ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ប្រើ​កម្លាំង​ជាង​២០០​នាក់ តាមរក​យុវជន​២​នាក់ ក្រោយ​ឡើង​ភ្នំ បាត់​ខ្លួន​៧​ថ្ងៃ

1 ឆ្នាំ មុន

បាងកក ៖ អ្នក​សារព័ត៌មាន​របស់​កាសែត​ថៃ​រ៉ាត់ បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៣​នេះ​ថា នៅ​តំបន់​ព្រៃ​ការពារ Ban Phut ក្នុងស្រុក​គង់​រ៉ា…

បាងកក ៖ អ្នក​សារព័ត៌មាន​របស់​កាសែត​ថៃ​រ៉ាត់ បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៣​នេះ​ថា នៅ​តំបន់​ព្រៃ​ការពារ Ban Phut ក្នុងស្រុក​គង់​រ៉ា ខេត្ត​ផាត់​ថា​លុង មន្ត្រី​ព្រៃឈើ រួម​គ្នា​ជាមួយ​ក្រុម​អ្នក​ស្ម័គ្រចិត្ត និង​អ្នក​ជួយ​សង្គ្រោះ​សរុប​ជាង ២០០​នាក់ បាន​ធ្វើ​ដំណើរ​ចេញ​ស្វែងរក​លោក Tong និង​លោក Waeng Rak Kong Ra យុវជន​ទាំង​២​នាក់ ជា​ជនជាតិ​ដើម​ភាគតិច​(​សាក់​កៃ​) បន្ទាប់​ពី​ពួក​គេ​ទាំង​២​នាក់ បាន​បាត់​ខ្លួន​មួ​យស​ប្តា​ហ៍ ពេល​ចូល​ព្រៃ​ឡើង​ភ្នំ ស្ថិត​នៅ​ភូមិ​ទី​៥ ឃុំ​ខ្ល​ង​ចែ​ម ស្រុក​គង់​រ៉ា ខេត្ត​ផាត់​ថា​លុង ដើម្បី​រក​អនុ​ផល​ព្រៃឈើ ។

ព័ត៌មាន​ចុង​ក្រោយ​នេះ អ្នក​ជួយ​សង្គ្រោះ​មាន​គ្នា​ជាង ៣០​នាក់ រួម​ជាមួយនឹង​អ្នក​ភូមិ​នៅ​តំបន់​នោះ បាន​នាំ​មន្ត្រី​ជំនាញ ដើរទៅ​ដល់​ចំណុច​ដែល​ក្រុម​ជួយ​សង្គ្រោះ បាន​ប្រទះ​ឃើញ​ឧបករណ៍​បរបាញ់ ដែល​ជា​អាវុធ​សម្រាប់​ប្រមាញ់​សត្វព្រៃ ស្ថិត​នៅ​ច្រកចូល​ល្អាង​មួយ មាន​ចម្ងាយ​ជាង​០៣​គីឡូម៉ែត្រ ឡើង​ទៅ​លើ​កំពូលភ្នំ ដែល​មាន​ប្រហោង​ដូច​រូង​ខាងក្នុង ហើយ​មាន​ក្លិន​ដូច​សា​.​កស​.​ព ស្អុយ​ភាយ​ចេញ​មក​ខាងក្រៅ ។

លោក Somrit Chuklin ប្រធាន​ក្រុម​ជួយ​សង្គ្រោះ​ស្ម័គ្រចិត្ត បាន​និយាយ​ថា ចំណុច​នេះ គឺជា​ចំណុច​សង្ស័យ ព្រោះ​មាន​ប្រហោង​ដូច​រូង​ខាងក្នុង ហើយ​មាន​ក្លិនស្អុយ​ភាយ​ចេញ​មក​ក្រៅ ។ ហើយ​វា​ពិតជា​លំបាក​ក្នុង​ការ​ត្រួតពិនិត្យ​ឲ្យ​ជាក់ច្បាស់ ព្រោះ​វា​ជា​ជ្រលង​ថ្ម​តូច​ចង្អៀត និង​ជា​ជម្រាល​ដ៏​ចោត គ្មាន​ខ្យល់​ដកដង្ហើម ហានិភ័យ នៃ​ការ​ចូល​ទៅ​ក្នុង ។ លោក​សន្និដ្ឋាន​ជាបឋម​ថា ពួក​គេ​បាន​ស្លា​.​ប់​នៅ​ក្នុង​រូងភ្នំ​នេះ យូរថ្ងៃ​ហើយ ។

ក្នុង​ការ​ចុះ​ស្វែងរក​នៅ​ថ្ងៃនេះ លោកស្នងការ​ស្រុក បាន​សុំ​កម្លាំង​ពី​គ្រប់​ភាគី​ទាំង​នៅ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល ក៏​ដូច​ជា​មេ​ភូមិ និង​កម្លាំង​អ្នក​ភូមិ​ក្នុង​តំបន់​នោះ ដើម្បី​ប្រមូលផ្តុំ​គ្នា តាម​ស្វែងរក ដោយ​បែងចែក​ជា ៩​ក្រុម ទាំង​ដើរ​លើ​ភ្នំ និង​ដើរ​ខាងក្រោម សរុប​ជាង ២០០​នាក់ ។

ការ​ធ្វើ​ដំណើរ​តាម​ស្វែងរក​តាំងពី​ព្រឹក ក្រុមការងារ​បាន​រក​ឃើញ​ឧបករណ៍​បរបាញ់ និង​ក្លិនស្អុយ ដែល​គេ​សន្មត់​ជាដំបូង​ថា ជា​ក្លិន​នៃ​សា​.​កស​.​ព​មនុស្ស ប៉ុន្តែ​នៅ​តែ​មិន​ទាន់​អាច​ចូល​ក្នុង​រូងភ្នំ​បាន​ឡើយ រហូត​មក​ដល់​ពេល​នេះ ។ អាជ្ញាធរ​បញ្ចប់​ការ​ស្វែងរក​ជា​បណ្ដោះអាសន្ន នៅ​ល្ងាច​ថ្ងៃនេះ​សិន ។ ហើយនឹង​ធ្វើការ​សម្របសម្រួល​សុំ​កាមេរ៉ា ពី​កងកម្លាំង​ភូមិភាគ​១២ នៅ​ខេត្ត​សុង​ក្លា ដើម្បី​អោយ​ប្រាកដ​ថា ក្លិន​ដែល​បាន​ភាយ​ចេញ​នោះ ពិតជា​សា​.​កស​.​ព​យុវជន​ជនជាតិ​ដើម​ភាគតិច​ទាំង​២​នាក់ ដើម្បី​អោយ​ក្រុមការងារ​រៀបចំ​ផែនការ យកសា​.​កស​.​ព​ចេញ​មក​ក្រៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ