ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាកសិករខេត្តកំពតប្រមូលផលស្រូវដែលបានធ្វើនៅចុងរដូវ

13 ឆ្នាំ មុន

ខេត្ត​កំពត​ ​៖ ប្រជា​កសិករ​ខ្លះ​​និយាយ​ថា ការ​ប្រមូល​ផល​ស្រូវ​ឆ្នាំ​២០១០​នេះ គឺ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ដោយ​សារ​តែ​ពួក​គាត់​មិន​បាន​ស្ទូង​ស្រូវ​ពី​ដើម​រដូវ​ ព្រោះ​ម្នាក់​ៗ​រង់​ចាំ​​តែ​ទឹក​ភ្លៀង​ធ្លាក់​ ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​ការ​បង្ក​បង្កើន​ស្រូវ​ក្នុង​រដូវ​វស្សា​មាន​ការ​យឺត​យ៉ាវ​​។ ប្រជា​កសិករ​កាន់​តែ​យល់​ថា ធ្វើ​ស្រែ​ប្រវាស់​នឹង​មេឃ​ពិត​ជា​មិន​អាច​ទៅ​រួច​ទៀត​ទេ​សំរាប់​​ស្ថាន​ភាព​​បរិយា​កាស​នា​ពេល​បច្ចុប្បន្ន​។ ប្រជា​ពល​រដ្ឋ​ម្នាក់​ឈ្មោះ​ណុប ឌឿង ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ នៅ​ភូមិ

ខេត្ត​កំពត​ ​៖ ប្រជា​កសិករ​ខ្លះ​​និយាយ​ថា ការ​ប្រមូល​ផល​ស្រូវ​ឆ្នាំ​២០១០​នេះ គឺ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ដោយ​សារ​តែ​ពួក​គាត់​មិន​បាន​ស្ទូង​ស្រូវ​ពី​ដើម​រដូវ​ ព្រោះ​ម្នាក់​ៗ​រង់​ចាំ​​តែ​ទឹក​ភ្លៀង​ធ្លាក់​ ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​ការ​បង្ក​បង្កើន​ស្រូវ​ក្នុង​រដូវ​វស្សា​មាន​ការ​យឺត​យ៉ាវ​​។ ប្រជា​កសិករ​កាន់​តែ​យល់​ថា ធ្វើ​ស្រែ​ប្រវាស់​នឹង​មេឃ​ពិត​ជា​មិន​អាច​ទៅ​រួច​ទៀត​ទេ​សំរាប់​​ស្ថាន​ភាព​​បរិយា​កាស​នា​ពេល​បច្ចុប្បន្ន​។ ប្រជា​ពល​រដ្ឋ​ម្នាក់​ឈ្មោះ​ណុប ឌឿង ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​​ដំណាក់​ត្រយឹង​​ឃុំ​ខ្ជាយ​ ស្រុក​ដង​ទង់​បាន​និយាយ​ថា ការ​ប្រមូល​ផល​​ឆ្នាំ​​នេះ​គឺ​បាត់​ស្ទើរ​​តែ​ពាក់​កណ្តាល។ ​រាល់​ឆ្នាំ​បាន​ផល​៦០​បាវ​ ឥឡូវ​នៅ​សល់​តែ​៣០​បាវ​ប៉ុណ្ណោះ។ ​មូល​ហេតុ​នៃ​ការ​ប្រមូល​ផល​បាន​តិច​តួច​ មក​ពី​គាត់​មិន​បាន​ស្ទូង​ពី​ដើម​រដូវ។

ទោះ​បី​ជា​យ៉ាង​ណាក្តី ​លោក​មួង ឈុត អភិ​បាល​ស្រុក​ដង​ទង់​​ប្រាប់​ថា ផ្ទៃ​ដី​បង្ក​បង្កើន​ផល​ស្រូវ​របស់​កសិករ​នៅ​ស្រុក​ដង​ទង់​ គឺ​មិន​មាន​​ចោល​រាប់​ហិកតាទេ គឺ​មាន​ផ្ទៃ​ដី​តិច​តួច​បំផុត​ដែល​ប្រជា​ពល​រដ្ឋ​មិន​បាន​ធ្វើ​ស្រែ​។ លោក​​អភិ​បាល​ស្រុក​មាន​ប្រសាសន៍​ថា ឆ្នាំ​នេះ​ដ្បិត​តែ​កសិករ​​ជួប​នឹង​ភាព​រាំង​ស្ងួត​មែន​ប៉ុន្តែ​ផល​ស្រូវ​មិន​បាត់​គួរ​ឱ្យ​​ព្រួយ​បារម្ភ​ទេ​។ ប្រជា​ពល​រដ្ឋ​​នៅ​ស្រុក​ដង​ទង់​និយាយ​ថា ការ​ជួល​ម៉ាស៊ីន​ច្រូត​ស្រូវ​ និង​បោក​ស្រូវ​តាម​បែប​ទំនើប​​ក្នុង​​ផ្ទៃ​ដី​១​ហិកតា ​ឈ្នួល​ច្រូត​កាត់ និង​​​បោក​គឺ​​៤៧​ម៉ឺន​រៀល​៕​​