ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់តែ​ឃើញ Messi អូស​បាល់​ដាច់​ចង្កេះ​ខ្សែការពារ លើក​នេះ Sweet កប់​ហ្មង

6 ឆ្នាំ មុន

អា​ហ្ស​ង់​ទី​ន ៖ តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​ក្រុម Barcelona គឺ​កីឡាករ Lionel Messi

អា​ហ្ស​ង់​ទី​ន ៖ តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​ក្រុម Barcelona គឺ​កីឡាករ Lionel Messi បាន​ចូល​រោងការ​ជាមួយនឹង​មិត្ត​ស្រី Antonella Roccuzzo ដែល​បាន​ស្រឡាញ់​គ្នា​តាំងពី​វ័យ​កុមារ នៅ​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា កន្លង​មកនេះ ។ កាលពី​ថ្ងៃមុន យើង​បាន​ចុះ​ផ្សាយ​ពី​គម្រោងការ​រៀបចំ​ថ្ងៃ​រៀប​ការ​របស់ Messi ។ តែ​ពេល​នេះ សូម​ក្រឡេក​មក​មើល​ថា តើ​ទិដ្ឋភាព​ក្នុង​ថ្ងៃ​មង្គល​របស់​អ្នក​ទាំង​ពីរ​មាន​ភាព​អស្ចារ្យ​យ៉ាងណា ។ 

ពិធី​មង្គលការ​របស់​គូស្នេហ៍​មួយគូ​នេះ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល City Center Rosario ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ពួក​គេ ។ និយាយ​ពី​រឿង​សម្លៀក​​បំពាក់​វិញ​គ្រាន់តែ​រ៉ូ​បរៀប​ការ​របស់​កូនក្រមុំ ក៏​ត្រូវ​ដឹក​តាម​យន្តហោះ​ឯកជន​ពី​ប្រទេស​អេ​ស្ប៉ា​ញ​មក​ដែរ ។ អ្វី​ដែល​កាន់តែ​ចម្លែក​នោះ គឺ​ភ្ញៀវ​ទាំងអស់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទូរស័ព្ទ​ឡើយ ។ ពោល​គឺ​មិន​ឲ្យ​យក​ចូល​តែ​ម្តង ។ ជាមួយ​គ្នា​នេះ​ដែរ គេ​ក៏​ឃើញ​មាន​កម្លាំង​ប៉ូលិស​៤៥០​នាក់ ធ្វើការ​រក្សា​សុវត្ថិភាព​ក្នុង​កម្មវិធី​នេះ​ផង​ដែរ ។ 

ក្នុង​ចំណោម​ភ្ញៀវ​ដែល​បាន​ចូលរួម​វិញ​គឺ​មាន​កីឡាករ Sergio Aguero, Luis Suarez, Carles Puyol, Samuel Eto’o និង Cesc Fabregas ជាដើម ដែល​ពួក​គេ​ជា​កីឡាករ​បាល់ទាត់ និង​ជា​មិត្ត​របស់ Messi ។ គួរ​បញ្ជាក់​ផង​ដែរ​ថា មុន​នឹង​បាន​ចូល​រោងការ​នេះ​គូស្នេហ៍​ខាងលើ​បាន​ស្គាល់គ្នា​ដំបូង​នៅ​ឆ្នាំ​២០០០ ហើយ​ក៏​បាន​រួមរស់​ជាមួយ​គ្នា​រហូត​ទាល់តែ​បានកូន​ប្រុស​ពីរ​នាក់​គឺ Thaigo (​អាយុ​៤​ឆ្នាំ​) និង Mateo (​អាយុ​១​ឆ្នាំ​) ៕