាន​អារម្មណ៍​ឈឺចាប់​ទេ​នៅ​ពេល​គេ​ស៊ក​ម្ជុល​ចូល​ក្នុង​បំពង់​បង្ហួរនោម ។ ក្រោយមក​ស្រាប់តែ​មានការ​ឈឺចាប់ និង​ហូរ​ឈាម ។

លោក​វេជ្ជបណ្ឌិត​បាន​ប្រើ​លួស​ស៊ក​ចូល​ដើម្បី​កៀប​យក​ម្ជុល​ចេញ ម្តង​មួយ​ដើម​ៗ ។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​«​រឿង​ដែល​កើតឡើង​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​ក្នុង​ប្រតិបត្តិការ​រួមរ័ក​ខុស​ប្រក្រតី ។ មនុស្ស​កើត​អារម្មណ៍​ផ្លូវភេទ​ខុស​ប្រក្រតី​តែងតែ​រិះរក​វិធីសាស្ត្រ ថ្មី​ៗ​ដើម្បី​បង្កើន​ក្តី​រំភើប​របស់​ខ្លួន​» ៕